OWNDAYS MEETS vol. 13 Mike Havenaarកីឡាករទាត់បាល់អាជីព

ភ្ញៀវទី 13 របស់ហាងវ៉ែនតា OWNDAYS គឺជួបជាមួយនិង លោក Mike Havenaar, ដែលគាត់គឺជា គ្រូបង្វឹកសមាគមន៍បាល់ទាត់អន្តរជាតិ។ លោក Mike គឺតែងតែដឹកនាំក្រុមរបស់គាត់ឈានមុខគេជានិច្ច។ ពួកយើងបានចូលរួមសំណេះសំណាលជាមួយគាត់យ៉ាងយួរ ព្រមទាំបានសួរពីគម្រោងទៅថ្ងៃអនាគតរបស់គាត់ផងដែរ។

Mike Havenaar

Mike Havenaar

កីឡាករទាត់បាល់អាជីព

គាត់បានកើតក្នុងឆ្នាំ 1987 នៅទីក្រុង Hiroshima ដែល ឳពុកម្តាយរបស់លោកគឺជាជនជាតិ ហូឡង់។ ពួគេមានអាជិពជាអ្នកលេងបាល់ទាត់។ ដោយសារតែជិៈឥទ្ធិពលពីឳពុករបស់លោក, Dido Havenaar, ដែលជាដឹកនាំក្រុមបាល់ទាត់, លោក Mike ក៏បានបណ្តុះគំនិតលើវិស័យកីឡាតាំងពីគាត់នៅក្មេងមកម្លេះ ហើយគាត់តែងតែស្រមៃថាគាត់អាចនិងក្លាយជាអ្នកលេងបាល់ទាត់ដ៏ល្បីម្នាក់នៅថ្ងៃអនាគត។
នៅក្នុងឆ្នាំ 2006 លោក Mike ត្រូវបានគេបញ្ជូនទៅចូលក្រុមកំពូលនៃ Yokomaya F. Marinos ហើយបានធ្វើឲ្យគាត់កាន់តែល្បីល្បាញនៅក្នុងសម្ព័ន J. League
នៅក្នុងឆ្នាំ 2012 លោក Mike បានចុះកិច្ចសន្យាជាមួយក្លិប Vitesse នៃរដ្ឋ Eredivisse ក្នុងនាមជាខ្សែរបំរើ។
- អាជិព -
2006~2009 Yokohama F. Marinos
2008 Avispa Fukuoka (កម្ចី)
2009 Sagan Tosu (កម្ចី)
2010~2011 Ventforet Kofu
2012~2014 Vitesse (ប្រទេសហូឡង់)
2014 Córdoba CF (ប្រទេស អេស្ពាញ)
2015 HJK Helsinki (ប្រទេសហ្វាងឡង់)
2015~ ADO Den Haag (ប្រទេសហូឡង់)

តើអ្វីដែលជំរុញអ្នកឲ្យក្លាយជាអ្នកលេងបាល់ទាត់ម្នាក់?

កត្តាតែមួយគត់ដែលធ្វើឲ្យឳពុករបស់ខ្ញុំក្លាយជាអ្នកលេងបាល់ទាត់ម្នាក់ដោយខ្ញ្លួនគាត់ផ្ទាល់។ខ្ញុំត្រូវបានគេហៅ
ឲ្យមកលេងបាល់ទាត់យ៉ាងឆាប់រហ័ស ដែលវាគឺជាការចងចាំដ៏ល្អរបស់ខ្ញុំ។ ពេលម៉ោងសម្រាកនៅសាលា, ខ្ញុំបានទៅមើលឳពុករបស់ខ្ញុំហ្វឹកហាត់ និង ការប្រកួតប្រជែង។ ជាការពិតណាស់, ខ្ញុំពិតជាស្រលាញ់កីឡា ហើយខ្ញុំបានសម្រេចចិត្តថាខ្ញុំនិងចាប់អាជិពជាអ្នកលេងបាល់ទាត់នៅពេលដែលខ្ញុំធំឡើង

តើអ្វីដែលអ្នកគិតថាជាភាពទាក់ទាញបំផុតសម្រាប់កីឡាបាល់ទាត់?

វាពិតជាអារម្មណ៍មួយដែលមានមោទនៈភាពបំផុតនៅពេលដែលខ្ញុំបានឈរនៅក្នុងពហុកីឡាដ្ឋាន ព្រមជាមួយអ្នកគាំទ្រដ៏ច្រើនកុះករ។ នៅពេលដែលខ្ញុំនៅវ័យក្មេង, ខ្ញុំចូលចិត្តមើលបាល់ទាត់អន្តរជាតិ ហើយនិងលិគល្បីៗ J League។ វាគឺជាក្តីស្រមៃរបស់ខ្ញុំដែលចង់ក្លាយជាអ្នកលេងបាល់ទាត់ដ៏ល្បីម្នាក់។

តើអ្នកត្រូវតែតាំងអារម្មណ៍យ៉ាងណានៅពេលដែលលោកអ្នកកំពុងឈរនៅក្នុងទីតាំងប្រកួតប្រជែងបានចាប់ផ្តើម?

នៅពេលដែលខ្ញុំចាប់ផ្តើមលេង, ខ្ញុំបានលឺសម្លេងអបអរសារទរពីអ្នកគាំទ្ររបស់ខ្ញុំ។ ការផ្តល់លម្លាំងចិត្តទាំងនេះធ្វើឲ្យការលេងរបស់ខ្ញុំកាន់តែល្អរៀងរាល់ការប្រកួត ដោយខ្ញុំមិនបានធ្វើឲ្យអ្នកគាំទ្រនិងមិត្តរួមក្រុមរបស់ខ្ញុំអស់សង្ឃឹមឡើយ។ នៅពេលកំពុងលេងគឺតែងតែមានសកម្មភាពអ្វីមួយកើតឡើង, ប៉ុន្តែវាអាចនិងបាត់ទៅវិញនៅពេលដែលយើងអាចរកគ្រាប់បាល់បាន។ ទាំងនេះហើយជាហេតុផលដែលខ្ញុំបានគិតទុកថាគួតែទទួលយកបាល់បន្តរពីអ្នកណានិងបញ្ជូនបន្តរទៅអ្នកណាដើម្បីទទួលបានពិន្ទុ។

សម្រាប់អ្នកបញ្ជូនបន្តរ, តើត្រូវតែគិតទៅលើអ្វីខ្លះនៅពេលដែលអ្នកកំពុងគ្រប់គ្រងបាល់?

នៅពេលដែលខ្ញុំកំពុងតែបណ្តើរបាល់, ខ្ញុំពិតជាមិនចង់បញ្ជូនឲ្យអ្នកណាម្នាក់ឡើយសូម្បីតែសមាជិករួមក្រុមរបស់ខ្ញុំនៅជុំវិញខ្ញុំឬក៏ស្រែកប្រាប់ខ្ញុំឲ្យបញ្ជួនបាល់ឲ្យគេក៏ដោយ។ ខ្ញុំតែងតែចង់បណ្តើរបាល់នឹងស៊ុតបញ្ជូលទីដោយខ្លួនខ្ញុំផ្ទាល់។ ខ្ញុំមិនបានគិតអ្វីទាំងអស់គឺគិតតែពីបណ្តើរបាល់ទៅកាន់ទី។
ខ្ញុំមិនដែលគិតថាខ្ញុំអាចដឹកនាំក្រុមឲ្យទទួលបានជ័យជំនះនោះទេ បើសិនជាខ្ញុំមិនចេះពីទម្រង់លេងនោះ។ ខ្ញុំនិងធ្វើអ្វីដែលខ្ញុំអាចធ្វើវាបានប្រសិនបើបាល់ស្ថិតនៅក្នុងតំបន់ ប៉េណាំងទី។

តើអ្នកនិងដោះស្រាយយ៉ាងណានៅក្នុងស្ថានភាពដ៏លំបាកនៅពេលដែលអ្នកកំពុងតែលេង?

ញុំមិនដែលទទួលបានលទ្ធផលល្អនោះទេបន្ទាប់ពីខ្ញុំបានប្តូរចូលទៅកាន់ក្រុម អេស្ពាញ ក្នុងឆ្នាំ 2014 ។ វាពិតជាគួរឲ្យសង្វែកណាស់ដោយខ្ញុំបានផ្លាស់ទៅគ្រប់ទីកន្លែងក្នុងរយៈពេល 6 ខែ។ ការចូលទៅកាន់ក្រុម អេស្ពាញ គឺជាក្តីស្រមៃរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេងមកម្ល៉េះ ហើយវាពិតជា។ស្ចារ្យណាស់ដែលខ្ញុំបានចូលរួមជាមួយពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ វាពិតជាមានភាពខ្មាស់អៀនខ្លាំងណាស់ដែលខ្ញុំត្រូវបានចាកចេញនៅពាក់កណ្តាលទី។
ខ្ញុំពិតជាមិនមានជម្រើសដែលត្រូវតែចាកចេញពីទីនោះមែន។ ប្រទេស ហូឡង់, ខ្ញុំតែងតែតាំងចិត្តនិងធ្វើឲ្យអស់ពីសមត្ថភាពទោះបីជាវាមិនសូវល្អក៏ដោយ។ នៅពេលនេះ, ខ្ញុំគ្រាន់តែគិតថាតើខ្ញុំអាចធ្វើអ្វីបានខ្លះហើយព្យាយាមធ្វើវាឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំគិតថាវាជាគោលដៅរបស់ខ្ញុំ។

តើអ្វីទៅដែលជាក្តីរំភើបពិតប្រាកដនៅពេលដែលអ្នកក្លាយេជាអ្នកលេងបាល់ទាត់ដ៏ល្បីម្នាក់?

នៅពេលដែលខ្ញុំបានទាត់បាល់បញ្ជូលទី ដោយការសម្រេចចិត្តរបស់ខ្ញុំ ខណ្ណៈនោះគឺអ្នកគាំទ្ររបស់ខ្ញុំបានក្រោកឈរឡើងជាមួយនិងសម្លេងហោរ កញ្ជ្រៀវនៅជុំវិញខ្លួនខ្ញុំ។ ខ្ញុំមិនបានគិតអ្វីទាំងអស់ដោយគ្រាន់តែខ្ញុំមានអារម្មណ៍រំភើបរីករាយតែប៉ុណ្ណោះ។
ខ្ញុំតែងតែទទួលបានការកោតសរសើរនៅពេលដែលខ្ញុំបានស៊ុតបាល់បញ្ជូលទី និងដឹកនាំក្រុមឲ្យទទួលបានជ័យជំនៈជាដើម។ ការស៊ុតបញ្ជូលទីគឺជាការំពឹងទុករបស់អ្នកលេងបាល់ទាត់ទាំងអស់ដើម្បីឲ្យគេក្លាយជាអ្នកលេងដ៏ល្បីល្បាញម្នាក់។

Guest Select John Dillinger

  • John Dillinger/JD2010-D

ជាទូរទៅខ្ញុំតែងតែពាក់វ៉ែនតាដើម្បីការពារភ្នែករបស់ខ្ញុំពីពន្លឺព្រះអាទិត្យ។ ភ្នែករបស់ខ្ញុំល្អ ប៉ុន្តែខ្ញុំនៅតែពាក់វ៉ែនតាដើម្បីឲ្យខ្ញុំមើលទៅកាន់តែមានភាពទាក់ទាញនិងទាន់សម័យ។ ខ្ញុំមានវ៉ែនតាប្រហែលជា 20 គូរឯណោះ។
ជាទូរទៅខ្ញុំតែពាក់វ៉ែនតាតាមបែប ខ្លាសសិក។ វ៉ែនតាដែលខ្ញុំកំពុងតែពាក់ក្នុងថ្ងៃនេះគឺវាមានទាំងពណ៍ ខ្មៅ និង ពណ៍មានហើយវាជាពណ៍ដែលខ្ញុំចូលចិត្តខ្លាំងបំផុត។ វាពិតជាទាន់សម័យនិងមានភាពទាក់ទាញសម្រាប់គ្រឿងលំអរមួយនេះ។

លេខកូដផលិតផល
JD2010-D
ពណ៌
C1 Black
TOP

TOP