OWNDAYS

 • ភាសាខ្មែរ
言語選択ボタン

保証・よくある質問

Q&A សំណួរ&ចម្លើយ

សំណួរចម្លើយដែលទាក់ទងទៅនឹងហាងរបស់យើង

នេះជាសំណួរចម្លើយដែលសួរ និងឆ្លើយជាញឹកញាប់នៅក្នុងហាងរបស់យើង។ សំណួររបស់អ្នកអាចត្រូវបានឆ្លើយរួចហើយ។

 • ព័ត៌មានស្តីអំពីការធានា

 • សំណួរទី1៖ តើការធានាមានរយៈពេលប៉ុន្មាន និងធានាទៅលើអ្វីខ្លះ?

  ចម្លើយទី1៖ សូមចូលទៅកាន់គេហៈ ទំពររបស់ ហាង OWNDAYS មានការធានាជួនសម្រាប់អតិថិជន និងរយៈពេលនៃការធានាព្រមទាំងលក្ខខណ្ឌផ្សេងៗ។
  * រយៈពេលនិងលក្ខខណ្ឌដែលត្រូវមាន

 • សំណួរទី2៖ តើការធានាកញ្ចក់វ៉ែនតាមានលក្ខខណ្ឌដូចម្តេចខ្លះ?

  ចម្លើយទី2៖ ការធានាមានសុពលភាពរហូតដល់ ៦ ខែ
  ដោយគិតចាប់ពីថ្ងៃទិញ ក្នុងករណីដែលអ្នកមើលមិនច្បាស់បណ្តាលមកពីកញ្ចក់វ៉ែនតា។ប្រសិនបើកញ្ចក់ដើមផលិតដោយផ្អែកទៅលើវេជ្ជបញ្ជា សូមទៅទទួលវេជ្ជបញ្ជាថ្មី។
  ការធានាមិនមានសុពលភាពចំពោះការប្តូរទម្រង់ ឬការខូចខាតដែលបណ្តាលមកពីការបែក ឬកោសលើថ្នាំកូតកញ្ចក់។

 • សំណួរទី3៖ តើមានលក្ខខណ្ឌអ្វីខ្លះសម្រាប់ការធានាដងវ៉ែនតា?

  ចម្លើយទី3៖ ក្នុងករណីដែលដងវ៉ែនតាមានការខូចដោយការប្រើប្រាស់ធម្មតាដូចបានបង្ហាញនៅក្នុងកូនសៀវភៅណែនាំ ក្នុងរយៈពេល 6 ខែចាប់ពីកាលបរិច្ឆេទទិញ នោះដងវ៉ែនតានឹងត្រូវជួសជុល ឬប្តូរថ្មី។
  *ក្នុងករណីដែលផលិតផលដើមមិនមាននៅក្នុងស្តុក យើងខ្ញុំនិងជុំនួសវិញនូវដងដែលមានតម្លៃនឹងគុណភាពប្រហាក់ប្រហែលគ្នា។
  *របស់ខ្លះដូចជាផលិតផលសម្រាប់ដាក់លក់ និងវ៉ែនតាការពារពន្លឺថ្ងៃ មិនត្រូវបានធានាឡើយ។

 • សំណួទី4៖ តើការធានាមានសុពលភាពសម្រាប់គ្រប់ហាងទាំងអស់មែនទេ?

  ចម្លើយទី4៖ ពិតប្រាកដណាស់។ ការធានាគឺមានសុពលភាពនៅគ្រប់ហាង OWNDAYS ទំាងអស់ជុំវិញពិភពលោក។ សូមយកវ៉ែនតា និងប័ណ្ណធានារបស់អ្នកមកជាមួយ។
  *ប្រសិនបើអ្នកចង់ប្រើប័ណ្ណធានានៅបរទេស សូមទាក់ទងជាមួយហាងដែលអ្នកបានទិញវ៉ែនតាជាមុនសិន។

 • សំណួរទី5៖ ប័ណ្ណធានារបស់ខ្ញុំបានបាត់។ តើវ៉ែនតារបស់ខ្ញុំត្រូវបានធានាទៀតដែរឬទេ?

  ចម្លើយទី5៖ យើងសូមធ្វើការណែរនាំទៅកាន់អតិថិជនសូមមេត្តាថែរក្សានូវប័ណ្ណធានាឲ្យបានត្រឹមត្រូវ។ យើងនិងមិនមានការធានារាល់អតិថិជនដែលមិនបានយកប័ណ្ណធានាមកជាមួយនោះទេ។

 • សំណួរទី6៖ រយៈពេលនៃការធានាបានផុតទៅហើយ។ តើអ្នកនៅតែអាចបន្តរផ្តល់ការធានាដែរឬទេ?

  ចម្លើយទី6៖ អត់ទេ។ យើងមិនអាចបន្តររយៈពេលនៃការធានាបានឡើយ។

 • សំណួរទី7៖ វ៉ែនតារបស់ខ្ញុំបានបាត់។ តើខ្ញុំអាចទទួលការធានាដែរឬទេ?

  ចម្លើយទី7៖ ការធានាមិនមានរាប់នញ្ចូលសម្រាប់ការបាត់ ឬការភ្លេចនោះទេ។

 • ព៌ត័មានដែលទាក់ទងទៅនឹងកញ្ចក់វ៉ែនតា

 • សំណួរទី8៖ ប្រសិនបើកញ្ចក់មិនត្រូវនឹងដឺក្រេភ្នែករបស់ខ្ញុំ។ តើខ្ញុំអាចប្តូរកញ្ចក់ថ្មីបានដែរឬទេ?

  ចម្លើយទី8៖ ចាស/បាទ, អ្នកអាចប្តូរបាន។
  ការធានាមានសុពលភាពរហូតទៅដល់ ៦ ខែ ដោយគិតចាប់ពីថ្ងៃទិញ។
  ប្រសិនបើអ្នកមិនច្បាស់នោះទេ ឬអ្នកក៏ដឺក្រេនៃកញ្ចក់មិនត្រូវនឹងភ្នែករបស់អ្នក យើងនឹងធ្វើការផ្លាស់ប្តូរបានចំនួនពីរដង។
  *សម្រាប់អតិថិជនដែលមានបំណងចង់កាត់កញ្ចក់ហើយមានវេជ្ជបញ្ជាសូមទៅទទួលវេជ្ជបញ្ជាថ្មី។

 • សំណួរទី9៖ ប្រសិនបើកញ្ចក់វ៉ែនតាឆ្កូត។ តើមានការធានាដែរឬទេ?

  ចម្លើយទី9៖ អត់ទេ មិនធានាទេ។ ការធានាមិនគ្របដណ្តប់ទៅលើការឆ្កូតកញ្ចក់ទេ។ កញ្ចក់វ៉ែនតាអាចត្រូវប្តូរជួនដោយគិតថ្លៃបន្ថែមចំនួន US$58។
  *ការចំណាយបន្ថែមអាស្រ័យលើការជ្រើរើសកញ្ចក់របស់អស់លោកអ្នក។
  *អាស្រ័យលើស្ថានភាពនៃដងវ៉ែនតា ពីព្រោះមានកាលៈទេសៈខ្លះយើងមិនអាចប្តូរបានទេ។

 • សំណួរទី10៖ ខ្ញុំមានការធុញទ្រាន់នឹងកម្រាស់នៃកញ្ចក់វ៉ែនតារបស់ខ្ញុំណាស់។ តើអ្នកអាចធ្វើឲ្យវាស្តើងជាងនេះបានដែរឬទេ?

  ចម្លើយទី10៖ បាទ/ចាស, ពិតជាអាច។
  សូមទាក់ទងមកកាន់បុគ្គលិកនៅហាងដែលអ្នកបានទិញវ៉ែនតា។ ពួកគេនឹងផ្តល់នូវជម្រើសកញ្ចក់វ៉ែនតាយ៉ាងសមស្របបំផុតអំពីដឺក្រេរបស់អ្នក។ ពេលខ្លះយើងក៏មិនអាចតម្រូវតាមការចង់បានរបស់អ្នកដែរដោយហេតុមកពីកម្រិតដឺក្រេ និងទំហំនៃស៊ុមវ៉ែនតា។

 • សំណួរទី11៖ ខ្ញុំបានទិញវ៉ែនតាដែលមើលបានតែមួយមុខ។ តើខ្ញុំអាចប្តូរកញ្ចក់ទៅកញ្ចក់មីញ៉ូមបានដែរឬទេ?

  សំណួរទី11៖ បាទ/ចាស, ពិតជាអាចប្តូរបាន។ យើងអាចប្តូរកញ្ចក់សម្រាប់អ្នក។
  ក្នុងអំឡុងពេលនៃការធានា កញ្ចក់អាចប្តូរទៅជាកញ្ចក់មីញ៉ូបដោយត្រូវបង់ថ្លៃបន្ថែមត្រឹមតែ US$100។
  ការផ្លាស់ប្តូរត្រូវបានគិតជាផ្នែកមួយនៃការធានាប្តូរដែលបានរៀបរាប់នៅក្នុងសំណួរទី3 ខាងលើ។
  យើងត្រូវការរយៈពេល 7 ថ្ងៃដោយគិតតែថ្ងៃធើ្វការដើម្បីដំណើរការ។

 • សំណួរទី12៖ ខ្ញុំបានទិញវ៉ែនតាដែលមានកញ្ចក់មីញ៉ូប។ តើអ្នកអាចប្តូរកញ្ចក់ទៅជាកញ្ចក់វ៉ែនតាសម្រាប់អានអក្សរ បានដែរឬទេ?

  ចម្លើយទី12៖ បាទ/ចាស, យើងពិតជាអាចប្តូរបាន។
  ការធានារបស់យើងអនុញ្ញាតឲ្យអ្នកអាចប្តូរកញ្ចក់មីញូបទៅជាកញ្ចក់មានមុខងារតែមួយ (សម្រាប់ការមើលជិត ឬឆ្ងាយ)។ ក្នុងអំឡុងនៃរយៈពេលនែការធានា សូមយកវ៉ែនតារបស់អ្នក និងប័ណ្ណធានាមកកាន់ហាងដែលអ្នកបានទិញ

 • សំណួរទី13៖ ខ្ញុំមានកញ្ចក់វ៉ែនតាថ្មីដែលធ្វើតាមដឺក្រេដូចកញ្ចក់ពីមុន ប៉ុន្តែការមើលរបស់ខ្ញុំហាក់ដូចជាខុសគ្នា។ តើមកពីហេតុអ្វី?

  ចម្លើយទី13៖ អាស្រ័យលើទម្រង់នៃដងវ៉ែនតា និងភាពសាកសម វាអាចមានការប្តូរការមើល។
  *ក្នុងកាលៈទេសៈដែលកញ្ចក់ថ្មីមិនត្រូវនឹងការមើលរបស់អ្នក សូមត្រឡប់មកហាងវិញ នោះយើងនឹងអាចពិនិត្យកម្រិតដឺក្រេ និងធ្វើការលៃតម្រូវដងចំបាច់ឲ្យបានសម។ សូមយកវ៉ែនតា និងប័ណ្ណធានារ៉ាប់រងរបស់អ្នកមកកាន់ហាងក្នុងអំឡុងនៃរយៈពេលធានារ៉ាប់រង។

 • ការទិញវ៉ែនតា

 • សំណួរទី14៖ នៅពេលកាត់វ៉ែនតា តើវេជ្ជបញ្ជាតម្រូវជាការចាំបាច់ដែរឬទេ?

  ទោះជាយ៉ាងនេះក្តី
  សម្រាប់ករណីដូចខាងក្រោម យើងស្នើសុំឲ្យមានវេជ្ជបញ្ជាជាមុន៖
  - សម្រាប់មនុស្សដែលមានអាយុ 15 ឆ្នាំ ឬអាយុក្រោមនេះសម្រាប់ការកាត់វ៉ែនតាជាលើកទីមួយ។
  - សម្រាប់មនុស្សដែលមានជំងឺភ្នែក និងកំពុងព្យាបាលភ្នែកនៅមន្ទីរពេទ្យ។
  - សម្រាប់មនុស្សដែលមានស្ថានភាពភ្នែកមិនប្រក្រតី

 • សំណួរទី15៖ តើអ្នកអាចពិនិត្យភ្នែករបស់ក្មេង បានដែរឬទេ?

  ចម្លើយទី15៖ បាទ/ចាស, យើងអាចពិនិត្យបាន។ ប៉ុន្តែសម្រាប់ក្មេងអាយុក្រោម 15 ឆ្នាំមកកាត់វ៉ែនតាលើកដំបូង និងសម្រាប់ក្មេងអាយុ 12 ឆ្នាំ ឬក្រោមនេះ យើងស្នើឲ្យមានវេជ្ជបញ្ជាជាមុន។

 • សំណួរទី16៖ តើអ្នកទទួលការបង់ប្រាក់តាមវិធីណាខ្លះ?

  ចម្លើយទី16៖ យើងទទួលការបង់ជាសាច់ប្រាក់ និងប័ណ្ណឥណទាន។ សម្រាប់វិធីទូទាត់សាច់ប្រាក់ផ្សេងៗទៀត ដូចជាប័ណ្ណបញ្ចុះតម្លៃ សូមទាក់ទងមកកាន់បុគ្គលិកប្រចាំហាងរបស់យើង។

 • សំណួរទី17៖ តើការទូទាត់ប្រាក់តាមបណ្ណឥណទានអាចទទួលបានដែរឬទេ?

  ចម្លើយទី17៖ បាទ/ចាស។ ហាងរបស់យើងភាគច្រើនទទួលការទូទាត់តាម VISA, MASTERCARD និង JCB ប៉ុន្តែហាងខ្លះក៏មិនទទួលដែរ។ សូមសាកសួរបុគ្គលិកដែលនៅក្នុងហាងសម្រាប់ពត៌មានលម្អិត។

 • សំណួរទី18៖ តើអ្នកអាចផ្ញើផលិតផលតាមប្រៃសណីយ៍បានដែរឬទេ?

  ចម្លើយទី18៖ បាទ/ចាស។ យើងអាចផ្ញើផលិតផលទៅអតិថិជនដោយប្រើប្រាស់សេវាចែកចាយ៖ ដោយតម្លៃនៃការដឹកជញ្ជូនជាបន្ទុករបស់អតិថិជន។
  សូមទាក់ទងមកកាន់បុគ្គលិកនៅហាង។
  *ផលិតផលត្រូវបានបញ្ជូនជាមួយនឹងការទូទាត់នៅថ្ងែចែកចាយ។
  *យើងមិនដឹកជញ្ជូនទៅបរទេសឡើយ។

 • សំណួរទី19៖ តើអ្នកអាចកាត់វ៉ែនតាដែលមានកម្រិតដឺក្រេដូចវ៉ែនតារបស់ខ្ញុំបានដែរឬទេ?

  ចម្លើយទី19៖ បាទ/ចាស, យើងអាចធ្វើបាន។
  សូមយកវ៉ែនតាដែលអ្នកកំពុងប្រើប្រាស់មកជាមួយ នោះយើងនឹងអាចកាត់កញ្ចក់ថ្មីឲ្យមានលក្ខណដូចគ្នាទៅនិងវ៉ែនតាចាស់របស់អ្នកបាន។
  យើងក៏អាចទទួលទម្រង់ជាលោហៈ ឬ ផ្លាសស្ទិចក៏បាន។
  ក្រៅពីការយកវ៉ែនតារបស់អ្នកមកជាមួយ។ យើងនៅតែអាចកាត់វ៉ែនតាថ្មីឲ្យមានលក្ខណដូគ្នាបាន។
  *ក្នុងករណីខ្លះ ដោយសារមានស្នាមឆ្កូតនឹងកញ្ចាក់ យើងមិនអាចពិនិត្យនូវព័ត៌មានបានត្រឹមត្រូវឡើយ។

 • សំណួរទី20៖ បើខ្ញុំគ្រាន់តែធ្វើតេស្តភ្នែកបាន ដែរឬទេ?

  ចម្លើយទី20៖ យើងធ្វើការពិនិត្យភ្នែកដោយមិនគិតថ្លៃ។

 • សំណួរទី21៖ តើការកាត់វ៉ែនតាត្រូវចំណាយរយៈពេលប៉ុន្មាន?

  ចម្លើយទី21៖ យើងអាចកាត់វ៉ែនតាមួយដោយគ្រាន់តែចំណាយពេលត្រឹមតែ 20 នាទី តែប៉ុណ្ណោះក្រោយការចង់ប្រាក់រួច។
  *វាអាស្រ័យថាតើហាងមានភាពមមាញឹក និងមានកញ្ចក់នៅក្នុងស្តុកដែរឬទេ។
  *ក្នុងករណីពិសេស ដូចជាការប្រើប្រាស់កញ្ចក់ជម្រើស នោះត្រូវទាមទាររយៈពេលច្រើនថ្ងៃ។

 • សំណួរទី22៖ តើអាចធ្វើការពិនិត្យភ្នែកនៅពេលកំពុងពាក់ឡែនបានដែរឬទេ?

  ចម្លើយទី22៖ មិនអាចទេ។ អតិថិជនត្រូវដោះឡែនចេញដើម្បីធ្វើការពិនិត្យភ្នែក។ យើងផ្តល់ដំណោះស្រាយដោយយើងមានប្រអប់ដើម្បីដាក់ឡែន។
  *សម្រាប់ឡែនដាក់ក្នុងភ្នែកដែលបោះចោល សូមយកទៅជាមួយអ្នក។

 • ព័ត៌មានអំពីហាង

 • សំណួរទី23៖ តើហាង OWNDAYS មានទីតាំងនៅប្រទេសណាខ្លះ? តើហាងបើកប្រតិបត្តិការពីម៉ោងប៉ុន្មាន ហើយនៅថ្ងៃណាខ្លះដែលហាងត្រូវសម្រាក?

  ចម្លើយទី23៖ សូមមើលក្នុងទំព័រ “ហាង”ក្នុងគេហទំព័រផ្លូវការនេះ។
  *ម៉ោងប្រតិបត្តិការអាចមានការប្រែប្រួលនៅពេលខ្លះ ដូចជាចុងឆ្នាំ និងចូលឆ្នាំថ្មី។ សូមចូលមើលគេហទំព័រផ្លូវការរបស់ OWNDAYS សម្រាប់ព័ត៌មានបន្ថែមទៀត។

 • ព័ត៌មានលំអិតអំពីផលិតផល

 • សំណួរទី24៖ តើខ្ញុំអាចទិញតែដងវ៉ែនតាបានដែរឬទេ?

  ចម្លើយទី24: បាទ/ចាស៎, បាន។ នៅពេលអ្នកទិញតែដងវ៉ែនតា អ្នកនឹងទទួលបានការបញ្ចុះតម្លៃ US$20 ពីតម្លៃកំណត់។
  *សម្រាប់ផលិតផលខ្លះដូចជាវ៉ែនតាមួយគូរ និងវ៉ែនតាការពារពន្លឺថ្ងៃ យើងមិនអាចលក់តែដងទទេបានទេ។
  *ការទិញតែដងវ៉ែនតាគឺអាចទិញបានសម្រាប់ដងវ៉ែនតាដែលមានដឺក្រេតែប៉ុណ្ណោះ។

 • សំណួរទី25៖ តើអ្នកផ្តល់ជម្រើសកញ្ចក់ស្តើងដែរឬទេ?

  ចម្លើយទី25៖ បាទ/ចាស, យើងផ្តល់នូវជម្រើសកញ្ចក់ស្តើង។ កញ្ចក់អាស្ពែរិកកម្រិតសន្ទស្ស៍ខ្ពស់ចាប់ពី (1.60) ដោយមិនគិតថ្លៃបន្ថែមឡើយ។ យើងនឹងផ្តល់នូវកញ្ចក់ដ៏សមស្របបំផុតក្រោយពីការប្រឹក្សា។

 • សំណួរទី26៖ តើមានបង់ថ្លៃបន្ថែមសម្រាប់អ្នកដែលមានដឺក្រេខ្ពស់ដែរឬទេ?

  ចម្លើយទី26៖ មិនមានការចំណាយបន្ថែមបើទោះបីជាលោកអ្នកមានកម្រិតដឺក្រេខ្ពស់ក៏ដោយ។

 • សំណួរទី27៖ តើអ្នកអាចកាត់វ៉ែនតាសម្រាប់អានអក្សរបានដែរឬទេ?

  ចម្លើយទី27៖ បាទ/ចាស, យើងអាចធ្វើបាន។ យើងអាចផលិតវ៉ែនតាសម្រាប់អានអក្សរបាននៅក្នុងកញ្ចប់តែមួយ។

 • សំណួរទី28៖ តើអ្នកមានផ្តល់កញ្ចក់វ៉ែនតាដែលមានការការពារ UV ដែរឬទេ?

  ចម្លើយទី28៖ បាទ/ចាស, យើងផ្តល់បាន។ កញ្ចក់វ៉ែនតាទាំងអស់នៅក្នុងហាង OWNDAYS ត្រូវបានបំពាក់ជាមួយការការពារ UV ដែលរាំងខ្ទប់កាំរស្មីអ៊ុលត្រាវីយូឡេតបានជាង 99.9% (280nm - 380nm រលកប្រវែង)។

 • សំណួរទី29៖ តើអ្នកអាចធ្វើកញ្ចក់ដើម្បីការពារពន្លឺនៅក្នុងការិយាល័យឬទេ?

  ចម្លើយទី29៖ បាទ/ចាស, យើងអាច។ សម្រាប់វ៉ែនតាការពារពន្លឺក្នុងការិយាល័យ ត្រូវបន្ថែមចំនួន US$100។
  *យើងត្រូវការរយៈពេលពី 7 – 10 ថ្ងៃដើម្បីធ្វើការផលិត។br>

 • សំណួរទី30៖ តើអ្នកអាចផលិតវ៉ែនតាមានកញ្ចក់បបម្លែងបានដែរឬទេ?

  ចម្លើយទី30៖ បាទ/ចាស, យើងអាច។ ដើម្បីទទួលបានកញ្ចក់បម្លែងលោកអ្នកត្រូវចំណាយបន្ថែម US$100។
  *យើងត្រូវការរយៈពេល 7 ថ្ងៃដើម្បីផលិតកញ្ចក់វ៉ែនតា។
  *យើងមិនអាចផលិតវ៉ែនតាមានកញ្ចក់បម្លែងដោយដងវ៉ែនតាគ្មានស៊ុម ឬស៊ុមពាក់កណ្តាលបានទេ។

 • សំណួរទី32៖ តើអ្នកផលិតវ៉ែនតាសម្រាប់មនុស្សដែលមានភ្នែកស្រលៀងបានដែរឬទេ?

  ចម្លើយទី32៖ បាទ/ចាស, យើងអាចផលិតបាន។ យើងអាចផលិតវ៉ែនតាសម្រាប់មនុស្សភ្នែកស្រលៀងបានដោយផ្អែកតាមវេជ្ជបញ្ជាដែលចេញដោយគ្រូពេទ្យភ្នែក។
  *អាស្រ័យលើកម្រិតដឺក្រេ វាអាចមានករណីខ្លះដែលយើងមិនអាចផលិតបាន។

 • សំណួរទី33៖ តើអ្នកអាចផលិតវ៉ែនតាដែលគ្មានដឺក្រេបានដែរឬទេ?

  ចម្លើយទី33៖ បាទ/ចាស, យើងអាចធ្វើបាន។ យើងនឹងកាត់កញ្ចក់ដែលគ្មានដឺក្រេសម្រាប់លោកអ្នកបាន។ ដោយមានការការពារ UV និងមិនជាប់ទឹកផងដែរ។

 • សំណួរទី34៖ តើអ្នកមានដងវ៉ែនតាសម្រាប់កុមារដែរឬទេ?

  ចម្លើយទី34៖ បាទ/ចាស, យើងមាន។

 • សំណួរទី35៖ តើមានករណីណាខ្លះដែលត្រូវបង់ថ្លៃបន្ថែម?

  ចម្លើយទី35៖ បាទ/ចាសមាន។ សម្រាប់ជម្រើសកញ្ចក់ ដែលត្រូវបង់បន្ថែមមានដូចខាងក្រោម៖
  - US$0 សម្រាប់វ៉ែនតាកញ្ចប់ប្រែប្រួល (កញ្ចក់ប្រែប្រួល កញ្ចក់ប្រែប្រួលក្នុងការិយាល័យ និងកញ្ចក់ប្រែប្រួលកុំព្យូទ័រ)
  - US$100 សម្រាប់កញ្ចក់ពណ៌៌
  - US$100 សម្រាប់កញ្ចក់ PC
  - US$100 សម្រាប់កញ្ចក់ប្រែពណ៌
  - US$100 សម្រាប់កញ្ចក់ Progressive
  *សម្រាប់ពត៌មានបន្ថែម៖
  *ជម្រើសកញ្ចក់ដែលបានផលិតតែនៅក្នុងហាងប៉ុណ្ណោះ។

 • សំណួរទី36៖ តើអ្នកអាចប្តូរកញ្ចក់សម្រាប់ដងវ៉ែនតាដែលបានទិញពីហាងផ្សេងដែរឬទេ?

  ចម្លើយទី36៖ បាទ/ចាស, យើងអាចប្តូរបាន។ យើងផ្តល់សេវាកម្មប្តូរកញ្ចក់វ៉ែនតាសម្រាប់តម្លៃកញ្ចក់នោះគឺ US$58។
  យើងក៏អាចផ្តល់ជាកញ្ចក់ Progressive សម្រាប់តម្លៃចំនួន US$158។ សម្រាប់កញ្ចប់ប្រភេទខ្លះ ដូចជាកញ្ចក់ពណ៌ និងកញ្ចក់ PC គឺតម្រូវឲ្យគិតថ្លៃបន្ថែម។

  *ចំណាំ យើងមិនអាចផ្តល់ការប្តូរកញ្ចក់សម្រាប់ករណីដូចខាងក្រោម៖
  [វត្ថុធាតុ]
  - ដងវ៉ែនតាឯកទេសដូចជាផលិតពីមាស ប្លាទីន សម្បកលៀសគ្រំ ឈើ ឬស្សី និងស្នែង
  [ទម្រង់]
  - ដងវ៉ែនតាដែលមានស៊ុមធំ ឬដងវ៉ែនតាវៀចខ្លាំងពេក
  [ស្ថានភាព]
  - ដងវ៉ែនតាដែលខូច ប្រេះ ឬកោងខ្លាំង
  [កញ្ចក់]
  - កញ្ចក់កែវ ឬកញ្ចក់ឆ្កូតខ្លាំង
  [ផ្សេងៗ]
  កញ្ចក់ដែលហាង OWNDAYS មិនដំណើរការជាដើម។
  *អាស្រ័យលើប្រភេទនៃកញ្ចក់ និងកម្រិតដឺក្រេ យើងត្រូវប្រើរយៈពេល 7 ថ្ងៃក្នុងការផលិត។
  *ទាក់ទងទៅនិងចំណុចខាងលើ វាអាចមានវត្ថុធាតុផ្សេងដែលយើងមិនអាចផ្តល់ការប្តូរកញ្ចក់ឲ្យបាន។ ដើម្បីព័ត៌មានបន្ថែមសូមសូរទៅកាន់បុគ្គលិតនៅក្នុងហាង។

 • សំណួរទី37៖ តើយើងអាចធ្វើការកក់ការផលិតដែលបានផលិតទាំងនោះបានដែរឬទេ?

  ចម្លើយទី37៖ ផលិតផលបោះពុម្ពមានកំណត់ និងមានការសហការគ្នា ដែលត្រូវបានកំណត់ចំនួនយ៉ាងជាក់លាក់។ ដូច្នេះមិនអាចទទួលយកសិទ្ធិកក់ផលិតផលទាំងនោះបានទេ។

 • សេវាកម្មផ្សេងៗក្រៅពីការលក់

 • សំណួរទី38៖ តើលោកអ្នកមានសេវាកម្មអ្វីខ្លះបន្ទាប់ពីការលក់?

  ចម្លើយទី38៖ យើងអាចផ្លាស់ទ្រនាបច្រមុះ កែតម្រូវខ្ចៅ រឹតខ្ចៅ និងពិនិត្យពិរបៀបពាក់របស់អ្នកដើម្បីឲ្យសាកសមទៅនិងទម្រង់មុខអ្នកដោយមិនគិតថ្លៃឡើយ។
  *ការប្តូរទ្រនាប់ច្រមុះគឺបានត្រឹមតែម្តងគត់ (ដែលបានតម្រូវដោយប័ណ្ណធានា)។

 • សំណួរទី39៖ តើខ្ញុំអាចដែរយកលុយវិញបន្ទាប់ពីខ្ញុំទិញរួចបានដែរឬទេ?

  ចម្លើយទី39៖ យើងមិនទទួលទំនិញវិញក្រោយការទិញឡើយ។

 • សំណួរទី40៖ កញ្ចក់វ៉ែនតាខ្ញុំវាបានឆ្កូត។ តើអ្នកអាចសម្អាតវាវិញបានដែរឬទេ?

  ចម្លើយទី40៖ មិនអាចទេ។ យើងមិនអាចជួសជុលការឆ្កូតលើកញ្ចក់បានទេ។ ក្រោយពីពិនិត្យមើលស្ថានភាពដងវ៉ែនតា យើងអាចប្តូរកញ្ចក់បាន។

 • សំណួរទី41៖ តើអ្នកអាចធ្វើការកែតម្រូវសម្រាប់ដងវ៉ែនតាដែលបានទិញពីហាងផ្សេងបានដែរឬទេ?

  ចម្លើយទ41៖ បាទ/ចាស, យើងអាចកែតម្រូវភាពសាកសមនៃដងវ៉ែនតាដោយមិនគិតប្រាក់ឡើយនៅគ្រប់ ហាងរបស់ OWNDAYS ទាំងអស់នៅជុំវិញពិភពលោក។
  *ក្នុងករណីខ្លះគឺអាស្រ័យលើស្ថានភាពដងវ៉ែនតា យើងមិនអាចផ្តល់សេវានេះបានទេ។

 • សំណួរទី42៖ តើខ្ញុំអាចកែតម្រូវនៅហាង OWNDAYS ណាមួយក្រៅពីហាងដែលខ្ញុំបានទិញបាននោះបានដែរឬទេ?

  ចម្លើយទី42៖ យើងផ្តល់ការកែតម្រូវដោយមិនគិតថ្លៃនៅហាង OWNDAYS របស់យើងទាំងអស់នៅជុំវិញពិភពលោក។

 • សំណួរទី43៖ ខ្ចៅទ្រនាប់ច្រមុះ និងខ្ចៅត្រចៀកវ៉ែនតាបានជ្រុះបាត់។ តើអ្នកអាចជួសជុលវាបានដែរឬទេ?

  ចម្លើយទី43៖ យើងអាចជួសជុលវាបានដោយមិនគិតថ្លៃឡើយ។

 • メガネレンズ交換サービス
 • メガネレンズ交換Q&A
 • レンズについて
 • 安心保証 10カ条