OWNDAYS MEETS vol. 09 HITOSHI UEDAស្ថាបត្យករ

ការជួបភ្ញៀវទី 9 របស់ OWNDAYS គឺទាក់ទងទៅនឹងការបង្កើតប្លង់សម្រាប់ទីក្រុង និងតំបន់យ៉ាងច្រើន ក៏ដូចជាការរចនា និងស្ថាបនាអាគារផ្សេងៗជាច្រើននៅជុំវិញពិភពលោក។ ស្ថាបត្យករដែលមានបំណងក្នុងការបង្កើតស្ថាបត្យកម្មដែលផ្តល់នូវអន្ថន័យយ៉ាងពេញលេញនោះគឺលោក Hitoshi Ueda។ លោកបានប្រាប់ពួកយើងអំពីវិថីនៃដំណើរការច្នៃប្រឌិតរបស់លោកដែលលោកធ្លាប់បានឆ្លងកាត់ និងអំពីផែនការទៅអនាគតរបស់លោកផងដេរ។

HITOSHI UEDA

HITOSHI UEDA

ស្ថាបត្យករ

កើតនៅ Shibuya ទីក្រុងតូក្យូ ក្នុងឆ្នាំ 1963 លោក Hitoshi Ueda បានបញ្ចប់សញ្ញាបត្រផ្នែកស្ថាបត្យកម្មពីសាកលវិទ្យាល័យវិចិត្រសិល្បៈ Tama ក្នុងឆ្នាំ1987។
ក្នុងឆ្នាំនោះដែរ គាត់បានចូលរួមផ្នែករចនាម៉ូតនៃក្រុមហ៊ុនម៉ៅការមួយ ហើយត្រូវបានចាត់តាំងឲ្យធ្វើការក្នុងស្ទីយូរចនា។ ក្នុងឆ្នាំ1998 គាត់ក្លាយជាប្រធានផ្នែករចនាម៉ូតនៅក្រុមហ៊ុន Kisho Kurokawa Architect & Associates និងក្រោយមកក្លាយជាប្រធាននៅក្រុមហ៊ុនពាក់ព័ន្ធមួយឈ្មោះមជ្ឈមណ្ឌល Kurokawa CAD ក៏ដូចជាក្រុមហ៊ុនឈ្មោះការស្រាវជ្រាវទីក្រុងផងដែរ។
គាត់បានចូលរួមក្នុងការប្រកួតប្រជែងរចនាជាច្រើន និងបានកាន់គម្រោងធំៗនៅតាមមូលដ្ឋានចាប់ពីផែនការទីក្រុងរហូតដល់ស្ថាបត្យកម្មទាំងក្នុងប្រទេសជប៉ុននៅបរទេស រួមទាំងសឹង្ហបុរី ម៉ាឡេស៊ី ចិន និងតៃវ៉ាន់។
នៅឆ្នាំ2003 លោក Ueda បានក្លាយជាប្រធានក្រុមហ៊ុន Kisho Kurokawa Architect & Associates មុនពេលគាត់លាលែងក្នុងឆ្នាំ2005។
2006 បានឃើញគាត់បង្កើត និងក្លាយជានាយកនៃក្រុមហ៊ុនស្ថាបត្យកម្មឈ្មោះ SO Architects & Associates (ស្ថាបត្យកម្មថ្នាក់ទី 1 ដែលត្រូបានបញ្ជាក់) និងក្នុងឆ្នាំ2007 គាត់បានបង្កើតការិយាល័យនៅ Los Angeles និង Taiwan។
ឆ្នាំ2008 គាត់បានដាករួមគ្នានូវអាលប៊ុមចង្វាក់ហ្សាក់ជាមួយនឹងបទផ្សេងផ្សេងៗ បញ្ចូលគ្នាដើម្បីបង្ហាញដោយទស្សនៈតន្ត្រីនៃ “ការចងចាំអតីតកាល” និង “ការបង្កើតនៅអនាគត” ដែលអាចឃើញពីស្ថាបត្យកម្មរបស់គាត់។
ឆ្នាំ2011 គាត់បានក្លាយជាអ្នកផ្តល់យោបល់ឲ្យ NPO “វេទិការសម្រាប់ការិយាល័យគ្រួសារ” និងជាទីប្រឹក្សាឲ្យការការពារទ្រព្យសកល NACRE (ស្វីស) AG ក្នុងឆ្នាំ2013 និងបានផលិតអាលប៊ុមទីពីររបស់គាត់មានឈ្មោះថា “Love Score”។

តើលោកបានបញ្ចប់ការក្លាយជាស្តាបត្យករយ៉ាងដូចម្តេច?

ខ្ញុំពិតជាចូលចិត្តគូ និងលេងតន្ត្រី ចាប់តាំងពីខ្ញុំនៅកុមារភាព ដូចអ្នកឃើញ ហើយឪពុកម្តាយរបស់ខ្ញុំពាក់ព័ន្ធនឹងស្ថាបត្យកម្ម និងការសាងសង់ ដូច្នេះមានសៀវភៅជាច្រើន និងវិធីសាស្ត្រគូរូបជាច្រើនទាក់ទងទៅនឹងរូបភាពនៅជុំវិញផ្ទះ។ ខ្ញុំធ្លាប់គូបន្ទាត់នៅលើប្លង់ទាំងនេះដោយមានមាដ្ឋានស្ថាបត្យកម្ ហើយលេងជាមួយវាដូចជារបស់ក្មេងលេង។ ខ្ញុំក៏ធ្លាប់ទៅការដ្ឋានជាមួយឪពុកម្តាយខ្ញុំទៅមើលដំណើរការនៃការសាងសង់អាគារ ដូច្នេះក្រៅពីសម្រេចក្លាយជាស្ថាបត្យករ ខ្ញុំបានចាប់អារម្មណ៍ជាម្មតាទៅហើយ។

តើលោកជាសិស្សប្រភេទណាដែរ?

ខ្ញុំបានជូលរៀនមហាវិទ្យាល័យសីល្បៈ ហើយទោះបីខ្ញុំមានឱកាសយ៉ាងច្បាស់ក្តិ ខ្ញុំនៅតែចង់ទៅទស្សនកិច្ចនៅជនបទ ឬទៅមើលផ្នែកផ្សេងៗនៃស្ថាបត្យកម្មដែលខ្ញុំចាប់អារម្មណ៍។ ខ្ញុំតែងគិតថាវាចាំបាច់ត្រូវមើលនឹងភ្នែកផ្ទាល់ ហិតក្លិន និងឮសំឡេង និងដឹងអ្វីៗដោយខ្លួនឯង។
វាមិនមែនជាបញ្ហាថាតើយើងមើលរូភាព ឬគំនូយ៉ាងណាទេ គឺគ្មានអ្វីអាចធៀបនឹងការឃើញដោយផ្ទាល់ខ្លួនឡើយ។

ប៉ុន្តែនៅពេលនេះ ខ្ញុំមានបញ្ហាខ្លាំងអំពីថវិកា!
នៅពេលខ្ញុំទៅបារាំង ខ្ញុំមានអារម្មណ៍ថាខ្ញុំគួតែមើលឃើញឲ្យបានច្រើនតាមដែលអាច ដូច្នេះខ្ញុំបានពន្លាតធនធានទៅតាមលទ្ធភាពដោយប្រើរថយន្តក្រុង ឬដោយថ្មើរជើង ហើយខ្ញុំបានទៅទីក្រុងបារីស នីស Monte Carlo និងទីក្រុងរ៉ូមផងដែរ។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានឃើញផ្តល់ឲ្យខ្ញុំនូវផលត្រឡប់មកវិញយ៉ាងច្រើន និងធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំនៅតែចងចាំនៅពេលនោះ ហើយគេនៅតែបន្តផ្តល់ឲ្យខ្ញុំនូវឧបករណ៍ចង្អុរក្នុងអំឡុងពេលដំណើរការបង្កើត។

ព្រះវិហារ Santa Chiara ក្នុងទីក្រុងតូក្យូ គឺជាប្រភេទនៃអ្វីដែលអ្នកបានរចនានៅពេលថ្មីៗនេះ…

ជាការពិត ខ្ញុំបានរចនាវាដោយផ្អែកលើទស្សនៈនៃព្រះវិហារនៅកណ្តាលព្រៃ និងធ្វើឲ្យវាកើតឡើងដូច្នេះអ្នកអាចមើលឃើញកំពូលនៃព្រះវិហារ មិនមែនដោយសារវានៅជាប់ផ្លូវទេ ប៉ុន្តែពីព្រោះវានៅខាងក្រោយ។
ពណ៌បៃតងនៃព្រះវិហារប្រែប្រួលទៅតាមរដូវកាល ហើយលក្ខណៈរបស់វានឹងនៅតែប្រែប្រួលនៅឆ្នាំក្រោយ ឆ្នាំបន្ទាប់ និងទៅអនាគត។

ដែលជាហេតុផលដែលវាមិនត្រូវបានបញ្ចប់។ ប្រសិនបើខ្ញុំប្រើសម្ភារៈសាងសង់ធម្មតា វានឹងនៅជាអចិន្ត្រៃយ៍ និងគ្មានការផ្លាស់ប្តូរ ប៉ុន្តែខ្ញុំគិតថាពណ៌បៃតងនឹងផ្តល់ឱកាសឲ្យអ្នករីករាយនៃការផ្លាស់ប្តូរដែលមាន។
ខ្ញុំមិនគិតថាក្មេងៗចង់លេងជាមូយស្លឹកឈើ ឬរើសវាទេ ប្រសិនបើកន្លែងនោះផ្តល់នូវអត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ស្ថាបត្យកម្មនោះខ្ញុំនឹងសប្បាយណាស់។

តើអ្នកគិតយ៉ាងណាអំពីការរចនាម៉ូតរបស់លោក?

ក្នុងការណីរចនាម៉ូតព្រះវិហារនោះ សម្រាប់ជាឧទាហរណ៍ ខ្ញុំជាញឹកញាប់មិនបានគិតពីទស្សនរបស់ស្ត្រីជាងបុរស់នោះទេ។ ខ្ញុំព្យាយាមមើលអ្វីៗដោយភ្នែកស្ត្រីដែលរំភើបអំពីគំនិតនៃការពាក់សម្លៀកបំពាកអាពាហ៍ពិពាហ៍ និងទីកន្លែងរៀបចំពិធីនេះ។
ប្រសិនបើខ្ញុំមិនគិតអំពីប្រភេទនេះទេ នោះខ្ញុំពិតជាមិនបានគិតថាខ្ញុំមានលទ្ធភាពបង្កើតអ្វីទាំងអស់ដែរ។

ខ្ញុំក៏បានរចនាម៉ូតរង្គសាលនៅតំបន់ Ginza នៃទីក្រុងតូក្យូ មិនជាយូប៉ុន្មានទេ ហើយខ្ញុំមានគំនិតខ្លះ ដូច្នេះហើយម្ចាស់ហាង និងអ្នកផឹងគួនៅចំណុចកណ្តាលពីព្រោះម្ចាស់ហាងត្រូវបានរាប់អានដោយអតិថិជនរបស់ខ្លួន។

ខ្ញុំមិនគិតរចនាបទដោយព្យាយាមបំផុសគំនិត “ល្អ” លើរបស់ផ្សេង ឬពីទស្សននៃការធ្វើអ្វីមួយសម្រាប់ខ្លួនឯងទេ ខ្ញុំចង់បង្កើតអ្វីដែលធ្វើឲ្យមនុស្សដែលមកទីនេះ និងប្រើប្រាស់ទីកន្លែងនេះមានអារម្មណ៍អស្ចារ្យ និងមានភាសុខភាព។
ប្រសិនបើមនុស្សម្នានៅក្នុងអាគារបស់ខ្ញុំញញឹម និងមានអារម្មណ៍គ្រប់គ្រាន់នោះ ខ្ញុំមានអារម្មណ៍ថាការងាររបស់ខ្ញុំក៏ទទួលបានតម្លៃដែរ។

ក្នុងដំណើរការបង្កើត​អ្វីមួយ​តើអ្វីពិសេស​ជាងគេ?

ការបង្កតើអ្វីមួយជាក្រុមគឺចាំបាច់ណាស់សម្រាប់ខ្ញុំ។

មិនមែនត្រឹមតែ​ផ្នែក​ស្ថាបត្យកម្មទេ ប៉ុន្តែ​ផ្នែកផ្សេងទៀតក៏ដូច្នេះដែរ តួយ៉ាង​នៅ​ពេល​ខ្ញុំបង្កើត​ jazz CD របស់ខ្ញុំ ឬ​នៅពេលខ្ញុំព្យាយាម​ជួយ​សង្គ្រោះ​ក្រោយ​ការរញ្ជួយដ៏ធំ​នៅភាគខាងកើតប្រទេសជប៉ុន​ក្នុងឆ្នាំ 2011 និងការផលិត​អាយឺត​ដែលខ្ញុំកំពុងពាក់ថ្ងៃនេះ ប្រសិន​បើ​ខ្ញុំ​ប្រៀបធៀប​ជាមួយ​ការខិតខំរបស់ខ្ញុំ​ក្នុងបង្កើតតន្ត្រី ខ្ញុំគឺនិយាយថា​ខ្ញុំ​មិន​ជំរុញ​វត្ថុ​ដូច​កាលពីខ្ញុំ​ជាអ្នក​ច្រៀងសូឡូ ហើយ​ព្យាយាម​បង្ហាញ​អ្វីគ្រប់យ៉ាង​ដោយខ្លួន​ឯងទេ។

ប្រសិនបើខ្ញុំប្រៀបទៅនឹង​ការខិតខំរបស់ខ្ញុំនៅក្នុងក្រុមតន្ត្រី ខ្ញុំ​ជាអ្នកមានសម្លេងល្អហើយឈរនៅ​ពីមុខ​គេ ប៉ុន្តែ​នៅជុំវិញខ្ញុំ​មានអ្នកលេងហ្គីតា វាយស្គរ លេងបាស់ អ្នកបន្ទរ ហើយ​យើង​ធ្វើការរួម​គ្នា​ដើម្បី​ផលិតចម្រៀង​មួយ​បទ។
មនុស្សម្នាក់ៗ​មានសមត្ថភាពកម្រិត ហើយ​ខ្ញុំគ្មានសមត្ថភាព​ធ្វើ​អ្វីគ្រប់យ៉ាង​ដោយ​ខ្លួន​ឯងនោះទេ ដូច្នេះ​ក្រុមគឺជាចំណុចសំខាន់ក្នុងការបង្កើត​អ្វីមួយដោយមិន​គិត​ដល់​អាយុ និងភេទ​នៃសមាជិកក្រុម​ឡើយ។

តើលោកមានគោលដៅអនាគតយ៉ាងដូចម្តេចដែរ?

ខ្ញុំចង់ក្លាយជាមនុស្សចាស់ល្អម្នាក់ ហាស់ហា។
ខ្ញុំមិនមានន័យថាក្លាយជាអ្នកមានបាន និងមានរថយន្តបើកបរផឹកស្រាសាំបាញរាល់ថ្ងៃទេ ខ្ញុំមានន័យថាជាមនុស្សដែលសិស្ស និងក្មេងជំនាន់ក្រោយចូលមកទទួលយកយោបល់ពីព្រោះខ្ញុំនៅមាន “វា”!
មានន័យផ្តល់ដំបូន្មានដល់ពួកគេអំពីថាតើពួកគេគួទៅណា នៅពេលពួកគេនិយាយថាពួកគេចង់ធ្វើដំណើរ និងអាហាប្រភេទណាដែលពួកគេចង់សាកនៅពេលពួកគេនៅទីនោះ។
ពួកគេនឹងគិតដោយសង្ឃឹមថាខ្ញុំដឹងអ្វីគ្រប់យ៉ាង ទាំងតន្ត្រីកំសាន្ត និងការរីករាយ។
រោយពីខ្ញុំឈប់ធ្វើការ ខ្ញុំមិនចង់ឲ្យបទពិសោធដែលខ្ញុំមានបាត់បង់ទេ ខ្ញុំចង់បន្តស្វែងរក និងបានបទពិសោធថ្មីរាល់ពេលដល់ថ្ងៃមរណៈ។
ខ្ញុំគ្រាន់តែចង់បន្តមានបទពិសោធផ្សេងៗទៀតរហូតដល់ខ្ញុំស្លាប់ ខ្ញុំមិនចេះគ្រប់គ្រាន់ក្នុងការទទួលយកបទពិសោធថ្មីៗទេ។

ខ្ញុំក៏ចង់ធ្វើអ្វីៗដែលជួយផ្លាស់ប្តូរមនុស្សផងដែរ។
អាគារមិនចេះនិយាយ ដូច្នេះវាមានការកម្រិតចំពោះអ្វីដែលពួកគេអាចផ្តល់ឲ្យ ដូច្នេះខ្ញុំចង់ផលិតភាពយន្ត និងតន្ត្រី ដែលមនុស្សម្នាអាចមានអារម្មណ៍ជិតស្និទ ហើយដែលអាចមានឥទ្ធិពលដល់ពួកគេទោះតិចឬច្រើនក្តី។
វាប្រហែលជាក្នុងទម្រង់ដូចជា jazz CD ឬភាពយន្តខ្លី។ ខ្ញុំពិតជាមិនបានសម្រេចចិត្តថាខ្ញុំត្រូវធ្វើអ្វីបន្តទេ ប៉ុន្តែខ្ញុំគិតថាប្រសិនបើខ្ញុំអាចធ្វើអ្វីមួយដូចនេះ វាពិតជាបទពិសោធគ្រប់គ្រាន់សម្រាប់ខ្ញុំ។សម្ភាសន៍៖ ខែសីហា ឆ្នាំ2014

Guest Select John Dillinger

  • John Dillinger/OE2571

ខ្ញុំមានបញ្ហាភ្នែកដូច្នេះវ៉ែនតាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ។ វ៉ែនតាគឺជាវត្ថុដំបូងដែលខ្ញុំជ្រើសនៅពេលខ្ញុំសម្រេចថាត្រូវពាក់អ្វី ខ្ញុំជ្រើសយកវាអាស្រ័យលើអារម្មណ៍តាមថ្ងៃ ហើយខ្ញុំត្រូវតម្រូវវាទៅនឹងសំលៀកបំពាក់របស់ខ្ញុំ។ ខ្ញុំមានវ៉ែនតា និងវ៉ែនតាការពារពន្លឺព្រះអាទិត្យជាច្រើនដែលផលិតពីសារធាតុផ្សេងៗ និងមានទម្រង់ និងពណ៌ផ្សេងៗ ប៉ុន្តែខ្ញុំមិនដែលមានវ៉ែនតាដូចនេះទេពីមុនមក។ វាងាយស្រួលពាក់ ហើយនៅពេលយើងមើលយូវាមានអារម្មណ៍ទៅក្រោយបន្តិច ហើយដងវ៉ែនតាបត់បែន និងបានផ្សុំជាមួយពណ៌ដែលបន្ថែមទៅលើសម្លៀកបំពាក់របស់ខ្ញុំ។ ខ្ញុំពិតជាចូលចិត្តវាណាស់។

លេខកូដផលិតផល
OE2571
ពណ៌
C2 Havana
TOP

TOP