OWNDAYS MEETS vol. 07 Keita Suzukiកីឡាករទាត់បាល់អាជីព

ការជួបភ្ញៀវទី 7 របស់ OWNDAYS គឺ Keita Suzuki ជាកីឡាបាល់ទាត់អាជីពជាមួយក្រុមពេជ្យក្រហម Urawa របស់ប្រទេសជប៉ុន និងជាអតីតកីឡាករអន្តរជនជាតិជប៉ុន។ លោក Keita Suzuki ដែលបានចូលលេងអាជីពឲ្យក្រុម Urawa Reds បានប្រាប់ពួកយើងនៅទីនេះអំពីដំណើរជីវិតដោយការទាមទារជាកីឡាករទាល់ទាត់អាជីពអន្តរជាតិ ក៏ដូចជាផែនការទៅអនាគតរបស់គាត់ផងដែរ។

Keita Suzuki

Keita Suzuki

កីឡាករទាត់បាល់អាជីព

Keita Suzuki កើតនៅថ្ងៃទី 8 ខែកក្កដា ឆ្នាំ1981 នៅខេត្ត Shizuoka ប្រទេសជប៉ុន។
គាត់បានចូលក្នុងក្រុមពេជ្យក្រហម Urawa បច្ចុប្បន្ននៅឆ្នាំ2000 និងជាកីឡាករឆ្នើមផ្នែកការពារម្នាក់ក្នុងប្រទេសជប៉ុន។ ជាមួយនឹងស្តាយល៍លេងដែលប្រកបដោយទេព្យកោសល្យ គាត់តែងត្រូវបានគេផ្តល់នាមថាជា “បេះដូង” ជាមួយនឹងសមត្ថភាពដឹកនាំក្រុមទាំងមូល។
គាត់មានទស្សនៈ និងថាមពលខ្លាំងក្លា ហើយគាត់ប្រើសមត្ថភាពផ្ទាល់ខ្លួនគេចពីគ្រោះថ្នាក់មុនពេលអ្វីមួយកើតឡើង និងការពារគ្រោះថ្នាក់នៅកណ្តាលនៃជ្រុង ដោយបានជួយនាំជោគជ័យដ៏សម្បើមដល់ក្រុម។
Suzuki ត្រូវបានជ្រើសរើសជាកីឡាករឆ្នើម 11 នាក់ដំបូងលេងឲ្យក្រុម J-League សម្រាប់ពីប្រកួតជាប់គ្នាក្នុងឆ្នាំ 2006 និង 2007 ហើយឆ្នាំ 2008 គាត់ទទួលបានជាកីឡាករនិពន្ធបាល់ទាត់ជប៉ុនពានរង្វាន់ប្រចាំឆ្នាំ។
គាត់ជាប្រធានក្រុម Urawa ពីឆ្នាំ2009 ដល់ 2011 និងបានចូលលេងក្នុងការប្រកួតជាអន្តរជាតិចំនួន 28 ដងសម្រាប់ប្រទេសជប៉ុន។

តើលោកចាប់ផ្តើមលេងបាល់ទាត់យ៉ាងដូចម្តេចដែរ?

ញុំកើតនៅកន្លែងមួយឈ្មោះថា Shimizu ក្នុងខេត្ត Shizuoka ដែលជាកន្លែងពេញនិយមការលេងបាល់ទាត់ ហើយមិត្តខ្ញុំជាច្រើននាក់ក៏លេងបាល់ទាត់ដែរ ហេតុនេះខ្ញុំគ្រាន់តែលេងវាជាធម្មតា។ គឺនៅពេលខ្ញុំមានអាយុប្រហែល 3 ឆ្នាំ។ ខ្ញុំក៏រងឥទ្ធិពលពីរឿងកម្លែអតុក្តតាឈ្មោះ “កាពីតែន Tsubasa”។

កាលពីនៅក្មេង តើលោកធ្លាប់គិតចង់ក្លាយជាអាជីពនេះឬទេ?

ត្រូវហើយ គឺតាំងពីខ្ញុំនៅតូច ខ្ញុំមានគំនិតចង់យកបាល់ទាត់ធ្វើជាអាជីព។ នៅពេលនោះ នៅមិនទាន់មានក្រុមបាល់ទាត់អាជីពនៅឡើយទេក្នុងប្រទេសជប៉ុន ដូច្នេះខ្ញុំចង់ក្លាយកីឡាករអាជីពនៅបរទេស ប៉ុន្តែក្រោយពីក្រុម J-League ដំណើរការ នៅពេលខ្ញុំរៀនថ្នាក់ទីប្រាំ នៅសាលាបឋម ខ្ញុំបានចាប់ផ្តើមចង់ក្លាយជាកីឡាកររបស់ J-League នេះ។
ដោយការគិតអំពីវា ខ្ញុំពិតជាមិនធ្លាប់បានគិតអ្វីក្រៅពីចង់ក្លាយជាកីឡាករបាល់ទាត់អាជីពទេ ហើយខ្ញុំគិតថា ខ្ញុំអាចធ្វើវាបានពីព្រោះខ្ញុំមានការតាំងចិត្ត។

លោកធ្លាប់មានបទពិសោធជាអ្នករត់ប្រណាំក្នុងការប្រកួតថ្នាក់ជាតិជាមួយ Shimizu FC ហើយឈ្នះការប្រកួតថ្នាក់ជាតិនៅអនុវិទ្យាល័យ ដូចនេះការប្រាថ្នាក្លាយជាកីឡាករអាជីពពិតជាទៅដោយរលូនហើយមែនទេ?

នៅពេលខ្លះមនុស្សម្នានៅជុំវិញខ្ញុំក៏និយាយដូច្នេះដែរ ប៉ុន្តែវាមិនដូចនេះទេ បើខ្ញុំសំខាន់សម្រាប់ក្រុម ហើយខ្ញុំតែងខំប្រឹងគិតថាវាសំខាន់ដើម្បីព្យាយាម និងពង្រឹងខ្លួនឯងដោយការលេងជាមួយកីឡាករផ្សេងៗ។

មានម្តង នៅពេលខ្ញុំរៀនថ្នាក់ទីមួយនៃអនុវិទ្យាល័យ អ្នកជាប់លេខប្រាំដំបូងត្រូវបានជ្រើសឲ្យចូលក្នុងក្រុមសម្រាប់ការប្រកួត ប៉ុន្តែខ្ញុំមិនត្រូវបានចូលទេ ហើយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តសោះ។ ប៉ុន្តែខ្ញុំជឿថាការមិនសប្បាយចិត្តក្លាយជាការជំរុញទឹកចិត្តវិញ ហើយខ្ញុំចាប់ផ្តើមហ្វឹកហាត់នៅរាល់ពេលព្រឹកបន្ទាប់ពីពេលនោះមក។

នៅពេលខ្ញុំចូលវិទ្យាល័យ មានមនុស្សម្នាក់រៀននៅថ្នាក់លើខ្ញុំ ដែលនឹងក្លាយជាកីឡាករអាជីព ហើយនៅពេលខ្ញុំចាប់ផ្តើមគិតច្រើនអំពីការចង់ក្លាយជាកីឡាករអាជីព។ ប៉ុន្តែខ្ញុំត្រូវបានបំភ្លេញចោលពីក្រុមសម្រាប់ឱកាសខ្លះ ដូច្នេះខ្ញុំមិនប្រាកដថាតើខ្ញុំពិតជាអាចក្លាយជាកីឡាករអាជីព ឬអត់ទេ។
ទោះជាយ៉ាងនេះក្តីក៏គ្មានការគិតជាអវិជ្ជមានដែរ ខ្ញុំបានសម្រេចចិត្តផ្តោតលើការពង្រឹងខ្លួនតាមដែលអាច ហើយជាលទ្ធផលខ្ញុំទទួលបានជ្រើសយកនៅពេលឱកាសខ្ញុំបានមកដល់។

លោកតែងលេងឲ្យក្រុម Urawa ចាប់តាំងពីលោកក្លាយជាកីឡាករអាជីព ប៉ុន្តែថាតើមានការផ្លាស់ប្តូរតួនាទីនៅក្នុងក្រុមឬទេ?

បាទមាន។ នៅពេលខ្ញុំក្លាយជាកីឡាករអាជីព ខ្ញុំបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីក្រុម ហើយដែលពីមុនមក ខ្ញុំលេងសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ ខ្ញុំចាប់ផ្តើមផ្តោតលើថាតើខ្ញុំអាចធ្វើអ្វីបាននៅពេលខ្ញុំកំពុងលេងដើម្បីឲ្យក្រុមបានឈ្នះ។
ខ្ញុំមានគំនិតដែលថាប្រសិនបើខ្ញុំមិនត្រូវបានជ្រើសឲ្យលេងក្នុងក្រុម ក៏ខ្ញុំអាចជំរុញឲ្យកីឡាករក្មេងៗតាមវិធីដែលខ្ញុំគិត ប៉ុន្តែម្យ៉ាងវិញទៀត ខ្ញុំមានអារម្មណ៍កាន់តែខ្លាំងក្លាថាក្រុមគឺសំខាន់បំផុត។ នៅពេលនេះ ខ្ញុំពិតជាចង់ឈ្នះពានជាមួយក្រុម Urawa ម្តងទៀត ដូចនេះខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលបំណងនេះ។

ការប្រកួតពានរង្វាន់ពិភពលោកនៅប្រទេសប្រេស៊ីលនឹងចាប់ផ្តើមឆាប់ៗនេះ តើលោកកំពុងសម្លឹងមើលអ្វីអំពីការប្រកួតនេះ?

ខ្ញុំកំពុងរងចាំមើលការលេងរបស់កីឡាករ Neymar លេងឲ្យប្រទេសម្ចាស់ផ្ទះ និងមើលថាតើកីឡាករក្មេងៗនឹងចែករំលែកយ៉ាងណាខ្លះដល់ការប្រកួតនេះ។
ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺក្រុមប្រទេសជប៉ុន។ ក្រុមកីឡាករមានកីឡាករដែលខ្ញុំធ្លាប់លេងជាមួយ និងអ្នកដែលខ្ញុំលេងសម្រាប់ប្រទេសជប៉ុន ក៏ដូចជាអ្នកដែលប្រកួតជាមួយក្រុម J-League។
មានតែកីឡាករ 23 នាក់ប៉ុណ្ណោះត្រូវជ្រើសសម្រាប់ក្រុម ហើយពួកគេជាក្តីសង្ឃឹមរបស់មនុស្សជាច្រើន ដូចនេះខ្ញុំសង្ឃឹមថា អ្នកដែលត្រូវបានជ្រើសត្រូវខំឲ្យអស់ពីអ្វីដែលខ្លួនមាន។ ក្រុមរួមមានកីឡាករដែលលេងនៅកម្រិតខ្ពស់នៅជំវិញពិភពលោក ដូចជា Honda, Kagawa, Nagatomo ហេតុនេះខ្ញុំកំពុងរងចាំមើលថាពួកគេអាចនាំប្រទេសជប៉ុនចូលក្នុងការប្រកួតនេះបានឬទេ។

សូមប្រាប់យើងអំពីគោលបំណងទៅអនាគតរបស់លោក និងការប្រឈមដែលលោកចង់ជួបបានទេ?

ជាដំបូង គឺការឈ្នះតំណែងជាមួយក្រុម Urawa ដែលជាគោលបំណងចម្បងរបស់ខ្ញុំនៅពេលនេះ។ ក្រុមមានកម្លាំងស្នូលក្នុងរដូវកាលនេះ ហើយខ្ញុំចង់ផ្តល់បទពិសោធល្អៗរបស់ខ្ញុំដើម្បីធានាការជោគជ័យ ដូច្នេះយើងអាចប្រារព្ធពិធីអប់អរសាទរជាមួយអ្នកគាំទ្របាន។

ខ្ញុំក៏ចាប់អារម្មណ៍លើបញ្ហាជាច្រើនផ្សេងទៀត ប៉ុន្តែរឿងមួយដែលខ្ញុំចង់ធ្វើគឺប្រើបាល់ទាត់ដើម្បីទូទាត់សងដល់អ្នកគាំទ្ររបស់ខ្ញុំវិញ។ ខ្ញុំទទួលបានអ្វីៗជាច្រើនពីបាល់ទាត់ ដូចខ្ញុំនៅតែធ្វើនៅពេលនេះ និងបញ្ហាសំខាន់ក្នុងជីវិតដែលខ្ញុំបានរៀនពីកីឡា។ ខ្ញុំចង់ចូលរួមក្នុងអ្វីមួយដែលនឹងផ្តល់ឲ្យខ្ញុំនូវអំណោយត្រឡប់វិញសម្រាប់ក្មេងៗដែលអានាគតរបស់គេជាកម្មសិទ្ធិរបស់ខ្លួន និងមនុស្សនៅជុំវិញខ្លួន។សម្ភាសន៍៖ ខែឧសភា ឆ្នាំ2014

Guest Select SAMURAI BLUE Model

  • SAMURAI BLUE Model/JP2001

នែករបស់ខ្ញុំមើលមិនសូវច្បាសទេ ដូចនេះ ខ្ញុំត្រូវពាក់វ៉ែនតាដែលមានកញ្ចក់ត្រឹមត្រូវ ប៉ុន្តែវ៉ែនតាក៏ជាគ្រឿងសម្អាងផងដែរ។ ខ្ញុំពាក់វ៉ែនតាដងខ្មៅ វ៉ែនតាប្រភេទពីស្តុង អ្វីផ្សេងៗមើលទៅសមនៅពេលខ្ញុំពាក់វា។ ការរចនាវ៉ែនតាដែលខ្ញុំបានជ្រើសនៅថ្ងៃនេះពិតជាល្អណាស់ ផ្នែកខាងក្រៅពណ៌ខ្មៅ ប៉ុន្តែពណ៌ខៀវដែលអ្នកមើលឃើញនៅពេលអ្នកមើលវាពីចំហៀង។ វាជាពណ៌ក្រុមជនជាតិជប៉ុន និងជាវ៉ែនតាផ្តល់ការអនុញ្ញាតផ្លូវការ ដូចនេះវាជាការល្អដែលពាក់វានៅពេលខ្ញុំចេញទៅក្រៅនៅខែខាងមុខនេះ។

លេខកូដផលិតផល
JP2001
ពណ៌
Black/Blue
TOP

TOP