OWNDAYS

  • ភាសាខ្មែរ
言語選択ボタン
icon

ហាង OWNDAYS
មានការធានាជូនសម្រាប់អតិថិជន

ផ្តល់ជូនលោកអ្នកនូវសេវាកម្មល្អៗដល់អតិថិជនដែលបានជាវវ៉ែនតាពីហាងរបស់យើង

No.01

ប្តូរវ៉ែនតាបានដោយមិនគិតថ្លៃក្នុងកំឡុងពេល១ខែដោយគ្មានលក្ខ័ណ

ក្រុមហ៊ុនផ្តល់ការផ្លាស់ប្តូរវ៉ែនតាOWNDAYSជូនលោកអ្នកបានតាមសំណើរ ក្នុងកំឡុងពេល១ខែបន្ទាប់ពីទិញរួច។ យើងទទួលរាល់សំណើរផ្លាស់ប្តូរដែលមានសុពលភាពដោយមិនមានការសួរនាំអ្វីទាំងអស់។

  • * អតិថិជនម្នាក់អាចប្តូរបានតែម្តងប៉ុណ្ណោះ ចំពោះវ៉ែនតាដែលគ្មានការខូចខាត។
  • * អតិថិជនត្រូវបង់លុយបន្ថែម ប្រសិនបើដងថ្មីមានតំលៃថ្លៃជាងដងវ៉ែនតាមុន។
  • * ក្រុមហ៊ុនមិនអាចសងលុយជូនវិញទេ ប្រសិនបើដងថ្មីមានតំលៃថោកជាងដងវ៉ែនតាមុន។
  • * ការផ្លាស់ប្តូរអាចធ្វើបាន តែនៅសាខាដែលអតិថិជនបានទិញតែប៉ុណ្ណោះ។
No.02

ធានា១ឆ្នាំលើគុណភាពដងវ៉ែនតា

ក្រុមហ៊ុននឹងធ្វើការជួសជុល ឬប្តូរដងវ៉ែនតាថ្មីជូនអតិថិជនដោយមិនគិតថ្លៃចំពោះដងវ៉ែនតាដែលមានបញ្ហាដោយសារគុណភាពផលិតកម្មក្នុងពេល១ឆ្នាំបន្ទាប់ពីទិញរួច។

ក្រុមហ៊ុននឹងសងជំនួសដោយដងវ៉ែនតាម៉ូតផ្សេងដែលមានតំលៃស្មើរ ប្រសិនបើដងវ៉ែនតាចាស់របស់អ្នកមិនអាចជួសជុលបាន ឬអស់ពីស្តុក។

  • ខាងក្រោមនេះ ជាករណីដែលគ្មានក្នុងការធានា
  • ・ការបាត់ បាក់បែក ឬខូចដោយកង្វះការថែរទាំ ឬធ្វេសប្រហែស
  • ・ផលិតផលបញ្ចុះតំលៃ វ៉ែនតាការពារកំដៅថ្ងៃ (sunglasses) វ៉ែនតាការពារពន្លឺកុំព្យូរទ័រ (PC frame) និងសម្ភារបន្ទាប់បន្សំផ្សេងៗ (accessories)
No.03

ធានា១ឆ្នាំលើកញ្ចក់ ចំពោះដឺក្រេភ្នែក ដែលប្រែប្រួល

ក្រុមហ៊ុននឹងផ្តល់ជូនការប្តូរកញ្ចក់ជូនដោយមិនគិតថ្លៃបានម្តង ប្រសិនបើដឺក្រេភ្នែកលោកអ្នកប្រែប្រួល ឬមានបញ្ហាជាមួយកញ្ចក់វ៉ែនតាក្នុងកំឡុងពេល១ឆ្នាំបន្ទាប់ពីទិញរួច។

No.04

ប្តូរទៅជាកញ្ចក់១ជាន់ធម្មតាបានប្រសិនបើលោកអ្នកមិនអាចប្រើកញ្ចក់ PROGRESSIVEបាន

ប្រសិនបើលោកអ្នកមិនអាចប្រើកញ្ចក់ PROGRESSIVEបានទេ លោកអ្នកអាចប្តូរទៅជាកញ្ចក់១ជាន់ធម្មតាបានដោយមិនគិតថ្លៃក្នុងពេល២ខែបន្ទាប់ពីទិញរួច។

No.05

ប្តូរទៅជាកញ្ចក់១ជាន់ធម្មតាបានប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកញ្ចក់ពណ៌ដែលបានកុម្មង់

ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកញ្ចក់ពណ៌ដែលលោកអ្នកបានកុម្មង់ មិនថាដោយសារតែបញ្ហាស្តាយ ពណ៌ ឬលេខដឺក្រេភ្នែកទេ លោកអ្នកអាចប្តូរទៅជាកញ្ចក់ថ្លាធម្មតាបានក្នុងពេល២ខែបន្ទាប់ពីទិញរួច។

* ការប្តូរពណ៌កញ្ចក់ ឬស្តាយនៃពណ៌គឺមិនស្ថិតក្នុងការធានាទេ

No.09

បញ្ចុះតំលៃជូន៥០%
ចំពោះការទិញដងថ្មី

ប្រសិនបើវ៉ែនតារបស់អ្នកខូចក្នុងកំឡុងពេល១ឆ្នាំ ហើយហេតុផលនៃការខូចនោះ មិនមានក្នុងការធានា ក្រុមហ៊ុននឹងផ្តល់ជូនការបញ្ចុះតំលៃ៥០%ដល់លោកអ្នកសំរាប់ការទិញដងថ្មី។

  • * លោកអ្នកត្រូវប្រគល់វ៉ែនតាដែលខូចមកក្រុមហ៊ុនOWNDAYSវិញ។
  • * លោកអ្នកអាចយកតំលៃដែលបញ្ចុះជូន៥០%នោះទៅប្រើលើដងវ៉ែនតាម៉ូតផ្សេងបានប្រសិនបើម៉ូតវ៉ែនតាចាស់របស់អ្នកអស់ពីស្តុក។
No.06

ផ្តល់ជូនសេវាកម្មសំអាត ជួសជុល ថែរទាំដោយមិនគិតថ្លៃជារៀងរហូតចំពោះវ៉ែនតា OWNDAYSរបស់អ្នក

យើងបានផ្តល់ជូននូវការជួសជុល, សម្អាត និងសេរ៉េដងជូនលោកអ្នកដោយមិនគិតថ្លៃ, រាល់វ៉ែនតារបស់ហាង OWNDAYS ទូរទាំងពិភពលោក។ សូមយកវ៉ែនតារបស់ហាង OWNDAYS ទៅកាន់ហាង OWNDAYS ណាមួយក៏បានដែលនៅជិតលោកអ្នកបំផុត, និងនៅកន្លែងណាក៏បាន។

No.07

ផ្តល់ជូនសេវាកម្មប្រឹក្សារយោបល់ដោយមិនគិតថ្លៃ

ក្រុមហ៊ុនផ្តល់ជូនការប្រឹក្សារ និងវាស់ភ្នែកដោយមិនគិតថ្លៃ។

No.10

ការធានាដែលមានសុពលភាពនៅហាងវ៉ែនតា OWNDAYS

OWNDAYSនៅតែបន្តពង្រីកសាខាលក់រាយកាន់តែច្រើននៅលើសកលលោក ដូចច្នេះក្រុមហ៊ុននឹងព្យាយាមបំរើសេវាកម្មអោយបានល្អបំផុតទៅតាមតំរូវការរបស់លោកអ្នក។ សូមទៅកាន់ហាងវ៉ែនតា OWNDAYSណាមួយដែលនៅជិតលោកអ្នកបំផុត។

  • * មានលក្ខ័ណខ្លះ មានភាពខុសគ្នាទៅតាមប្រទេសមួយចំនួន

* ត្រូវយកវិក័យប័ត្រ និងក្រដាស់ធានាពិតប្រាកដមកបង្ហាញដល់ក្រុមហ៊ុន

* ក្រុមហ៊ុននឹងមិនផ្តល់ជូនសេវាកម្មធានាជូនលោកអ្នកទេ ប្រសិនបើលោកអ្នកមិនបានយកក្រដាស់ធានាពិតប្រាកដមកបង្ហាញដល់ក្រុមហ៊ុន

* សូមគោរព និងធ្វើតាមលក្ខ័ណដែលក្រុមហ៊ុនបានផ្តល់ជូន

  • メガネレンズ交換サービス
  • メガネレンズ交換Q&A
  • レンズについて
  • 安心保証 10カ条