OWNDAYS MEETS vol. 10 Chocomooជាងគំនូរ

ញៀវទី 10 ចំពោះការជួបជាមួយ OWNDAYS គឺលោកស្រី Chocomoo ដែលជាវិចិត្រករខាងគំនូរល្បីល្បាយទូទាំងពិភពលោកសម្រាប់ផ្ទាំងគំនូរខ្មៅសតែមួយគត់ និងពេញនិយមរបស់លោកស្រី។ ដោយបានសហការជាមួយម៉ាកសម្លៀកបំពាក់ និងជាវិចិត្រករដែលការស្រមៃរបស់អ្នកសិល្បផ្សេងទៀត លោកស្រី Chocomoo បានប្រាប់ពួកយើងអំពីផ្លូវដែលគាត់បានដើរឆ្លងកាត់ ក៏ដូចជាវិថីដែលលោកស្រីត្រូវដើរបន្តនាពេលអនាគត។

Chocomoo

Chocomoo

ជាងគំនូរ

ឆូកូមូគឺជាអ្នកបកស្រាយរូបភាពនៅគ្យូតូត្រូវបានគេស្គាល់ថាជាអ្នកវិចិត្រករល្បីម្នាក់ដែលគាត់បានបង្កើតរូបភាពសុទ្ធតែពណ៌ស ខ្មៅ។ ការធ្វើការនៅក្នុងវិស័យមួយដ៏ទូលំទូលាយ គាត់បានចូលពាក់ព័ន្ធក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ក៏ដូចជាម៉ាកនៅក្រៅប្រទេសរួមមាន ចយរិក ហេច&អិម និងហេលហ្សបេលហ្ស និងដែលមានគំនូរច្រើនបំផុតតាំងនៅទីនោះ។ គាត់(ស្រី)បានផ្តល់ស្នាដៃសិល្បដល់វិចិត្រករល្បីនៅប្រទេសជប៉ុន អាល់ និង គីយារី ផាមីយុ ផាមីយុ ហើយថ្មីៗនេះបានដំណើរការបណ្តាញសញ្ញាអារម្មណ៍សម្រាប់កម្មវិធីបណ្តាញជជែកកំសាន្ត។ ជាមួយការងារជាច្រើនប្រភេទរបស់គាត់ គាត់បានទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនាវដ្តី និងបណ្តាញសង្គមក្រៅប្រទេសជាច្រើន។

តើលោកស្រីក្លាយជាជាងគំនូដោយរបៀបណា?

ខ្ញុំបានទៅទីក្រុងញូយ៉ក ពីព្រោះខ្ញុំតែងចូលចិត្តតន្ត្រី ហើយខ្ញុំចង់មានបទពិសោធក្នុងតន្ត្រី hip-hop និង R&B ពិតៗ ហើយនៅពេលខ្ញុំនៅទីនោះ ខ្ញុំបានគូរូបជាច្រើនសម្រាប់ការរីករាយផ្ទាល់ខ្លួន។ ខ្ញុំពិតជាមិនធ្លាប់គិតថា ខ្ញុំចង់យកអាជីពជាជាងគំនូដើម្បីចិញ្ចឹមជីវិតទេ ហើយនិយាយដោយស្មោះខ្ញុំនៅតែមិនមានអារម្មណ៍ថាខ្ញុំចង់យកវាជាការផ្តោតតែមួយនោះទេ!

ប៉ុន្តែនៅពេលខ្ញុំកំពុងគូនៅទីក្រុងញូយ៉ក ខ្ញុំត្រូវអញ្ជើញឲ្យគូនៅពិធីតាំងពិពរណ៌មូយ ហើយនៅទីនោះបានផ្តល់ពន្លឺឲ្យខ្ញុំចាប់ផ្តើមគិតអំពីវា។ ក្រោយមកខ្ញុំចូលពាក់ព័ន្ធនឹងការគូ និងយូៗទៅមានការស្នើសុំច្រើនៗ ហើយនោះជាកាបញ្ចប់ដែលខ្ញុំបានមកទីនេះពេលនេះ។

សំណាងដែរ ការងារបច្ចុប្បន្នរបស់ខ្ញុំពាក់ព័ន្ធនឹងការធ្វើអ្វីមួយដែលខ្ញុំពិតជាចូលចិត្ត ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្តធ្វើស្តាយល៍របស់ខ្ញុំ។

មានន័យថាលោកស្រីពិតជាចូលចិត្តគូរូបណាស់ឬ!

ចំពោះខ្ញុំ ការគូរូបគឺជាជីវិតមួយ វាដូចជាការដកដង្ហើម។ ខ្ញុំពិតជាមិនបានដឹងរឿងដែលខ្ញុំកំពុងធ្វើទេ ហើយនៅពេលខ្ញុំចង់សម្រាក ខ្ញុំតែងយកប៊ិច ហើយចាប់ផ្តើមគូ។ ខ្ញុំគូរូបគឺសម្រាប់តែខ្លួនឯងប៉ុណ្ណោះ នៅពេលខ្ញុំធ្វើដំណើរដោយយន្តហោះ ឬរថភ្លើង វាគ្រាន់តែជាអ្វីមួយដែលខ្ញុំធ្វើប្រចាំថ្ងៃ។

អ្នកអាចគូមិនថាអ្នកនៅផ្ទះ ឬនៅខាងក្រៅ ហើយខ្ញុំនៅរក្សាធ្វើដូច្នេះរហូតដល់ខ្ញុំចាស់!

តើលោកស្រីបានបញ្ចប់ការគូស្តាយលល៍តែមួយសម្រាប់ខ្លួនយ៉ាងដូចម្តេច?

ខ្ញុំបានបង្រៀនខ្លួនឯងឲ្យចេះគូ ហើយខ្ញុំចូលចិត្តធ្វើវាតាំងពីខ្ញុំនៅក្មេង។ ខ្ញុំបានចាប់ផ្តើមរៀនអក្សរផ្ចង់នៅពេលខ្ញុំនៅសាលាបឋម ហើយទីនោះខ្ញុំចាប់ផ្តើមគូរូបល្បីដោយប្រើទឹកខ្មៅ។ ខ្ញុំនៅចងចាំពីរបៀបដែលស្តាយល៍គំនូសខ្មៅរបស់ខ្ញុំបានចាប់ផ្តើមឡើងផងដែរ។

ថ្មីៗនេះ ខ្ញុំបានធ្វើការងារជាច្រើនជាស្តាយល៍ “Harajuku kawaii” មានមនុស្សម្នាដែលគិតថាខ្ញុំជា “ក្មេងស្រី Harajuku” នៅបរទេស ប៉ុន្តែវាមិនមែនកន្លែងដែលខ្ញុំមកដំបូងទេ ប្រវត្តរបស់ខ្ញុំគឺវប្បធម៌hip-hop តាមដងផ្លូវ និងស្តាយល៍ជប៉ុន។

តើមានធាតុអ្វីខ្លះដែលការងារបស់លោកស្រីបង្ហាញពី “ស្តាយល៍ជប៉ុន”?

ខ្ញុំរស់នៅទីក្រុងតូក្យូ និងខ្ញុំចូលចិត្តប្រពៃណីជប៉ុន និងស្តាយល៍ជាយូមកហើយ ដូច្នេះវាមានឥទ្ធិពលដោយវិហារក្យូដូ និងតន្ត្រី pop-art នៅបរទេស ដែលខ្ញុំចង់គូបញ្ជាក់ថាជាការបញ្ចូល និងផ្សុំគ្នានៃស្តាយល៍ទាំងនេះ។

អ្នកមិនគួគិតថា ខ្ញុំពិតស្រលាញ់ព្រះវិហារតាមដែលខ្ញុំចូលចិត្តទេ។ នៅពេលមិត្តរបស់ខ្ញុំមកពីភាគខាងកើតប្រទេសជប៉ុន ឬបរទេសមកក្យូដូ ខ្ញុំតែងតែណែនាំឲ្យគេស្គាលវិហារ “Sanjusangendo” ដែលអ្នកអាចឃើញមានរូចម្លាក់ 1000 នៃព្រះនៃសេចក្តីមេត្តាដៃមួយពាន់។ វាពិតជាអស្ចារ្យណាស់។

លោកស្រីក៏បានគូដោយផ្ទាល់ដែរបច្ចុប្បន្ន មែនទេ?

ចាស ហើយសព្វថ្ងៃខ្ញុំមានអារម្មណ៍ដូចសហការជាមួយការរចនាវ៉ែនតាចំពោះការគូរបស់ខ្ញុំ និងបង្កើតអ្វីដមួយដែលចាប់អារម្មណ៍។ ខ្ញុំកំពុងគិតអំពីគំនិតនៅពេលដែលខ្ញុំនៅរៀនរបាំបាឡេនៅទីនេះ!

ការគូរូបផ្ទាល់គឺសប្បាយណាស់ពីព្រោះមនុស្សម្នាមើលមកខ្ញុំនៅពេលខ្ញុំធ្វើការ ហើយផ្ទុយទៅវិញនៅពេលខ្ញុំបិទទ្វារគូក្នុងស្ទីយូ ផលិតផលគឺអាស្រ័យលើតាមថ្ងៃ ហេតុនេះខ្ញុំគិតថាវាពិតជាអស្ចារ្យ។

ខ្ញុំព្យាយាមគូបង្ហាញនូវអ្វីដែលមាននៅក្នុងការចងចាំរបស់មនុស្ស ឬអ្វីដែលធ្វើឲ្យគេញញឹម និងផ្តល់យោបល់អំពីថាតើ “kawaii” យ៉ាងណា គឺមិនត្រឹមតែព្រឹត្តិការណ៍ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ការងាររបស់ខ្ញុំទាំងអស់។ ប៉ុន្តែភាគច្រើនខ្ញុំត្រូវផ្តោតលើការគូដោយមិនត្រូវគិតច្រើនទេ!

តើលោកស្រីមានបញ្ហាប្រឈមអ្វីដែលអ្នកចង់យកជ័យជំនៈ រឺក៏ក្តីសុបិន្តិសំរាប់អនាគត?

សុបិន្តិរបស់ខ្ញុំ រឺក៏អ្វីដែលខ្ញុំចង់ធ្វើនៅខណៈនេះ គឺចង់អោយមានការតាំងពិពណ៌នៅក្នុងប្រទេសមួយដែលខ្ញុំមិនធ្លាប់បានទៅ។ ខ្ញុំធ្លាប់រៀបចំការតំាងពិពណ៌នៅទីក្រុងនីញយ៉ង ប្រទេសកូរេ និងតៃវ៉ាន់។ ប៉ុន្តែខ្ញុំចង់មានឧកាសបង្ហាញស្នាដៃការងាររបស់ខ្ញុំទៅកាន់មនុស្សនៅកន្លែងដែលមិនធ្លាប់ទៅនៅថ្ងៃឈប់សម្រាកដូចជាទីក្រុងឡុង រឺក៏ប្រទេសនៅតំបន់អាស៊ីមួយចំនួនដូចជាប្រទេសឥណ្ឌូនេស៊ី។

ស្របពេលនោះ ការសហការជាមួយជាងថតរូបគឺជាចំណាប់អារម្មណ៍របស់ខ្ញុំ។ កាលពីមុនជាងថតរូបម្នាក់ដែលចូលចិត្តថតរូបសិល្បករបានទាក់ទងខ្ញុំហើយខ្ញុំការបានបញ្ចប់ការគូរគំនូរលើរូបថតដែលបន្ទាប់មកគឺត្រូវបានធ្វើការតាំងពិពណ៌នៅរដ្ឋហ្វ្លរីដា។
ជាទូទៅវាជាការងាររបស់ជាងថតរូប ប៉ុន្តែវាបានបញ្ចប់វាអាស្រ័យលើចរិកលក្ខណរបស់សិល្បករក៏ដូចជាបែបបទរបស់ខ្ញុំ។ ដូច្នេះវាបញ្ចប់ដោយប្រភេទផ្សេងៗដែលកើតឡើង ហើយនោះជាអ្វីដែលខ្ញុំចង់រៀបចំជួរគម្រោងអ្នកថតរូប។សម្ភាសន៍៖ ខែសីហា ឆ្នាំ2014

Guest Select

  • OWNDAYS/BAOBAB
  • BUTTERFLY EFFECT/OE2434

ខ្ញុំមិនធ្លាប់ឃើញការរចនាប្រភេទនេះពីមុនមកហើយខ្ញុំគិតថាវែនតានេះមើលទៅគួរអោយស្រលាញ់មើលពីចំហៀង។ មើលទៅពណ៌ខុសគ្នាពីមុខ និងពីចំហៀង ហើយខ្ញុំគិតច្រើនពីការពិចារណាក្នុងការដំណើរការបង្កើតវា។ លើសពីនេះ វាមិនធ្លាប់ចាកចេញពីការងារមិនថាខ្ញុំពាក់វាយូប៉ុណ្ណា។ ម្យ៉ាងទៀត វែនតាដែលខ្ញុំពាក់នៅផ្ទះធម្មតាដងពណ៌ខ្មៅ ប៉ុន្តែពេលដែលខ្ញុំចេញទៅក្រៅ ខ្ញុំចូលចិត្តពាក់ពណ៌ច្រាល! វែនតាការពារកំដៅថ្ងៃ ដែលខ្ញុំពាក់ថ្ងៃនេះក៏ល្អណាស់ដែរមើលពីចំហៀងហើយខ្ញុំពិតជាចូលចិត្តពណ៌វាណាស់។

LEFT:OWNDAYS
លេខកូដផលិតផល
BAOBAB
ពណ៌
C2 Black/White
RIGHT:BUTTERFLY EFFECT
លេខកូដផលិតផល
OE2434
ពណ៌
C2 Blue/Black
TOP

TOP