• LANGUAGE
  • ភាសាខ្មែរ

OWNDAYS

  • ភាសាខ្មែរ
言語選択ボタン

OWNDAYS MEETS

Bianca Balbuena_01

តើអ្វីដែលជំរុញអ្នកស្រីអោយចូលទៅក្នុងឧស្សាហកម្មភាពយន្ត?

ខ្ញុំរៀនផ្នែកភាពយន្តនិងកាត់តសំលេងនៅមហាវិទ្យាល័យ ហើយខ្ញុំមានទេព្យកោសល្យក្នុងការនិទានរឿង។

ការងារតំបូងរបស់ខ្ញុំគឺធ្វើជាអ្នកកាសែត Lifestyle អោយទស្សនាវត្តីមួយនៅក្នុងខេត្ត។ ក្រោយមកខ្ញុំបានរៀនផ្នែក ទំនាក់ទំនងម៉ាស់ តែខ្ញុំមិនសូវជាពេញចិត្តទេព្រោះវាគួអោយធុញ ដូច្នេះខ្ញុំក៏សំរេចចិត្តទៅ Manilaហើយចាប់យកផ្នែកភាពយន្តនៅទីនោះតែម្តង។ ខ្ញុំបានប្រឡូកក្នុងការងារភាពយន្ត គ្រប់គ្រងផលិតកម្ម ជំនួយការនាយក រហូតដល់ខ្ញុំរកឃើញនៅអ្វីដែលខ្ញុំចង់បានគឺធ្វើជាអ្នកផលិតខ្សែរភាពយន្តនេះតែម្តង។

Bianca Balbuena_02

តើអ្វីដែលអ្នកស្រីចូលចិត្តជាងគេក្នុងនាមជាអ្នកផលិត?

ធ្វើជាអ្នកផលិតភាពយន្ត ខ្ញុំគិតថាចំនុចដែលល្អបំផុតគឺស្វែងរកសាច់រឿង ហើយនឹងអ្នកដឹកនាំរឿងដែលមានសមត្ថភាព។ ផលិតភាពយន្តវាប្រៀបដូចជាកាចិញ្ចឹមកូនអញ្ចឹង យើងត្រូវជូនគាត់ទៅសាលារហូតទាល់តែគាត់អាចគ្រប់គ្រងខ្លួន-អែងបាន។ បើនិយាយទៅ គឺភាពជាម្តាយ។ មានអារម្មណ៍ល្អដែលបានធ្វើជាម្តាយគេ ត្រូវចង្អុលបង្ហាញពីតំនើរការសាច់រឿងនៅក្នុងតំបន់ ហើយចែកចាយដល់ពិភពលោក។ ជំរុញនិងលើកទឹកចិត្តដល់អ្នកដឹកនាំរឿង ជ្រោមជ្រែងពួកគាត់អោយទទួលបានលទ្ធលផលសាកកសមទៅនឹងការខំប្រឹងរបស់ពួកគាត់។

ខ្ញុំមិនបានចាត់ទុកវាជាមុខរបរទេ ខ្ញុំគិតថាខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំចូលចិត្តហើយបានលុយ វាពិតជាល្អខ្លាំងណាស់។

ក្នុងនាមជាអ្នកផលិតតើអ្នកស្រីត្រូវប្រឈមនឹងបញ្ហាអ្វីធំជាងគេ?

នៅក្នុងប្រទេសភីលីពីន បញ្ហាដែលមិនត្រូវបានយកចិត្តទុកដាក់ក្នុងការផលិតខ្សែរភាពយន្តគឺការអភិវឌ្ឍន៍ និងផ្សព្វផ្សាយ។ ពួកយើងផលិតរឿងបានច្រើនតែពួកយើងមិនបានចំណាយពេលក្នុងការផលិតស្គ្រីបនោះទេ, ដោយសារតែពួកយើមិនចង់ចំណាយពេលជាមួយ

ស្គ្រីបទាំនោះ។ យើងក៏មានស្គ្រីបខ្លីៗជាច្រើនដែលបានរៀបចំរួចរាល់, ប៉ុន្តែអ្នកផលិតភាពយន្តមិនដឹងថាត្រូវដាក់វានៅក្នុងវគ្គណានោះទេ។ ដែលទាំងនេះហើយគឺជាបញ្ហាក្នុងការចែកចាយពត៍មាន។ ហើយខ្ញុំគិតថានោះគឺជាការប្រគួតប្រជែងដ៏ធំក្នុកការផលិត, ក៏ដូចជាអ្នកផលិត,គួរតែដឹងថាយើងត្រូវការចំណាយពេលជាមួយនិងទីតាំងទាំងនោះ។

Bianca Balbuena_03

តើអ្នកស្រីមានដំបូន្មានយ៉ាងណាសម្រាប់ជនជាតិភីលីពិនក្នុងការចូលរួមជាមួយនិងឧស្សាហកម្មភាពយន្ត?

អ្វីដែលខ្ញុំតែងតែប្រាប់ទៅកាន់អ្នកផលិតខ្សែភាពយន្តជំនាន់ក្រោយ, ដែលចូលចិត្តអាជិពនេះគឺ, ត្រូចេះតស៊ូជាមួយគ្រោះថ្នាក់, និងមានគម្រោងច្បាស់លាស់។ ហើយមិនត្រូវខ្លាចអ្វីទាំងអស់។ មិនត្រូវចុះចាញ់ជាដាច់ខាត។ ហើយហេតុផលដែលយើងមកដល់ទីនេះគឺពួកយើងមិនថដែលបោះបង់តាំងពីពេលចាប់ផ្តើម។

តើអ្នកស្រីមានគម្រោងអ្វីផ្សេងក្រៅពីអាជិពជាអ្នកផលិតខ្សែភាពយន្តដែរ ឬទេ?

តាមពិតទៅខ្ញុំមិនមានគម្រោងអ្វីសម្រាប់ខ្លួនខ្ញុំសម្រាប់ធ្វើការងារផ្សេងទេ, ក៏ដូជាគិតពីមុខជំនាញថ្មី។ ខ្ញុំគិតថាខ្ញុំនិងធ្វើជាអ្នកផលិតភាពយន្តរហូតដល់ខ្ញុំចាស់។ ហើយខ្ញុំពិតជាពេញចិត្តវាខ្លាំងណាស់។ ហើយប្រសិនបើអ្នកសួរខ្ញុំថា, អ្នកចង់ផ្តល់ការងារមួយសម្រាប់ខ្ញុំដោយឲ្យខ្ញុំកាន់មុខដំណែងក្រៅពីអ្នកផលិតខ្សែភាពយន្តនោះខ្ញុំប្រាកដជាបដិសេធន៍ទេភ្លាម។ ដោយខ្ញុំគិតថាមិនតែជនជាតិភីលីពិននោះទេ, តែទូរទាំងពិភពលោក, គឺមានមនុស្សជាច្រើនដែលគាត់គឺជានាយកប្រត្តិបត្តិ, ហើយក៏មានមនុស្សជាច្រើនទៀតដែលចង់បានដំណែងនេះដែរ។ អ្វីដែលពិភពលោកកំពុងតែត្រូវការនោះគឺអ្នកផលិត, មនុស្សជាច្រើនដែលការពារនាយកប្រត្តិបត្តិ និងជំរុញគាត់ឲ្យទទួលបានជោគជ័យ ដោយតែងតែនិយាយថាគេអាចធ្វើវាបាន, “ វាពិតជាងាយស្រួល។ ហើយចាប់ផ្តើមធ្វើវាទាំងអស់គ្នា”។ ខ្ញុំនិងធ្វើជាអ្នកផលិតខ្សែភាពយន្តព្រោះមានមនុស្សជាច្រើនដែលត្រូវការខ្ញុំ។ ហើយខ្ញុំនិងណែនាំទៅកាន់មនុស្សផ្សេងទៀតឲ្យចូលរួមក្នុងការផលិតខ្សែភាពយន្តជាជាងលើកដំណែងរបស់ពួកគេឲ្យក្លាយជានាយកប្រត្តិបត្តិ ពីព្រោះពេលនេះយើងត្រូវការអ្នកផលិតខ្សែភាពយន្តជាច្រើន។ ការងារជាអ្នកផលិតគឺមានសារះសំខាន់ជានាយកប្រត្តិបត្តិ។

Bianca Balbuena_04

តើអ្វីដែជំរុញអ្នកស្រីក្នុងការផលិតខ្សែភាពយន្តឲ្យកាន់តែច្រើន?

បន្ទាប់ពីបំពេញការងារជាមួយនិងគម្រោងថ្មីពេញមួយខែដោយខ្ញុំមិនបានគេងគ្រប់គ្រាន់, គឺខ្ញុំពិតជាមានភាពសប្បាយរីរាយដោយបានឃើញកាបញ្ចាំងនៅលើកញ្ចក់ទូរទស្សដ៏ធំមួយ, ដែលមានអ្នកទស្សនារយ៉ាងច្រើនកុះករ, ជាមួយនិងសណើចរបស់ពួកគេ, យំ និងចាក់ចំក្រអៅបេះដូងរបស់ពួកគេ, ដោយបានលេបត្របាក់នូវមនោសញ្ចេតនាជាមួយនិងអារម្មណ៍ក្តុកក្តួលដែលមាននៅក្នុងជីវិតពិតរបស់ពួកគេ។ ហើយខ្ញុំបានគិតថានេះគឺជាអារម្មណ៍ដ៏អស្ចារ្យមួយ។ រាល់ពេលដែលខ្ញុំបានឃើញមនុស្សទាំងនោះចេញពីរោងភាពយន្ត, គេមើលទៅដូចជាមានភាពសប្បាយរីករាយ, កើតទុក្ខ ជាមួយនិងសាច់រឿងដែលខ្ញុំបានផលិត។ ហើយខ្ញុំនិងបន្តរការផលិតខ្សែភាពយន្ត ដោយខ្ញុំគិតថាទាំងនេះគឺជាអារម្មណ៍ដ៏

អស្ចារ្យមួយនៅក្នុងពិភពលោកយើងនេះ។ ប្រសើរជាងការប្រលូកក្នុងរឿងស្នេហា។ គ្រាន់តែនិយាយលេងទេ [ហាស់ហា]

Guest Select

ពិតជាអស្ចារ្យណាស់! ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាយុវវ័យអញ្ចឹង។ ហើយខ្ញុំចូលចិត្តពណ៍ត្នោត។ ខ្ញុំស្រលាញ់ពណ៍ត្នោត។ វាត្រូវជាមួយនិងទម្រងមុខរបស់ខ្ញុំហើយជាពិសេសនៅពេលដែលខ្ញុំងារទៅណាវាមិនធ្លាក់ចុះនោះទេ។

AIR Ultem JD2011-D

BRAND: John Dillinger P/No.: JD2011-D
PRICE: US$118.00 COLOUR: C3 Light Brown

Bianca Balbuena_05
Bianca Balbuena Profile

Bianca Balbuena

អ្នកផលិតខ្សែភាពយន្ត

Profile

Bianca Balbuena គឺជាអ្នកផលិតជនជាតិភីលីពីនដែលធ្លាប់មានវត្តមានក្នុងកម្មវិធីជាច្រើនដូចជាសិក្ខាសាលាភាពយន្តអន្តរជាតិ, មន្ទីរពិសោធន៍, និងជាអ្នកស្វែងរកទីផ្សារភៃពយន្ត។ នាងទទួលបានភាពល្បីល្បាញតាមរយៈរឿងមួយចំនួនដូចជា Lav Diaz's A Lullaby to the Sorrowful Mystery (2016) ដែលបានឈ្នះពាន Silver Bearលើកទី៦៦នៅក្នុងកម្មវិធី Berlin International Film Festival។ Liew's Singing In Graveyards (2016) ដែលបានចាក់បញ្ចាំងនៅ Venice International Film Critics Week ហើយបានឈ្នះក្នុងកម្មវិធី Kolkata International Film Festival។ McKeith's Beast (2015)បានចាក់បញ្ចាំងនៅទីក្រុងToronto, Warsaw, Sydney និង Singapore។ Jadaone's That Thing Called Tadhana (2014)គឺជាខ្សែរភាពយន្តដែលរកកប្រាក់ចំនូលបានខ្ពស់ជាងគេនៅភីលីពីន និងរឿង Diokno's Clash (2009)ដែលបានឈ្នះជាខ្សែរភាពយន្តដែលល្អជាងគេបំផុតនៅក្នុងVenice Film Festival។

នៅក្នុងឆ្នាំ2015នាងត្រូវបានតែងតាំងជាអ្នកផលិតខ្សែរភាពយន្តឆ្នើមសំរាប់ Undertaker (2014) នៅMadrid International Film Festival។

John Dillinger x Bianca Balbuena

Archive

  • Ham Tran
    #17 Bianca Balbuena / អ្នកផលិតខ្សែភាពយន្ត
  • Bernard Chauly
    #16 Bernard Chauly / នាយកប្រត្តិបត្តិខ្សែភាពយន្ត
  • Ham Tran
    #15 Ham Tran / អ្នកនិពន្ធខ្សែភាពយន្ត, អ្នកកែសម្រួល, នាយកគ្រប់គ្រងទូរទៅ
  • Yuni Hadi
    #14 Yuni Hadi / ជាអ្នកផលិតខ្សែភាពយន្ត
  • Mike Havenaar / កីឡាករទាត់បាល់អាជីព
    #13 Mike Havenaar / កីឡាករទាត់បាល់អាជីព
  • SABU / 映画監督
    #12 SABU / ជាអ្នកដឹកនាំរឿង
  • KENSHI HIROKANE / វិចិត្រករគូរូបតុក្កតា
    #11 KENSHI HIROKANE / វិចិត្រករគូរូបតុក្កតា
  • Chocomoo / ជាងគំនូរ
    #10 Chocomoo / ជាងគំនូរ
  • HITOSHI UEDA / ស្ថាបត្យករ
    #09 HITOSHI UEDA / ស្ថាបត្យករ
  • SHUZO NAGUMO / អ្នកលាយភេសជ្ជៈ
    #08 SHUZO NAGUMO / អ្នកលាយភេសជ្ជៈ
  • KEITA SUZUKI / កីឡាករទាត់បាល់អាជីព
    #07 KEITA SUZUKI / កីឡាករទាត់បាល់អាជីព
  • RYU KOSHINO / អតីតសមាជិក Takarazuka Revue
    #06 RYU KOSHINO / អតីតសមាជិក Takarazuka Revue
  • TAKANORI GOMI / សិល្បករក្បាច់គុនចម្រុះ
    #05 TAKANORI GOMI / សិល្បករក្បាច់គុនចម្រុះ
  • KEISUKE OKUNOYA / នាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់
    #04 KEISUKE OKUNOYA / នាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់
  • AKIYO NOGUCHI / អ្នកឡើងភ្នំសេរីអាជីព
    #03 AKIYO NOGUCHI / អ្នកឡើងភ្នំសេរីអាជីព
  • YOHEI SHINOMIYA / អតីតកីឡាករបាល់ឱប
    #02 YOHEI SHINOMIYA / អតីតកីឡាករបាល់ឱប
  • JUN HAGAN / អ្នកបង្ហាញម៉ូត និងរចនាម៉ូត
    #01 JUN HAGAN / អ្នកបង្ហាញម៉ូត និងរចនាម៉ូត

Guest Select

ពិតជាអស្ចារ្យណាស់! ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាយុវវ័យអញ្ចឹង។ ហើយខ្ញុំចូលចិត្តពណ៍ត្នោត។ ខ្ញុំស្រលាញ់ពណ៍ត្នោត។ វាត្រូវជាមួយនិងទម្រងមុខរបស់ខ្ញុំហើយជាពិសេសនៅពេលដែលខ្ញុំងារទៅណាវាមិនធ្លាក់ចុះនោះទេ។

John Dillinger JD2011-D

BRAND: John Dillinger P/No.: JD2011-D
PRICE: US$118.00 COLOUR: C3 Light Brown

Bianca Balbuena_06