OWNDAYS MEETS vol. 02 Shinomiya Yoheiអតីតកីឡាករបាល់ឱប

ការជួបភ្ញៀវទី 2 របស់ OWNDAYS គឺលោក Yohei Shinomiya ដែលជាអតីតកីឡាករបាល់ឱបអាជីព ដែលនៅតែបន្តប្រកួតក្នុងក្រុមធំៗជំវិញពិភពលោក។ គាត់បាននិយាយមកកាន់ពួកយើងអំពីដំណើរជីវិតរបស់គាត់ ដែលគាត់បានផ្តោតការយកចិត្តទុកដាក់ទំាងអស់របស់លោកទៅនឹងកីឡាបាល់ឱបក្នុងគោលបំណងចង់ក្លាយជាកីឡាករកម្រិតខ្ពស់ម្នាក់ ក៏ដូចជាអំពីវិថីទៅអនាគតផងដែរ។

Shinomiya Yohei

Shinomiya Yohei

អតីតកីឡាករបាល់ឱប

កើតនៅថ្ងៃទី8 ខែធ្នូ ឆ្នាំ1978 ក្នុងទីក្រុង Kawasaki ខេត្ត Kanagawa. គាត់បានចាប់ផ្តើមលេងកីឡាបាល់ឱបកាលពីឆ្នាំទី 1 នៅពេលគាត់នៅអនុវិទ្យាល័យ Toin Gaguen ហើយបន្ទាប់បានជួយឲ្យវិទ្យាល័យ Toin Gakuen បានចូលរួមការប្រកួតបាល់ឱបវិទ្យាល័យថ្នាក់ជាតិចំនួន 16 លើកចុងក្រោយ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំនៅពហុកីឡាដ្ឋានជាតិបាល់ឱប Kintetsu Hanazono ជាលើកទី1 នៅពេលគាត់រៀនក្នុងឆ្នាំទី3 នៃវិទ្យាល័យនេះ។
ជាសមាជិកទៀងទាត់នៃក្រុមសាកលវិទ្យាល័យ Kanto Gakuin ចាប់តាំងពីឆ្នាំទី1 នៅទីនោះ គាត់ជាកម្លាំងជំរុញពីក្រោយនៃការប្រកួតប្រជែងពានរង្វាន់បាល់ឱបសាកលវិទ្យាល័យក្នុងរយៈពេលបួនឆ្នាំ។ គាត់បានចូលរួមក្រុមហ៊ុនម៉ូទ័រ Yamaha ក្រោយពីបញ្ចប់សាកលវិទ្យាល័យ និងបានទៅសិក្សាបាល់ឱបទៅប្រទេសញូសៀឡែននៅពេលចុះឈ្មោះរៀននៅ Yamaha។
ឆ្នាំ2005 គាត់បានក្លាយជាកីឡាករជប៉ុនដំបូង ដែលចុះកិច្ចសន្យាជាមួយក្រុមអាជីពនៅអាហ្វ្រិកខាងត្បូងមុនពេលទៅលេងសម្រាប់ក្រុមអាជីពនៅប្រទេសញូសៀឡែន អ៊ីតាលី និងបារាំង។ គាត់បានប្រកាសអំពីការចូលនិវត្តន៍របស់គាត់នៅខែធ្នូ ឆ្នាំ2013។
Yohei បច្ចុប្បន្ន ជាគ្រូបង្វឹក និងអ្នកចាត់ចែងទូទៅនៃក្រុមកីឡាបាល់ឱបស្ត្រី “PHOENIX” ហើយក៏កំពុងជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ឱបក្នុងប្រទេសជប៉ុនផងដែរ រួមទាំងបង្កើតសាលាអន្តរជាតិដើម្បីបង្វឹកដល់ក្មេងៗជំនាន់ក្រោយដែលអាចទៅលេងនៅលើឆាកអន្តរជាតិ។

លោកបានប្រកាសចូលនិវត្តន៍នៅចុងឆ្នាំមុន។ ជាបឋម យើងសូមអបអរសាទរ ដែលលោកមានអាជីពដ៏ល្អជាកីឡាករបាល់ឱបអាជីព។

សូមអគុណ!
ខ្ញុំចង់បន្តការងារឲ្យបានយូរតាមដែលអាច ហើយខ្ញុំបានគិតថារហូតដល់អាយុ 35 ឆ្នាំទើបឈប់។ ដោយមានរបួសនៅត្រង់ជង្គង់ ខ្ញុំបានធ្វើការហ្វឹកហាត់យ៉ាងច្រើនដើម្បីឲ្យជាពីការវះកាត់ ប៉ុន្តែខ្ញុំបានសម្រេចថាចូលនិវត្តន៍ នៅពេលដែលខ្ញុំដឹងថា ខ្ញុំមិនអាចលេងបាន 100 ភាគរយដូចខ្ញុំសង្ឃឹមទេ។ ក្រោយពីការវះកាត់ ខ្ញុំធ្លាប់មករត់នៅទីនេះក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង។ ខ្ញុំជឿងខ្លួនឯង និងបន្តរត់នៅពេលដែលគំនិតជាច្រើនបានចេញពីខួក្បាលរបស់ខ្ញុំ ការសង្ឃឹមជាឡើងវិញ កង្វល់ ភាពអត់ធ្មត់ និងបញ្ហាជាច្រើនទៀត។ ខ្ញុំពិតជាមានអារម្មណ៍មិនសប្បាយចិត្ត ពីព្រោះខ្ញុំមិនអាចជាដូចដើមវិញ ប៉ុន្តែខ្ញុំគិតថាច្រើនឆ្នាំមកដល់ពេលនេះវាជាការប្រកួតមួយ ហើយខ្ញុំគិតថាខ្ញុំបានបញ្ចប់ជ័យជម្នះហើយ។

លោកមានអាជីពជាកីឡាករអស់រយៈពេលជាយូរ ប៉ុន្តែសូមសួរថាតើការចាប់ផ្តើមអាជីពដំបូងយ៉ាងដូចម្តេចវិញ?

វាបានចាប់ផ្តើមគឺនៅពេលដែលខ្ញុំបានចូលរួមក្នុងក្លឹបបាល់ឱបនៅអនុវិទ្យាល័យរបស់ខ្ញុំ។ នោះគឺក្លឹបបាល់ឱបនៃអនុវិទ្យាល័យ Toin Gakuen នៅខេត្ត Kanagawa។ មានមិត្តល្អម្នាក់បានហៅខ្ញុំ ដូច្នេះខ្ញុំបានដើរទៅមើលពួកគេហាត់អនុវត្ត។ វាជាការលើកទឹកចិត្តដ៏ពិសេសមួយ ប៉ុន្តែនៅពេលដំបូងដែលខ្ញុំកាន់បាល់ឱប ខ្ញុំមានអារម្មណ៍វាអស្ចារ្យណាស់។ ខ្ញុំចូលលេខបាល់ឱបច្រើនឡើងៗ ពីព្រោះខ្ញុំចាប់អារម្មណ៍ទៅលើវា។ គ្មានអ្វីដែលខ្ញុំអាចធ្វើអំពីវាបានទេ។

តើបាល់ឱបនោះជាអ្វីដែរ ដែលនាំឲ្យលោកតិតជាប់យ៉ាងដូចនេះ?

នៅពេលនោះ ខ្ញុំកំពុងលេងបាល់បោះ និងបាល់ទាត់ ប៉ុន្តែបាល់ឱបជាកីឡាបណ្តាក់ ហើយដែលយើងត្រូវចូលទៅជិតមនុស្ស។ តាមពិតទៅដោយសារតែវាជាកីឡាបណ្តាក់ ខ្ញុំចូលចិត្តរត់ចូលក្នុងហ្វូងមនុស្ស រត់រំលងមនុស្ស ដណ្តើម និងត្រូវគេដណ្តើម។
ខ្ញុំរៀនថ្នាក់ទី 3 នៅអនុវិទ្យាល័យ នៅពេលដែលខ្ញុំបានសម្រេចចូលប្រឡូកជាមួយកីឡាបាល់ឱបនេះ។

វាក៏ជាកីឡាដែលត្រូវអនុវត្តស្វិតស្វាញ និងងាយរងរបួសច្រើន តើអញ្ចឹងមែនទេ?

ការហ្វឹកហាត់កាលពីឆ្នាំខ្ញុំរៀននៅវិទ្យាល័យគឺយ៉ាប់យឺនបំផុត ដែលខ្ញុំបានឆ្លងកាត់។ វាគឺពិតជាតតឹងតែងខ្លាំងណាស់។ [សើច]
ប៉ុន្តែខ្ញុំបានធ្វើការសម្រេចចិត្តរួចទៅហើយ ហើយក៏គ្មានអ្វីក្រៅពីជំរុញខ្លួនឯងតាមការហ្វឹកហាត់ដ៏តឹងរឹងនេះដែរ នៃការកំណត់ដែលខ្ញុំបានព្យាយាមគិត និងធ្វើឲ្យខ្លួនឯងរីករាយ។ ខ្ញុំអាចឆ្លងផុតដោយសារតែខ្ញុំស្រឡាញ់កីឡាបាល់ឱបនេះច្រើនជាងអ្វីៗផ្សេងទៀត។
ខ្ញុំនៅតែមានការចងចាំយ៉ាងល្អ នៅពេលខ្ញុំរៀនថ្នាក់ទី 3 នៅវិទ្យាល័យ នៅពេលដែលយើងផ្តួលគូប្រកួតនៅព្រឹត្តិការណ៍ប្រកួតកីឡាបាល់ឱបវិទ្យាល័យថ្នាក់ជាតិ ដែលបានធ្វើនៅពហុកីឡាដ្ឋានជាតិបាល់ឱប Kintetsu Hanazono។

“ពិភពលោកគឺជាទិលានមួយ ហើយបញ្ហាគឺជាវិថីដើម្បីឆ្ពោះទៅកាន់”

កាលពីលោកនៅសិក្សានៅសាកលវិទ្យាល័យ លោកឈ្នះពានរង្វាន់ចំនួន 3 ដង ហើយក្រោយមកលោកបានទៅលេងនៅឯនាយសមុទ្រ។

វាដូចគ្នាកាលពីឆ្នាំដែលខ្ញុំរៀននៅវិទ្យាល័យដែរ ប៉ុន្តែនៅសាកលវិទ្យាល័យ ខ្ញុំមានឱកាសមានមិត្តរួមក្រុម ដែលមានកម្រិតខ្ពស់ ហើយដែលនេះផ្តល់ឲ្យខ្ញុំនូវបរិយាកាសមួយដែលធ្វើឲ្យខ្ញុំរីកចម្រើន។ ខ្ញុំបានចាប់ផ្តើមយល់ដឹងអំពីការចេញទៅលេងនៅឯនាយសមុទ្រ នៅពេលដែលពួកយើងត្រូវបានហ្វឹកហាត់ដោយគ្រូជនជាតិបរទេស ដែលធ្លាប់បានពិន្ទុច្រើនកាលពីនៅការប្រកួតពានរង្វាន់ពិភពលោក។
វាដូចគ្នាកាលពីឆ្នាំដែលខ្ញុំរៀននៅវិទ្យាល័យដែរ ប៉ុន្តែនៅសាកលវិទ្យាល័យ ខ្ញុំមានឱកាសមានមិត្តរួមក្រុម ដែលមានកម្រិតខ្ពស់ ហើយដែលនេះផ្តល់ឲ្យខ្ញុំនូវបរិយាកាសមួយដែលធ្វើឲ្យខ្ញុំរីកចម្រើន។ ខ្ញុំបានចាប់ផ្តើមយល់ដឹងអំពីការចេញទៅលេងនៅឯនាយសមុទ្រ នៅពេលដែលពួកយើងត្រូវបានហ្វឹកហាត់ដោយគ្រូជនជាតិបរទេស ដែលធ្លាប់បានពិន្ទុច្រើនកាលពីនៅការប្រកួតពានរង្វាន់ពិភពលោក។
នៅពេលជាមួយគ្នានោះដែរ សូម្បីតែកីឡាករបាល់ទាត់ និងបាល់បោះជប៉ុនក៏បានចាប់ផ្តើមចាកចេញពីប្រទេសជប៉ុនទៅលេងក្នុងក្រុមកំពូលៗអន្តរជាតិដែរ ហើយខ្ញុំចាប់ផ្តើមគិតថា ខ្ញុំក៏ចង់ទៅលេងកម្រិតពិភពលោកដែរ។ ដោយចាប់ផ្តើមពីគំនិតចង់ក្លាយជាស្លាបដ៏ល្អបំផុតនៅប្រទេសជប៉ុន និងទូទាំងជីវិតនៃការរស់នៅសាកលវិទ្យាល័យរបស់ខ្ញុំ ខ្ញុំក៏បានចូលយ៉ាងជ្រៅជាមួយកីឡាបាល់ឱប។

រោយពីបញ្ចប់សាកលវិទ្យាល័យ ខ្ញុំបានទៅប្រទេសញូសៀឡែន កំឡុងឆ្នាំទីមួយនៃការចូលប្រឡូកការងារ និងលេងនៅទីនោះរយៈពេល 3 ឆ្នាំ ហើយក្រោយមកខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាវិជ្ជាជីវៈទៅលេងនៅអាហ្វ្រិកខាងត្បូង។ ប៉ុន្តែខ្ញុំគិតថា វាមានឧបសគ្គជាច្រើនក្នុងកំឡុងពេលនោះ ដូចជាការប្រាស្រ័យទាក់ទង និងបរិយាកាស។

ខ្ញុំអាចមានលទ្ធភាពអាចលេងនៅទីប្រកួត ប៉ុន្តែកម្រិតវាខ្ពស់ខ្លាំងពេកទាក់ទងនឹងលក្ខខណ្ឌរាងកាយ និងផ្នែកផ្សេងទៀត ហើយមានពេលជាច្រើនដែលខ្ញុំមិនអាចសម្រេចការងារបានដូចដែលខ្ញុំធ្លាប់បានធ្វើ។ ប៉ុន្តែខ្ញុំសម្រេចនឹងមិនត្រឡប់មកប្រទេសជប៉ុនវិញទេ រហូតខ្ញុំបានសម្រេចនូវលទ្ធផលខ្លះ ហើយខ្ញុំតែងលើកទឹកចិត្តខ្លួនឯងឲ្យគិតថាវាជាការសាកល្បងដើម្បីទទួលបានលទ្ធផល។ នៅចុងក្រោយខ្ញុំត្រូវរបួសជង្គង់ ប៉ុន្តែជារួមខ្ញុំអាចលេងបាន 12 រដូវកាលជាមួយក្រុមអាជីពនៅអាហ្វ្រិកខាងត្រូង ញូសៀឡែន និងប្រទេសអ៊ឺរ៉ុបមួយចំនួនដូចជា ប្រទេសអ៊ីតាលី និងប្រទេសបារាំង។

ដោយបានចូលនិវត្តន៍ពីអាជីពជាកីឡាករ តើនៅថ្ងៃអនាគតលោកនឹងធ្វើអ្វីវិញដែរ?

ខ្ញុំចង់បង្ហាត់ និងគាំទ្រដល់កូនចៅរបស់ខ្ញុំ ដែលនឹងទៅលេងនៅជុំវិញពិភពលោក ហើយខ្ញុំចង់បង្កើនការពេញនិយមចំពោះកីឡាបាល់ឱបនេះ។ បើទោះបីជាខ្ញុំចូលនិវត្តន៍ក៏ដោយ ខ្ញុំចង់ទុកឲ្យពិភពកីឡាបាល់ឱបជាស្ពានរវាងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀត។
បច្ចុប្បន្នខ្ញុំក៏ធ្វើជាគ្រូបង្វឹក និងនាយកគ្រប់គ្រងក្រុមកីឡាបាល់ឱបស្ត្រីឈ្មោះ “PHOENIX” ហើយខ្ញុំចង់ប្រឹងឲ្យអស់ពីលទ្ធភាពបង្កើតក្រុមមួយដែលស្រលាញ់ និងដែលក្លាយជាក្រុមល្អបំផុតនៅក្នុងប្រទេសជប៉ុន។ ខ្ញុំចង់ផ្តល់អ្វីខ្លះវិញទៅឲ្យពិភពកីឡាបាល់ឱប បន្ទាប់ពីវាបានផ្តល់ឲ្យខ្ញុំអ្វីៗផ្សេងនោះ។ ខ្ញុំមិនមែនជាកីឡាករអាជីពទៀតទេ ប៉ុន្តែខ្ញុំនៅតែចង់បន្តខិតខំធ្វើការបន្តទៀត។សម្ភាសន៍៖ ខែធ្នូ ឆ្នាំ2013

Guest Select Senichisaku

  • Senichisaku/SENICHI3

តែងតែពាក់វ៉ែនតាជាគ្រឿងបង្ហាញម៉ូត។ តាមពិតទៅ ខ្ញុំបាននឹងកំពុងពាក់វ៉ែនតារបស់ OWNDAYS អស់រយៈពេលយូរមកហើយដែរដល់ពេលនេះ។ វ៉ែនតារបស់ OWN DAYS ត្រូវបានរចនាសមនឹងទម្រង់មុខជនជាតិជប៉ុន ហើយខ្ញុំស្វែងរកពួកវាពិតជាមានភាសុខភាពណាស់។ ខ្ញុំចង់ចិត្តដងវ៉ែនតា ដែលខ្ញុំបានជ្រើសយក ហើយខ្ញុំពិតជាអ្នកគាំទ្រដ៏ធំមួយនៃការធ្វើស្តាយល៍បន្លំតាម។ ខ្ញុំបានសាកវ៉ែនតាជាច្រើនគូ ហើយសម្រេចជ្រើសយមមួយនេះ ពីព្រោះខ្ញុំគិតថាវាសមបំផុតសម្រាប់ខ្ញុំ។

លេខកូដផលិតផល
SENICHI3
ពណ៌
C5 Gray Demi
TOP

TOP