បុគ្គលិកហាង

ផ្តល់ការគាំទ្រទាំងបច្ចេកទេសវ៉ែនតាដ៏ជាក់លាក់ និងបដិសណ្ឋារកិច្ចខ្ពស់ដោយមានច្រើនភាសា

ជាអ្នកជំនាញខាងវ៉ែនតា

យើងជ្រើសរើសកញ្ចក់វ៉ែនតាដែលល្អបំផុតតម្រូវតាមម៉ូដរបស់អតិថិជននិងរបៀបរស់នៅរបស់អតិថិជន។ ដល់ចំនុចចុងក្រោយនេះ យើងស្ដាប់តម្រូវការរបស់អតិថិជនម្នាក់ៗហើយជ្រើសរើសស៊ុមដែលល្អបំផុត និងវិធីសាស្រ្ដក្នុងការប្រើកញ្ចក់ឡែននិងអ្វីផ្សេងទៀត។
ក្នុងនាមជាអ្នកផ្ដល់សេវាកម្មឲ្យអតិថិជនដ៏មានវិជ្ជាជីវៈ អ្នកសំរបសំរួលភ្នែកម៉ូដនិងវិស័យវ៉ែនតា យើងផ្ដល់ឲ្យអតិថិជនរបស់យើងនៅការធានា សុវត្ថិភាពនិងគុណភាពសេវាកម្មខ្ពស់។

ការផ្ដល់សេវាកម្មមានគុណភាពខ្ពស់ដល់អតិថិជន

ហាង OWNDAYS បានបង្កើតប្រព័ន្ធវាស់គុណសម្បត្ដិផ្នែកខាងក្នុងដែលត្រូវបានរួមនៃ " លិខិតបញ្ជាក់អ្នកបច្ចេកទេសពីការធ្វើតេស្ដលើវិស័យវ៉ែនតា និង ការប្រលងបុគ្គលិក។ ប្រព័ន្ធនៃការវាស់គុណភាពនេះនឹងរំលឹកដល់បុគ្គលិកនីមួយដើម្បីបង្កើនជំនាញរបស់ពួកគេជាបន្ដបន្ទាប់ ដែលលទ្ធផលជាកំរិតដើម្បីបង្ហាញពីកំរិតជំនាញម្នាក់ៗ។នេះជារបៀបយើងខំប្រឹងប្រែងដើម្បីផ្ដល់សេវាកម្មអតិថិជនឲ្យកាន់តែប្រសើរនិងសេវកម្មទំនើបជាងមុន។

ដំណើរការធ្វើវ៉ែនតានិងការធ្វើតេស្ដដោយអ្នកជំនាញ

ផ្ដល់ទំនុកចិត្ដយ៉ាងខ្ពស់លើជំនាញធ្វើកញ្ចក់ឡែនវ៉ែនតាពង្រីក។
ដោយគ្មានបាត់បង់គុណភាពផលិតផល យើងអាចផ្ដល់វ៉ែនតាទៅអ្នកយ៉ាងលឿងរយៈពេល20នាទីហើយយើងអាចផ្លាស់ប្ដូរកញ្ចក់ឡែនដែលទិញពីហាងដ៏ទៃផងដែរ។

3rd GRADE

3rd GRADE

កំរិតនេះត្រូវបានផ្ដល់ទៅឲ្យសមាជិកបុគ្គលិកណាដែលមានចំនេះដឹងដែលត្រូវទាមទារទាក់ទងទៅនឹងវ៉ែនតានិងបង្ហាញគំនិតដ៏អស្ចារ្យក៏ដូចជាអាកប្បកិរិយាដ៏ល្អនៅពេលកំពុងបម្រើអតិថិជន។

2nd GRADE

2nd GRADE

បន្ថែមលើកំរិតទី3 អ្នកដែលមានកំរិតទី2 ជាបុគ្គលិកដែលមានបុគ្កលិកណៈជាអ្នកគ្រប់គ្រងហាងដែលត្រូវទាមទារជំនាញអនុវត្ដកំរិតខ្ពស់ដូចជាដំណើរការធ្វើកញ្ចក់ឡែននិងជំនាញវាស់កំរិតភ្នែក។
អ្នកដែលមានកំរិតទី3ត្រូវការបទពិសោធន៍បីខែឬច្រើនជាងនេះមុននឹងអាចប្រលងយកកំរិត2បាន។

1st GRADE

1st GRADE

នេះជាកម្រិតមួយខ្ពស់សម្រាប់អ្នកដែលមានចំណេះដឹងឯកទេសនិងជំនាញដែលទាក់ទងទៅនឹងវ៉ែនតានិងអាចគាំទ្រដល់ការបណ្តុះបណ្តាលនិងការអប់រំរបស់បុគ្គលិក។ អ្នកដែលមានកំរិតទី 2 ត្រូវមានបទពិសោធន៏រយៈពេលប្រាំមួយខែឬច្រើនជាងនេះ មុនពេលអនុញ្ញាតឱ្យធ្វើតេស្តនេះសម្រាប់កំរិតទី 1។

SPECIAL GRADE

SPECIAL GRADE

នេះជាកំរិតខ្ពស់ជាងគេបង្អស់ដែលបានកំណត់សម្រាប់ដំណើរការធ្វើវ៉ែនតានិងធ្វើការសាកល្បងពីអ្នកជំនាញ។ អ្នកដែលមានកំរិតទី1 ត្រូវមានបទពិសោធន៍បីឆ្នាំឬច្រើនជាងនេះមុនពេលអនុញ្ញាតឱ្យធ្វើតេស្តនេះសម្រាប់កំរិតពិសេស។

សញ្ញាបត្ររបស់បុគ្គលិកជំនាញ

នេះជាការចាំបាច់ណាសម្រាប់បុគ្គលិកពួកយើងដែលត្រូវបង្កើនមិនត្រឹមតែជំនាញដែលទាក់ទង់វ៉ែនតានិងមានចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែបង្កើនជំនាញបំរើសេវាកម្មអតិថិជនផងដែរដើម្បីផ្ដល់ទំនុកចិត្ដទៅឲ្យអតិថិជននៅពេលធ្វើការបញ្ជាទិញ។
នៅពេលសមាជិកបុគ្គលិកមានសញ្ញាបត្រនេះហើយ ពួកគេត្រូវបានផ្ដល់ផ្លាកសញ្ញាលេខកូដដើមសម្រាប់ពាក់។ អ្នកអាចឃើញវាបញ្ចេញពន្លឺជាមួយឈ្មោះនៅពេលសមាជិកបុគ្គលិកស្វាគមន៍អ្នកនៅក្នុងហាងរបស់យើង។

STAFF

STAFF

សមាជិកទាំងអស់មានចំនេះដឹងពេញលេញពីសេវាកម្មរបស់យើងដូចជាចំនេះដឹងខាងផលិតផលនិងតម្លៃហើយអាចផ្ដល់ទៅឲ្យអតិថិជនជាមួយកំរិតសេវាកម្មដ៏ពេញចិត្ដ។ដើម្បីទទួលបានសញ្ញាបត្រ បេក្ខជនតំរូវឲ្យជាប់លើការប្រលងសរសេរនិងអនុវត្ដ។

TOP

TOP