• LANGUAGE
 • ភាសាខ្មែរ

OWNDAYS

 • ភាសាខ្មែរ
言語選択ボタン

OWNDAYS MEETS

AKIYO NOGUCHI AKIYO NOGUCHI_01

តើអ្នកនាងចាប់ផ្តើមក្នុងការឡើងភ្នំកាលពីដំបូងយ៉ាងដូចម្តេចដែរ?

ខ្ញុំពិតជាចាំ ខ្ញុំចូលចិត្តវាខ្លាំងណាស។ គ្រួសាររបស់ខ្ញុំធ្វើកសិដ្ឋានចិញ្ចឹមគោ ហើយនៅពេលខ្ញុំនៅក្មេង ខ្ញុំធ្លាប់លេងឡើងដើមឈើនៅទីនោះ ឡើងលើដំបូលជង្រុក រត់លេងជាមួយគោ វត្ថុផ្សេងៗដូចនោះ។ ដូច្នេះអារម្មណ៍នៃការឡើងលើកដំបូង ខ្ញុំគិតថាវាមិនដូចអារម្មណ៍ពេលដំបូងទេ វាគឺមានអារម្មណ៍ដូចគ្នា នៅពេលខ្ញុំលេងនៅជុំវិញផ្ទះ ប៉ុន្តែខ្ញុំចាំថាវាសម្បាយណាស់។ នៅពេលខ្ញុំចាប់ផ្តើមដំបូងមានបញ្ហាជាច្រើន (ការឡើងផ្លូវ) សម្រាប់ក្មេង និងបញ្ហាសម្រាប់មនុស្សធំផងដែរ។ ខ្ញុំពិតជាមានការបារម្ភពីព្រោះបើទោះបីខ្ញុំអាចដោះស្រាយបញ្ហាសម្រាប់ក្មេង ប៉ុន្តែខ្ញុំមិនអាចធ្វើសម្រាប់មនុស្សធំបានទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់នៅព្យាយាម ហើយនៅចំណុចនោះនៅអនាគត់ ខ្ញុំនឹងអាចឡើងលើទីលំបាកៗបាន។ សកម្មភាពនៃការឡើងធម្មតាគឺវាបង្កប់នូវភាពរីករាយនៅក្នុងនោះ។ នៅពេលអ្នកកំពុងអនុវត្តវា អ្នកត្រូវផ្ចង់ស្មារតីដោយមិនត្រូវគិតពីអ្វីផ្សេងទេព្រោះពេលវេលាកន្លងទៅលឿនណាស់។ ខ្ញុំត្រូវអនុវត្តច្រើនឡើងៗ។

តើអ្នកនាងនៅចាំទេថាតើអារម្មណ៍ដំបូងដែលអ្នកនាងព្យាយាមបោះដៃចាប់ឡើងនោះយ៉ាងដូចម្តេចដែរ?

ខ្ញុំពិតជាចាំ ខ្ញុំចូលចិត្តវាខ្លាំងណាស។ គ្រួសាររបស់ខ្ញុំធ្វើកសិដ្ឋានចិញ្ចឹមគោ ហើយនៅពេលខ្ញុំនៅក្មេង ខ្ញុំធ្លាប់លេងឡើងដើមឈើនៅទីនោះ ឡើងលើដំបូលជង្រុក រត់លេងជាមួយគោ វត្ថុផ្សេងៗដូចនោះ។ ដូច្នេះអារម្មណ៍នៃការឡើងលើកដំបូង ខ្ញុំគិតថាវាមិនដូចអារម្មណ៍ពេលដំបូងទេ វាគឺមានអារម្មណ៍ដូចគ្នា នៅពេលខ្ញុំលេងនៅជុំវិញផ្ទះ ប៉ុន្តែខ្ញុំចាំថាវាសម្បាយណាស់។ នៅពេលខ្ញុំចាប់ផ្តើមដំបូងមានបញ្ហាជាច្រើន (ការឡើងផ្លូវ) សម្រាប់ក្មេង និងបញ្ហាសម្រាប់មនុស្សធំផងដែរ។ ខ្ញុំពិតជាមានការបារម្ភពីព្រោះបើទោះបីខ្ញុំអាចដោះស្រាយបញ្ហាសម្រាប់ក្មេង ប៉ុន្តែខ្ញុំមិនអាចធ្វើសម្រាប់មនុស្សធំបានទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់នៅព្យាយាម ហើយនៅចំណុចនោះនៅអនាគត់ ខ្ញុំនឹងអាចឡើងលើទីលំបាកៗបាន។ សកម្មភាពនៃការឡើងធម្មតាគឺវាបង្កប់នូវភាពរីករាយនៅក្នុងនោះ។ នៅពេលអ្នកកំពុងអនុវត្តវា អ្នកត្រូវផ្ចង់ស្មារតីដោយមិនត្រូវគិតពីអ្វីផ្សេងទេព្រោះពេលវេលាកន្លងទៅលឿនណាស់។ ខ្ញុំត្រូវអនុវត្តច្រើនឡើងៗ។

AKIYO NOGUCHI AKIYO NOGUCHI_03

តើអ្នកនាងនៅចាំពេលដំបូងដែលអ្នកនាងឈ្នះការប្រកួតឬទេ?

ចាស! ខ្ញុំនៅចាំបាន។ ខ្ញុំបានឈ្នះពានរង្វាន់យុវជនជប៉ុនទាំងអស់ (ការប្រកួតសម្រាប់មនុស្សអាយុក្រោម 20 ឆ្នាំ) នៅពេលខ្ញុំរៀនថ្នាក់ទី6 នៅសាលបឋម ប៉ុន្តែក្រោយមកមិនមានក្មេងៗឡើងកម្ពស់ច្រើនទេ ដូច្នេះវាមិនតម្រូវឲ្យមានការប្រឹងប្រែងខ្លាំងក្លា និងមិនទទួលបានអត្ថន័យច្រើនពីវាដែរទេ។

នៅពេលខ្ញុំចូលរៀនអនុវិទ្យាល័យ ឪពុករបស់ខ្ញុំបានបញ្ចូលការគិតចាស់ទុំដល់ខ្ញុំអំពីការឡើងភ្នំ ហើយនោះជាកន្លែងដែលខ្ញុំធ្លាប់ហ្វឹកហាត់។ នៅពេលដំបូងការហ្វឹកហាត់មិនសូវជាធ្ងន់ធ្ងរទេ ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរនៅពេលខ្ញុំចូលវិទ្យាល័យ ហើយមានឱកាសបង្ហាញខ្លួនសម្រាប់ការប្រកួតពានរង្វាន់ពិភពលោកសម្រាប់ការឡើងកម្ពស់។ ពេលដំបូងដែលខ្ញុំចូលរួមការប្រកួតឡើងភ្នំពានរង្វាន់ពិភពលោកគឺខ្ញុំមានអាយុ 16 ឆ្នាំ។ គេបានបញ្ចុះបញ្ចូលខ្ញុំថា ខ្ញុំនឹងមកដល់ក្រោយគេ ប៉ុន្តែខ្ញុំបានព្យាយាមខិតខំអស់ពីលទ្ធភាពហើយបានមកដល់ទីបញ្ចប់លេខ 3។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំគឺឆ្លើយតបមកវិញដោយលទ្ធផល និងផ្តល់ឲ្យខ្ញុំនូវអារម្មណ៍ដ៏អស្ចារ្យ ហើយក្រោយពីនេះមកខ្ញុំបានកំណត់ខ្លួនឯងថានឹងក្លាយជាអ្នកឡើងភ្នំល្អបំផុតមួយ និងចាប់ផ្តើមរីករាយជាមួយនឹងការហ្វឹកហាត់របស់ខ្ញុំ។

AKIYO NOGUCHI AKIYO NOGUCHI_03

“ការស្វែងរកផ្លូវដែលមិនស្គាល់”

តើនៅត្រង់ចំណុចណាមួយដែលធ្វើឲ្យអ្នកនាងសម្រេចថាអ្នកនាងចង់ក្លាយជាអ្នកអាជីពនេះ?

នៅពេលខ្ញុំជាសិស្សនៅសាកលវិទ្យាល័យ ខ្ញុំបានចាប់ផ្តើមគិតអំពីពានរង្វាន់ពិភពលោកនៃការឡើងភ្នំ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ចង់ក្លាយជាអ្នអាជីព ហើយខ្ញុំគ្រាន់តែបន្តឡើងភ្នំនៅពេលខ្ញុំនៅសិក្សា។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានឈ្នះពានរង្វាន់ពិភពលោកនៃការឡើងភ្នំនៅបរទេសជាលើកដំបូង ខ្ញុំដឹងថាការប្រែទៅជាអាជីពខាងនេះគឺជាជម្រើសតែមួយគត់ ហើយនោះជាពេលដែលខ្ញុំចាប់ផ្តើមចង់ដើរលើវិថីនោះ។ ខ្ញុំត្រឡប់មកប្រទេសជប៉ុនវិញ បោះបង់ចោលការសិក្សា ហើយសម្រេចផ្តោតតែទៅលើការឡើងភ្នំតែម្យ៉ាងប៉ុណ្ណោះ។

នៅពេលដែលខ្ញុំសម្រេចថាធ្វើជាអាជីពមានការពិបាកណាស់ចំពោះមនុស្សដែលបានសម្រេចរឿងនេះមុនខ្ញុំ។ អ្នកត្រូវចងចាំថា វាជាការត្រឡប់ក្រោយនៅពេលគ្មាននរណាម្នាក់បានដឹងពិតថាតើមានកីឡាប្រភេទនេះជាអ្នកឡើងភ្នំអាជីព ហើយខ្ញុំពិតជាមិនបានដឹងច្បាស់ថាអ្វីជាអាជីពផងដែរ ឬតើខ្ញុំត្រូវធ្វើអ្វីដែរនៅពេលខ្ញុំបានក្លាយជាអ្នកអាជីព។ វាទាំងអស់ចាប់ផ្តើមដោយខ្លួនខ្ញុំគឺគ្រាន់តែប្រាប់ខ្លួនឯងថាជាអាជីព!

AKIYO NOGUCHI AKIYO NOGUCHI_04

កន្លែងឡើងទាំងមូលបានចាប់ផ្តើមរុះរើកាលពីប៉ុន្មានឆ្នាំមុន មែនទេ?

កាលពី12 ឬ13 ឆ្នាំមុន នៅពេលដែលខ្ញុំបានចាប់ផ្តើមវា “ការឡើងភ្នំ” គឺនៅតែពិភពថ្មីមួយក្នុងប្រទេសជប៉ុន និងមានមនុស្សមិនច្រើនទេដែលធ្លាប់បានដឹងពីវា (យើងប្រើពាក្យភាសាអង់គ្លេស ដូចអ្នកឃើញ) ដូច្នេះអ្នកត្រូវចាប់ផ្តើមដោយការពន្យល់ថាតើវាជាអ្វី នៅពេលអ្នកនិយាយទៅកាន់នរណាម្នាក់អំពីវា។ ប៉ុន្តែនៅពេលនេះ បើអ្នកនិយាយនរណាម្នាក់ថាអ្នកជាអ្នកឡើងភ្នំ ពួកគេស្គាល់វាយ៉ាងច្បាស់ថាវាជាអ្វី ហើយឆ្លើយតបវិញដោយប្រាប់អ្នកថាពួកគេធ្លាបបានឃើញការឡើងភ្នំនៅជិតកន្លែងហ្វឹកហាត់ ឬពួកគេបានឃើញវានៅតាមកញ្ចក់ទូរទស្សន៍ ដែលវាធ្វើឲ្យខ្ញុំរីករាយយ៉ាងខ្លាំង។ ត្រឡប់ទៅក្រោយបន្តិច ខ្ញុំស្ទើរតែគ្មានមិត្តដែលចេះឡើងភ្នំ ប៉ុន្តែនៅពេលនេះខ្ញុំមានមិត្តច្រើនណាស់។

តើវិថិណាមួយដែលអ្នកនាងនឹងចាប់យកចេញពីពេលនេះក្នុងនាមជាអ្នកឡើងភ្នំ?

ឆាកឡើងភ្នំគឺរីកចម្រើនយឺតណាស់ ប៉ុន្តែពិតជាអាចទទួលបាននូវការពេញនិយម និងចាប់ផ្តើមល្បី ដូច្នេះខ្ញុំចង់ចាប់យកវាបន្តទៀត និងជួយឲ្យវារីកចម្រើន។ ខ្ញុំបានរៀនអំពីបញ្ហាជាច្រើនពីការឡើងភ្នំ និងក៏មានអនុស្សាវរីល្អៗចេញពីការឡើងភ្នំនេះផងដែរ ហើយដែលខ្ញុំចង់បន្តការឡើងភ្នំតាមដែលខ្ញុំអាចធ្វើបាន និងចែករំលែកការរីករាយ និងរំភើបជាមួយមនុស្សកាត់តែច្រើន។

សម្ភាសន៍៖ ខែមករា ឆ្នាំ2014

Guest Select

នៅពេលដែលខ្ញុំបានឃើញវ៉ែនតាទាំងនេះភ្លាម ខ្ញុំមានអារម្មណ៍ថាវាសមនឹងខ្ញុំណាស់។ ភ្នែករបស់ខ្ញុំមិនងងឹតទេ ប៉ុន្តែខ្ញុំពាក់វ៉ែនតាគឺដើម្បីការលម្អប៉ុណ្ណោះ ហើយខ្ញុំជ្រើសយកវ៉ែនតាមួយដែលខ្ញុំបានពាក់ពីព្រោះវាសមគ្នានឹងការសម្លៀកបំពាក់ហ្វឹកហាត់ដែលខ្ញុំពាក់នៅថ្ងៃនេះ។ វាល្អក្នុងការជ្រើសយកការរចនា និងពណ៌អាស្រ័យលើការស្លៀកពាក់របស់អ្នកនៅថ្ងៃនេះ ហេតុនេះវានឹងល្អណាស់បើអ្នកមានវ៉ែនតាច្រើនគូ។

AIR Ultem

BRAND: AIR Ultem P/No.: OT2025A
PRICE: ¥9,780 COLOR: C1:Matte Black

AKIYO NOGUCHI AKIYO NOGUCHI_05
AKIYO NOGUCHI AKIYO NOGUCHI Profile

AKIYO NOGUCHI

អ្នកឡើងភ្នំសេរីអាជីព

Profile

កើតនៅថ្ងៃទី 30 ខែឧសភា ឆ្នាំ1989 អ្នកនាង Akiyo បានជួបការឡើងភ្នំលើកទីមួយរបស់នាងនៅថ្ងៃឈប់សម្រាប់គ្រួសារទៅកាន់ Guam នៅពេលនាងរៀនថ្នាក់ទី 5 នៃសាលាបឋម។ ដោយការយកឈ្នះពីការប្រកួតប្រជែងពីវិទ្យាល័យ និងអនុវិទ្យាល័យ ពានរង្វាន់យុវជនជប៉ុនទាំងអស់នៅឆ្នាំបន្ទាប់ នាងបានធ្វើឲ្យមានចាប់អារម្មណ៍ខ្លាំងនៅលើឆាក។ បន្ទាប់ពីព្រឹត្តិការណ៍នេះមក នាងបានបន្តរបង្ហាញវត្តមានក្នុងការប្រកួតនៅប្រទេសជប៉ុន និងអន្តរជាតិ និងជាស្ត្រីជនជាតិជប៉ុនដំបូងដែលឈ្នះពានរង្វាន់ពិភពលោកការឡើងភ្នំនៅព្រឹត្តិការឆ្នាំ 2008 ដែលបានក្លាយជាម្ចាស់ជើងឯករួមសម្រាប់ឆ្នាំនោះ។ នាងបន្តមានវត្តមានក្នុងឆ្នាំ 2009 នៅចំណុចកំពុងនៃការឡើងភ្នំពិភពលោក និងទទួលបានលទ្ធផលដូចមុនម្តងទៀត ដោយក្លាយជាជនជាតិជប៉ុនដំបូងគេដែលអាចសម្រេចបាន។ ដោយការប្រកួតធំៗក្នុងការឡើងភ្នំពិភពលោក និងព្រឹត្តិការផ្សេងៗទៀតជុំវិញពិភពលោក នាងគឺជាអ្នកឡើងភ្នំដ៏លេចធ្លោដោយគ្មានការសង្ស័យនៅលើឆាកប្រកួតឡើងភ្នំអន្តរជាតិ និងជាកិត្តិយសសម្រាប់ប្រទេសជប៉ុន។

គេហទំព័រផ្លូវការ

AKIYO NOGUCHI x AIR Ultem

Archive

 • Ham Tran
  #17 Bianca Balbuena / អ្នកផលិតខ្សែភាពយន្ត
 • Bernard Chauly
  #16 Bernard Chauly / នាយកប្រត្តិបត្តិខ្សែភាពយន្ត
 • Ham Tran
  #15 Ham Tran / អ្នកនិពន្ធខ្សែភាពយន្ត, អ្នកកែសម្រួល, នាយកគ្រប់គ្រងទូរទៅ
 • Yuni Hadi
  #14 Yuni Hadi / ជាអ្នកផលិតខ្សែភាពយន្ត
 • Mike Havenaar / កីឡាករទាត់បាល់អាជីព
  #13 Mike Havenaar / កីឡាករទាត់បាល់អាជីព
 • SABU / 映画監督
  #12 SABU / ជាអ្នកដឹកនាំរឿង
 • KENSHI HIROKANE / វិចិត្រករគូរូបតុក្កតា
  #11 KENSHI HIROKANE / វិចិត្រករគូរូបតុក្កតា
 • Chocomoo / ជាងគំនូរ
  #10 Chocomoo / ជាងគំនូរ
 • HITOSHI UEDA / ស្ថាបត្យករ
  #09 HITOSHI UEDA / ស្ថាបត្យករ
 • SHUZO NAGUMO / អ្នកលាយភេសជ្ជៈ
  #08 SHUZO NAGUMO / អ្នកលាយភេសជ្ជៈ
 • KEITA SUZUKI / កីឡាករទាត់បាល់អាជីព
  #07 KEITA SUZUKI / កីឡាករទាត់បាល់អាជីព
 • RYU KOSHINO / អតីតសមាជិក Takarazuka Revue
  #06 RYU KOSHINO / អតីតសមាជិក Takarazuka Revue
 • TAKANORI GOMI / សិល្បករក្បាច់គុនចម្រុះ
  #05 TAKANORI GOMI / សិល្បករក្បាច់គុនចម្រុះ
 • KEISUKE OKUNOYA / នាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់
  #04 KEISUKE OKUNOYA / នាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់
 • AKIYO NOGUCHI / អ្នកឡើងភ្នំសេរីអាជីព
  #03 AKIYO NOGUCHI / អ្នកឡើងភ្នំសេរីអាជីព
 • YOHEI SHINOMIYA / អតីតកីឡាករបាល់ឱប
  #02 YOHEI SHINOMIYA / អតីតកីឡាករបាល់ឱប
 • JUN HAGAN / អ្នកបង្ហាញម៉ូត និងរចនាម៉ូត
  #01 JUN HAGAN / អ្នកបង្ហាញម៉ូត និងរចនាម៉ូត

Guest Select

នៅពេលដែលខ្ញុំបានឃើញវ៉ែនតាទាំងនេះភ្លាម ខ្ញុំមានអារម្មណ៍ថាវាសមនឹងខ្ញុំណាស់។ ភ្នែករបស់ខ្ញុំមិនងងឹតទេ ប៉ុន្តែខ្ញុំពាក់វ៉ែនតាគឺដើម្បីការលម្អប៉ុណ្ណោះ ហើយខ្ញុំជ្រើសយកវ៉ែនតាមួយដែលខ្ញុំបានពាក់ពីព្រោះវាសមគ្នានឹងការសម្លៀកបំពាក់ហ្វឹកហាត់ដែលខ្ញុំពាក់នៅថ្ងៃនេះ។ វាល្អក្នុងការជ្រើសយកការរចនា និងពណ៌អាស្រ័យលើការស្លៀកពាក់របស់អ្នកនៅថ្ងៃនេះ ហេតុនេះវានឹងល្អណាស់បើអ្នកមានវ៉ែនតាច្រើនគូ។

AIR Ultem

BRAND: AIR Ultem P/No.: OT2025A
PRICE: ¥9,780 COLOR: C1:Matte Black

AKIYO NOGUCHI AKIYO NOGUCHI_05