OWNDAYS MEETS vol. 18 KOMATSU MIWAContemporary Artist

ភ្ញៀវកិត្តិយសក្នុងកម្មវិធី OWNDAYS MEETS របស់យើងលើកទី18នេះគឺជាវិចិត្រករជនជាតិជប៉ុនឈ្មោះKomatsu Miwa។ ស្នាដៃរបស់ Komatsuភាគច្រើនបានបង្ហាញពីទស្សននៃជីវិតនិងសេចក្តីស្លាប់ ដែលធ្វើអោយមានការចាប់់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនក្នុងប្រទេសជប៉ុន និងក្រៅប្រទេស។ យើងនឹងនិយាយជាមួយនាងអំពីរឿងដែលនៅពីក្រោយការងារនិងផែនការរបស់នាងនៅពេលអនាគត។

KOMATSU MIWA

KOMATSU MIWA

Contemporary Artist

Komatsu Miwa គឺជាវិចិត្រករជប៉ុនមកពី Sakaki, Nagano។ ក្នុងឆ្នាំ2010នាងបានបង្ហាញពីស្នាដៃរបស់នាងដែលបានបង្កប់គំនិតអំពីជីវិតនិងសេចក្តីស្លាប់នៅក្នុងក្រុម Young Artists Japan Vol.3 ហើយត្រូវបានទទួលស្គាល់ដោយពិភពម៉ូត The Fashion World ដែលធ្វើឱ្យនាងមានចំណាប់អារម្មណ៍ទូទាំងសកលលោក។នៅឆ្នាំ 2014 Komatsu បានឧទ្ទិសរូបគំនូរឈ្មោះ Shin-Fudoki របស់នាងទៅកាន់ទីសក្ការបូជាIzumo។ នាងថែមទាំងបានបង្កើតកម្មវិធីតាំងពិព័រណ៍ទោលលើកដំបូងរបស់នាងនៅតូក្យូនិងការតាំងពិព័រណ៍ទោលមួយផ្សេងទៀតនៅសារមន្ទីរសិល្បៈ Ueda City Art Museumនៅស្រុកកំណើតរបស់នាងដែលមានចំនួនអ្នកចូលរួមទស្សនាសរុបប្រហែល10.000នាក់។នៅឆ្នាំ2015កិច្ចសហការរបស់នាងជាមួយ Ishihara Kazuyuki បានឈ្នះរង្វាន់មេដៃមាសនៅ Chelsea Flower Show ដែលជាព្រឹត្តិការណ៍ថែសួនដ៏ធំបំផុតនៅលើពិភពលោក។ចាប់តាំងពីពេលនោះមកការងារនេះគឺជាផ្នែកសំខាន់មួយរបស់សារមន្ទីរអង់គ្លេស។នៅឆ្នាំ 2016 ក្រុមហ៊ុន Komatsu បានរៀបចំការតាំងពិព័រណ៍ជាច្រើននៅញូវយ៉កហុងកុងនិងតៃវ៉ាន់។ពេលនេះនាងចែករំលែកពេលវេលារវាងទីក្រុងTokyoនិងNaganoហើយត្រូវបានគេសរសើរថាជាវិចិត្រករនាំមុខគេមួយរបស់ប្រទេសជប៉ុនដែលល្បីល្បាញនៅលើឆាកពិភពលោក។

តើអ្វីដែលធ្វើឱ្យអ្នកសំរេចចិត្តចង់ក្លាយជាវិចិត្រករ?

ខ្ញុំចូលចិត្តគូររូបតាំងពីខ្ញុំនៅក្មេង។ នៅពេលនោះ ស្ថិតនៅលំដាប់ទី 2 នៅជប៉ុនដែលមានសារមន្ទីរសិល្បៈនិងវិចិត្រសាលច្រើនជាងគេ។ ដូច្នេះម្ដាយរបស់ខ្ញុំតែងនាំខ្ញុំទៅមើលការតាំងពិពណ៌សិល្បះអំឡុងពេលថ្ងៃបុណ្យឬនៅពេលដែលយើងមានពេល។ ក្រៅពីការគូរគំនូរខ្ញុំក៏រកឃើញថាមានពិភពចម្លែកមួយផ្សេងទៀតនៅផ្នែកម្ខាងនៃគំនូរ។ ពេលនោះហើយដែលខ្ញុំសំរេចចិត្តក្លាយជាវិចិត្រករ។

តើចំនុចពិសេសដែលត្រូវបានបង្ហាញក្នុងផ្ទាំងគំនូររបស់អ្នកបានមកពីរបៀបណា?

ខ្ញុំធ្លាប់រស់នៅជាមួយសត្វចិញ្ចឹមដូច្នេះខ្ញុំដឹងថាសត្វនឹងស្លាប់លឿនជាងបើប្រៀបធៀបនឹងមនុស្ស។ នៅពេលដែលសត្វស្លាប់ខ្ញុំដឹងថាព្រលឹងបានចាកចេញពីរាងកាយរបស់វា។មិនយូរប៉ុន្មានជីតារបស់ខ្ញុំបានស្លាប់នៅពេលខ្ញុំមានអាយុ 18 ឆ្នាំហើយខ្ញុំក៏បានឃើញដូចគ្នានៅពេលដែលព្រលឹងបានចាកចេញពីរូបកាយគាត់។នៅពេលនោះខ្ញុំបានដឹងថាមនុស្សនិងសត្វគឺដូចគ្នាបន្ទាប់ពីស្លាប់។ព្រលឹងនឹងចាកចេញពីសាកសពហើយទៅរកពិភពលោកមួយដែលពួកគេទាំងអស់គ្នាត្រូវទៅ។ចាប់ពីពេលនោះមកខ្ញុំចាប់ផ្តើមប្រើប្រាស់គំនិតនៃជីវិតនិងការស្លាប់ជាចំនុចពិសេសនៅក្នុងគំនូររបស់ខ្ញុំ។

តើមានរឿងអ្វីខ្លះនៅពីក្រោយការបង្កើតរូបគំនូរ Shin-Fudoki ដែលបានឧទ្ទិសដល់ទីសក្ការបូជា Izumo?

នៅពេលដែលខ្ញុំបានទៅលេងចេតិយ Izumo ក្រុមគ្រួសារអ្នកនាំផ្លូវនៅទីនោះបានណែនាំខ្ញុំអោយឧទ្ទិសរូបគំនូរមួយរបស់ខ្ញុំទៅទីសក្ការបូជា។ ខ្ញុំគិតថាវាប្រហែលជាល្អបើខ្ញុំរស់នៅក្នុងកន្លែង Izumo ដើម្បីគូររូបឧទ្ទិសដល់កន្លែងនេះដូច្នេះខ្ញុំក៏បានជួលកន្លែងទំនេរនៅទីនោះអស់ពេល១ខែរដើម្បីគូររូប។ នៅទីនោះមានព្រៃបុរាណយ៉ាងក្រាស់នៅជុំវិញភ្នំ ហើយវាធ្វើអោយខ្ញុំមានអារម្មណ៍ថ្មី ប្លែកពីព្រៃដែលនៅតំបន់ Nagano។
ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាបានធ្វើតំណើរទៅក្នុងពិភពអាថកំបាំងមួយនៅក្នុង Izumo Fudokiរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍ថារឿងរ៉ាវហ្នឹងវានៅតែបន្តរហូតទោះបីជាគំនូរគូរមិនទាន់រួចក៏ដោយ។ នេះជាមូលហេតុដែលខ្ញុំសំរេចចិត្តគូររូប Shin-Fudoki។ Shin-Fudokiជារូបគំនូរដែលជំរុញទឹកចិត្តខ្ញុំក្នុងការគូររូបលើទឹកដីដែលគួរអោយខ្លាចនេះ។

តើអ្វីដែលធ្វើអោយអ្នកបង្កើតកម្មវិធីនៅក្រៅប្រទេស?

ញុំគិតថាវាដូចជាវាសនាដែលធ្វើអោយគ្រប់យ៉ាងត្រូវផ្សារភ្ជាប់គ្នា។ គ្រប់រឿងទាំងអស់ដែលកើតឡើងគឺជាវាសនាដែលយើងមិនអាចគេចផុត។
នៅពេលដែលខ្ញុំរៀបចំព្រឹត្តិការណ៍តាំងគំនូរលើកដំបូងរបស់ខ្ញុំនៅតៃវ៉ាន់ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានអ្នកចូលរួមច្រើន។ មានមនុស្សច្រើនណាស់ដែលបានតម្រង់ជួរហើយយើងត្រូវរៀបចំឱ្យពួកគាត់ចូលទៅខាងក្នុងជាក្រុម ហើយក្នុង1ក្រុមមានពេល15នាទីក្នុងការដើរមើលរូបនីមួយៗ។ នៅហុងកុងក៏មានមនុស្សមកច្រើនដែរ ច្រើនរហូតដល់ពួកយើងត្រូវប្រកាសថាពេញហើយ មិនអាចចូលទៀតបាន។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ហើយសប្បាយចិត្តណាស់ដែលបានឃើញមនុស្សជាច្រើនមកចូលរួមព្រឹត្តិការណ៍របស់ខ្ញុំ!

ក្នុងនាមជាវិចិត្រករ តើអ្នកគិតថាអ្វីជាចំនុចសំខាន់បំផុតក្នុងការគូររូប?

ការអធិដ្ឋាននិងការតាំងសមាធិគឺមានសារៈសំខាន់ណាស់សំរាប់ខ្ញុំ។ ការគូររូបវិញ្ញាណដែលគួរអោយខ្លាចទាំងនោះ បានធ្វើឱ្យខ្ញុំមានថ្ងៃនេះ។ ខ្ញុំអរគុណយ៉ាងខ្លាំងចំពោះវិញ្ញាណទាំងនោះ ដែលបានបង្ហាញភាពអស្ចារ្យរបស់ពួកគេដែលមនុស្សធម្មតាមិនអាចមើលឃើញនៅក្នុងគំនូររបស់ខ្ញុំ។ ការអធិដ្ឋានគឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាវិធីមួយសម្រាប់ខ្ញុំដើម្បីសងគុណដល់ពួកគេ។
មុនពេលខ្ញុំចាប់ផ្តើមគូរគំនូរមួយ ខ្ញុំតែងតែធ្វើសមាធិដើម្បីបើកភ្នែកទីបី។ វាជាការអរគុណដល់ព្រះក្នុងតំបន់ មុនពេលខ្ញុំចាប់ផ្តើមគូរគំនូរ។ ការធ្វើបែបនេះបានធ្វើអោយខ្ញុំមានភាពជិតស្និទ្ធជាមួយនឹងវិញ្ញាណទាំងនោះហើយវាធ្វើឱ្យខ្ញុំផុសចេញនូវគំនិតប្លែកៗជាច្រើនហួសពីធម្មជាតិឬសមត្ថភាពរបស់ខ្ញុំ។

តើអ្នកមានគោលការណ៍អ្វីដើម្បីពង្រឹងសមត្ថភាពខ្លួនឯងតទៀតចាប់ពីពេលនេះទៅ?

ការងាររបស់ខ្ញុំនាពេលឥឡូវនេះគឺជាការគូរគំនូរបែប2D ទោះជាយ៉ាងណាក៏ដោយ នៅមានដូចជាសត្វតោ ឆ្កែនិងសត្វព្រៃដទៃទៀតដែលខ្ញុំបានឃើញនៅបរទេសភាគច្រើនគឺនៅរស់រវើកបែប3D ហើយអាយុកាលរបស់ពួកគេគឺប្រហាក់ប្រហែលទៅនឹងមនុស្ស។ ដោយហេតុផលនេះខ្ញុំគ្រោងនឹងបង្កើតគំនូរបែប3D នាពេលអនាគតដើម្បីបង្កើតរូបសត្វព្រៃទាំងនោះអោយកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាក្នុងពិភពលោករបស់យើង។

Guest Select John Dillinger

  • John Dillinger/JD1001-Y

ជាធម្មតាខ្ញុំពាក់វ៉ែនតា សូម្បីតែពេលធ្វើការក៏ដោយ។ ខ្ញុំត្រូវការវ៉ែនតាណាមួយដែលមិនរអិលចុះ នៅពេលខ្ញុំមើលចុះទៅក្រោម។
ខ្ញុំបានជ្រើសរើសយកវ៉ែនតាម៉ូតនេះ ដែលជាផលិតផលជប៉ុន ហើយវាត្រូវបានធ្វើឡើងយ៉ាងល្អយដោយបច្ចេកទេសហត្ថកម្មដ៏អស្ចារ្យរបស់ប្រទេសជប៉ុនផងដែរ។ វាមិនងាយរអិលចុះក្រោម ហើយក៏មិនបង្កឱ្យឈឺត្រចៀករបស់ខ្ញុំដែរ។ ខ្ញុំគិតថាម៉ូតនេះសាកសមនឹងមុខខ្ញុំ ហើយមានមិត្តភក្តិបានប្រាប់ថាមុខខ្ញុំមើលទៅស្លីមជាងមុនពេលខ្ញុំពាក់វ៉ែនតានេះ។

លេខកូដផលិតផល
JD1001-Y
តម្លៃ
US$158.00
ពណ៌
C1 Silver demi
TOP

TOP