OWNDAYS MEETS vol. 04 Keisuke Okunoyaនាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់

លោក Keisuke Okunoya តែងតែស្លៀកពាក់សម្លៀកបំពាក់ខ្លីពេញមួយឆ្នាំៗ។ ដោយការកំណត់ចំណាំនេះ នាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់ P.I Co., Ltd គឺជាភ្ញៀវទី 4 នៃជំនួបរបស់ OWNDAYS ហើយនៅទីនេះ លោកបានប្រាប់ពួកយើងអំពីវិថីដែលនាំឲ្យគាត់បង្កើតស្តាយល៍ផ្ទាល់ខ្លួន ក៏ដូចជាទិសដៅសម្រាប់ផែនការអនាគតរបស់លោក។

Keisuke Okunoya

Keisuke Okunoya

នាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់

លោក Keisuke Okunoya ជាមនុស្សមានការច្នៃប្រឌិត មានឈាមប្រភេទ B បានកើតនៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 1977។ បន្ទាប់ពីបានបញ្ចប់មហាវិទ្យាល័យបង្ហាញម៉ូត គាត់បានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុនសម្លៀកបំពាក់ធំមួយ ហើយទទួលបានបទពិសោធក្នុងការលក់ រៀបចំផែនការ ពាណិជ្ជកម្ម និងដាក់ម៉ាកសម្គាល់។ គាត់បានចូលរួមជាមួយក្រុមហ៊ុនរបស់ឪពុករបស់គាត់ឈ្មោះក្រុមហ៊ុន P.I Co., Ltd, ប្រហែលប្រាំបីឆ្នាំមុន ហើយបានក្លាយជានាយកប្រតិបត្តិនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នំា2010 ដោយបន្តបើកហាងមួយឈ្មោះ “furamu clip។” ដោយមានជំនឿមុតមាំក្នុងការកសាងទំនាក់ទំនងជាមួយអតិថិជនតាមរយៈលក្ខណបុគ្គលភាព គាត់បានធ្វើដំណើរជុំវិញប្រទេសជប៉ុន ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់ និងពេលខ្លះជាគ្រូបង្រៀន និងដោយផ្តល់ដំបូន្មានដល់អ្នកលក់បន្តអំពីការធ្វើឲ្យរីកចម្រើន និងទទួលជោគជ័យ។ គាត់ក៏បានចំណាយពេល 365 ថ្ងៃក្នុងមួយឆ្នាំស្លៀកពាក់ខ្លី ហើយត្រូវបានគេស្គាល់ជាទូទៅថា “លោកខោជើងខ្លី!” នៅពេលអ្នកស្វែងរកជាភាសាជប៉ុនសម្រាប់ថាខ្លីនៅលើ Yahoo! ឬ Google គាត់នឹងបង្ហាញនៅខាងលើបញ្ជី សូម្បីគេហទំព័រ Wikipedia!

អ្នកពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងលើមនុស្ស! តើស្តាយល៍បច្ចុប្បន្នរបស់អ្នកកើតឡើងដោយរបៀបណា?

ឪពុករបស់ខ្ញុំធ្វើបើកក្រុមហ៊ុនសម្លៀកបំពាក់ និងវាធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍នឹងសម្លៀកបំពាក់តាំពីខ្ញុំនៅក្មេង។ ខ្ញុំតែងតែចូលចិត្តការស្លៀកពាក់ស្អាតបាត ហើយខ្ញុំបានពាក់អាវយឺត និងខោខូវប៊យរួមគ្នាតាំងពីខ្ញុំនៅជាសិស្ស ប៉ុន្តែនៅពេលសម្លៀកបំពាក់ដឺមីចូលក្នុងប្រភពបង្ហាញម៉ូតប្រហែល 15 ឬ16 ឆ្នាំមុន មានមនុស្សច្រើនឡើងៗចាប់ផ្តើមពាក់អាវយឺតស និងខូវប៊យជាមួយគ្នាខោខូវប៊យ ហើយស្តាយល៍នេះបានចាប់ផ្តើមឡើង។

នៅពេលរឿងទាំងនេះបានកើតមានឡើង ខ្ញុំបានសម្រេចចិត្តថា ខ្ញុំចង់មានការបង្ហាញជាលក្ខណៈឯកជនមួយ។ ខ្ញុំបានគិតអំពីថាតើអ្វីដែលខ្ញុំគូធ្វើ ហើយនៅពេលដែលខ្ញុំបានដឹងថាបច្ចុប្បន្ននេះ គ្មាននរណាម្នាក់ស្លៀកពាក់រួមគ្នារវាងអាវយឺត និងខូវប៊យខ្លីទេ មិនមានមនុស្សច្រើនស្លៀកពាក់ដូច្នេះទេ!

ខ្ញុំចង់ធ្វើអ្វីដែលខុសគេ។ ខ្ញុំចង់គេឃើញថាខ្ញុំខុសពីគេ។ ខ្ញុំធ្លាប់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលចង់ឈរឡើងក្នុងចំណោមមនុស្សម្នា ដូច្នេះខ្ញុំពិតជាចង់មានភាពឯកជនមួយសម្រាប់ខ្លួនឯង។ កាលពីអតិតកាល ខ្ញុំធ្លាប់ស្លៀកពាក់សម្លៀកបំពាក់ខ្លីប្រហែលបីភាគបួន ប៉ុន្តែវាកាត់តែខ្លីៗទៅពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីខ្ញុំបានប្រទះឃើញការងារមួយ និងចាប់ផ្តើមធ្វើវា!

តើអ្នកពិតជាស្លៀកពាក់ខ្លីពេញមួយឆ្នាំៗមែនទេ?

ខ្ញុំពិតជាធ្លាប់ស្លៀកពាក់ខ្លីសម្រាប់រយៈពេលពីរភាគបីប្រចាំឆ្នាំ និងខោជើងវែងចាប់ពីខែធ្នូ ដល់ខែកុម្ភៈនៅពេលវាត្រជាក់ខ្លាំង។ ប៉ុន្តែសម្រាប់ដំណើរអាជីវកម្មទៅ Osaka ប្រហែលពីបីឆ្នាំមុន មានអតិថិជនម្នាក់មានការមិនសម្បាយចិត្ត នៅពេលដែលខ្ញុំមិនបានស្លៀកពាក់ខ្លី ហើយនៅពេលនោះខ្ញុំបានដឹងថាទោះមនុស្សម្នាគិតយ៉ាងណាក្តីអំពីខ្ញុំ គឺគេចង់ឲ្យខ្ញុំស្លៀកពាក់ខ្លី។ ខ្ញុំបានដឹងវានៅពេលបន្ទាប់មក ដូច្នេះខ្ញុំមិនត្រូវធ្វើឲ្យនរណាម្នាក់អនចិត្តម្តងទៀតដោយការស្លៀកពាក់ខោវែងទេ!

គ្រួសាររបស់ខ្ញុំឈ្មោះ Okunoya ប៉ុន្តែអតិថិជនជាច្រើនហៅខ្ញុំថា “លោក ខ្លី” ឬ “លោកខោជើងខ្លី” ដូច្នេះខ្ញុំមិនអាចស្លៀកពាក់ខោជើងវែងទៀតឡើយ។ នៅពេលនេះខ្ញុំស្លៀកពាក់ខ្លីសម្រាប់រយៈពេលបីភាគបួនប្រចាំឆ្នាំ ឬហៅម្យាងទៀតថា រៀងរាល់ថ្ងៃ! បើទោះបីជាចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ក៏ខ្ញុំស្លៀកពាក់ខ្លីដែរ ហើយសម្រាប់ខ្ញុំវាក្លាយជារឿងធម្មតាហើយ។

ស្តាយល៍ធ្វើការងាររបស់គាត់៖ ជាវិធីរបស់ “លោកខោជើងខ្លី”

តើលោកចាប់យកអត្ថប្រយោជន៍នៃអត្តសញ្ញាណបុគ្គលរបស់លោកចំពោះការងារយ៉ាងដូចម្តេចដែរ?

នៅពេលខ្ញុំបានចូលកន្លែងធ្វើការ ខ្ញុំបានគិតអំពីអាជីវកម្ម និងកិច្ចការផ្ទាល់ខ្លួនអាចដោយឡែកពីគ្នា ប៉ុន្តែដោយខ្ញុំបានបន្តធ្វើការងារ ខ្ញុំបានចាប់ផ្តើមគិតថា ខ្ញុំត្រូវបង្ហាញនូវភាពបុគ្គលរបស់ខ្ញុំនៅកន្លែងការងារ ដូចដែលខ្ញុំធ្វើវានៅពេលទំនេររបស់ខ្ញុំ។

នៅពេលណាដែលក្រុមហ៊ុនសម្លៀកបំពាក់មានការតាំងពិពរណ៌ ពួកគេតែងបញ្ជូនលិខិតអញ្ជើញដែលមានស្តាយល៍ដ៏ស្អាតទាំងនេះដល់អតិថិជនរបស់ពួកគេ ប៉ុន្តែយើងមានអ្វីដែលអ្នកផ្សេងគ្មាននោះគឺលោកខោជើងខ្លី ដូច្នេះខ្ញុំក្លាយជាមនុស្សផ្តល់សំណាងនៅលើលិខិតអញ្ជើញដើម្បីឲ្យមានតែមួយគត់។ ពេលខ្លះយើងក៏បានផ្ញើកំណត់សម្គាល់ឆ្កួតៗ ដែលប្រហែលជាធ្វើមនុស្សម្នាគិតថាយើងគ្រាន់តែធ្វើអ្វីឆ្កួតៗ ប៉ុន្តែវាជាប្រភេទនៃការអញ្ជើញដែលមិនត្រូវបានបោះចោល ហើយមនុស្សម្នាមិនអាចបំភ្លេចវាបាន។

ខ្ញុំតែងចូលចិត្តអ្នកតន្ត្រីកំសាន្ត និងធ្វើឲ្យពួកគេសើចសម្បាយ។ ហើយដោយផ្តល់តម្លៃដល់អារម្មណ៍នេះ និងដោយបញ្ចូលវាទៅក្នុងការងាររបស់ខ្ញុំ នោះនាំឲ្យការងារក្លាយជាការរីករាយសម្រាប់ខ្ញុំ និងអតិថិជនក៏រីករាយផងដែរ។ ជាការពិត ខ្ញុំធ្វើការមត់ចត់ណាស់ ប៉ុន្តែខ្ញុំគិតថាការចង់បានរបស់ខ្ញុំគឺធ្វើឲ្យខ្លួនឯងរីករាយ និងធ្វើឲ្យអ្នកដទៃរីករាយគឺជាការចាំបាច់ ហើយខ្ញុំចង់រក្សាទុកឲ្យររឿងទាំងនេះនៅតែបន្តមាន។

តើវិថីណាមួយដែលលោកនឹងនាំជីវិតទៅនាពេលអនាគត?

រហូតមកដល់ពេលនេះ ខ្ញុំមានបញ្ហាបន្តិចបន្តួចពីព្រោះការប្រឈមនៃស្តាយល៍របស់ខ្ញុំ។ ឧទាហរណ៍ មានពេលជាច្រើនដែលខ្ញុំមិនអាចចូលទៅក្នុងភោជនីយដ្ឋានបានដោយសារកូដសម្លៀកបំពាក់ក្រៅពីការចងបូ ហើយមានពេលមួយនៅពេលខ្ញុំបានចូលរួមដំណើរអាជីវកម្មទៅកាន់ Fukui នៅជប៉ុនកណ្តាល គឺវាត្រជាក់ខ្លាំងណាស់ ដូច្នេះខ្ញុំពាក់អាវធំពីលើអាវយឺតរបស់ខ្ញុំ ហើយខ្ញុំត្រូវប៉ូលីសសាកសួរ។ ពួកគេគិតថា ការពាក់អាវធំ និងអាខ្លីជាមួយគ្នាគឺគួឲ្យសង្ស័យ!

កាលពីពីរឆ្នាំមុនសម្លៀកបំពាក់ខ្លីលើជង្គង់ត្រូវបានបង្ហាញនៅការប្រមូលផ្តុំមូឡែន និងប៉ារីស ហើយនិន្ននាការបានមកដល់ប្រទេសជប៉ុនប៉ុន្មានឆ្នាំក្រោយមក។ ពាក្យថា “បុរសស្លៀកខ្លី” បានបង្ហាញនៅសារព័ត៌មាននៅពេលក្រោយមក ហើយគឺនៅពេលដែលការស្លៀកខ្លីលើជង្គង់មានទម្នោឡើង។ ខ្ញុំបានស្លៀកពាក់សម្លៀកបំពាក់ខ្លីលើសពីដប់ឆ្នាំមកដល់ពេលនេះ ហេតុនេះបើទោះខ្ញុំចេញទៅក្រៅការបង្ហាញម៉ូត ខ្ញុំនឹងមិនប្តូរស្តាយល៍របស់ខ្ញុំទេ ខ្ញុំនឹងនៅបន្តជា “លោកស្លៀកខោជើងខ្លី!”កិច្ចសម្ភាសន៍៖ ខែមករា ឆ្នាំ2014

Guest Select John Dillinger

  • John Dillinger/OE2577

ខ្ញុំពិតជាស្រលាញ់ការពាក់វ៉ែនតា។ ខ្ញុំតែងពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យនៅពេលលេងកីឡា និងពាក់វ៉ែនតាជាទៀងទាត់សម្រាប់ការបង្ហាញម៉ូតប៉ុណ្ណោះ។ បច្ចុប្បន្ន ខ្ញុំមានការចងបូ ដូច្នេះខ្ញុំជ្រើសយកវ៉ែនតាទាំងនេះ ប៉ុន្តែប្រសិបើខ្ញុំគ្រាន់តែពាក់ក្រវ៉ាតកធម្មតា ខ្ញុំនឹងជ្រើសយកវ៉ែនតាម៉ាកផ្សេង។ ជាធម្មតាខ្ញុំមិនពាក់វ៉ែនតាប្រភេទដងមូលទេ ប៉ុន្តែវាបំពេញបន្ថែមលើស្តាយល៍របស់ខ្ញុំ ហើយខ្ញុំចូលចិត្តវា។

លេខកូដផលិតផល
OE2577
ពណ៌
C2 Havana
TOP

TOP