គោលការណ៍ឯកជន

  • សេចក្ដីលំអិត

    សាខារបស់ Owndays Singapore Pte Ltd (“Owndays”) សន្យាថានឹងការពារ រឿងឯកជនរបស់អ្នក ហើយនឹងប្រើប្រាស់អំណាចរបស់ខ្លួនធ្វើគ្រប់វិធីសាស្ដ្រដើម្បី ធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានមើលថែ ដោយការគោរពចំពោះសិទ្ធិ ជាមូលដ្ឋានរបស់បុគ្គល ក៏ដូចជាសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួន,យោងទៅលើរឿងសំងាត់ របស់បុគ្គលនីមួយៗ។

    ដូច្នេះហើយពួកយើងរៀបចំគោលការណ៍ផ្ទាល់ខ្លួននេះឡើង ដើម្បីពន្យល់ដោយ សង្ខេបដល់អ្នកពីរបៀបដែលយើង ប្រមូលទុក,ប្រើប្រាស់,ចែករំលែកនឹងសុវត្ថិភាព ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ក្នុងនេះក៏បានពិពណ៌នាអំពីជម្រើសរបស់អ្នកទាក់ទង់ នឹងការចូលទៅប្រើប្រាស់នឹងកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

    គោលការណ៍ឯកជននេះបានកំណត់យកការប្រមូលយក,ការប្រើប្រាស់នឹងការបង្ហាញពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។“ទិន្នន័យផ្ទាល់ខ្លួន”មានន័យជាទិន្នន័យទាំងឡាយ ណាឬជាពត៌មាន,មិនថាពិតឬមិនពិត,អំពីបុគ្គលនីមួយៗដែលអាចកំណត់អត្ដ សញ្ញាណបានទាំងអេ (a) ពីក្នុងទិន្នន័យនោះ,ឬក៏ប៊ី (b) ពីក្នុងទិន្នន័យនោះ នឹង ទិន្នន័យផ្សេងទៀតដែល OWNDAYS មានសិទ្ធិចូលទៅប្រើប្រាស់បាន។

  • តើពេលណាហើយនឹងទិន្នន័យអ្វីខ្លះដែលពួកយើងត្រូវប្រមូលយកមក?

    ពួកយើងត្រូវប្រមូលយក,ប្រើប្រាស់នឹងបង្ហាញដោយគោរពទៅតាមទិន្នន័យរបស់ អ្នកដូចជា:

    • នៅពេលដែលអ្នកបំពេញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងទម្រង់បែបបទ រួចរាល់(មិនថាតាមអនឡាញ ឬក្នុងច្បាប់ចម្លង់) ក្នុងពេលដែលអ្នកដាក់ ពាក្យស្នើសុំផលិតផលនឹងសេវាកម្មរបស់ Owndays ឬក្នុងមតិកែលម្អ (ឧទាហរណ៍ ការស្ទង់មតិជាដើម) នឹង/ឬ សួរសំណួរ។
    • ប្រសិនបើ នឹងពេលដែលអ្នកទាក់ទង់កាន់ Ownday (ឧទាហរណ៍: តាមរយៈ ការខលទូរស័ព្ទ, អ៊ីម៉េល, បណ្ដាញសង្គម,ការប្រជុំតាមរយៈអនឡាញនឹងការ ប្រជុំទល់មុខគ្នា)ពួកយើងនឹងធ្វើការកត់ត្រាការឆ្លើយឆ្លងទាំងនោះទុក។
    • ប្រសិនបើអ្នកបានចុះកិច្ចសន្យាណាមួយជាមួយ OWNDAYS ឬក៏បានទិញ ផលិតផលណាមួយ ឬក៏សេវាកម្មណាមួយពី OWNDAYS។
    • ប្រសិនបើអ្នកបានទាក់ទង់មកអ្នកតំណាង,ភ្នាក់ងារដៃគូររបស់ពួកយើង, ពួកយើងនឹងធ្វើការកត់ត្រាការទំនាក់ទំនង់គ្នានោះទុក។
    • ប្រសិនបើពេលណាអ្នកបានឆ្លើយតបទៅនឹងការផ្សព្វផ្សាយប្រូម៉ូតសិនទីផ្សារ ណាមួយតាមរយៈ,ខិត្ដប័ណ្ឌ,សម្ភារៈទំនាក់ទំនងផ្សេងៗ,ការពិភាក្សា នឹងការប្រកួតប្រជែងរបស់ OWNDAYS។

    ពួកយើងអាចធ្វើការប្រមូលយកប្រភេទនិន្នន័យផ្ទាល់ខ្លួនបានតាមរយៈបណ្ដាញ ផ្សេងៗ ដែលបានរៀបរាប់ដូចខាងលើមានដូចជា:

    • ឈ្មោះពេញ
    • អាយុ នឹង ភេទ
    • ថ្ងៃខែឆ្នាំកំណើត
    • អាស័យដ្ឋានផ្ទាល់ខ្លួន ឬកន្លែងអាជីវកម្ម
    • លេខទូរស័ព្ទផ្ទាល់ខ្លួនឬលេខអាជីវកម្ម
    • លេខគណនេយ្យធនាគារ លេខកាតឥណទាន4ខ្ទង់ចុងក្រោយ,បើសិនចាំ បាច់។
    • សម្លេង,រូបថតនឹងរូបភាព/វីដេអូក្នុងកាំមេរ៉ាស៊ីស៊ីធីវី,បើសិនមានការ អនុញ្ញាត។
    • កំណត់ត្រាវេជ្ជសាស្ដ្រ នឹង កំណត់ត្រាវេជ្ជសាស្ដ្ររបស់វ៉ែនតា
    • ឯកសារដែលមាននៅក្នុងវេបសាយ។
  • តើOWNDAYSធ្វើការប្រមូលយកប្រើប្រាស់នឹង ទិន្នន័យផ្ទាល់ក្នុងគោលបំណងអ្វី?

    ពួកយើងអាចប្រើប្រាស់ពត៌មានដែលយើងប្រមូលបានពីអ្នកតាមរយៈវិធីសាស្ដ្រ ផ្សេងៗក្នុងគោលបំណងដូចជា:

    • ដើម្បីផ្ដល់ជូននូវចម្លើយឬសេវាកម្មដែលអ្នកស្នើរសុំ,ដើម្បីទទួលបាននូវពត៌ មានពី OWNDAYS, ដើម្បីធ្វើការផ្ទៀងផ្ទាត់អត្ដសញ្ញាណរបស់អ្នកនឹងផ្ដល់ ជំនួយក្នុងករណីបាត់បង់ ឬភ្លេចពត៌មានចូល/ពាក្យសំងាត់ក្នុងគណនេយ្យ សមាជិក OWNDAYS របស់អ្នក,ដើម្បីអនុញ្ញាតអោយអ្នកចូលទៅបង្កើតនឹង រក្សាទម្រង់អ្នកប្រើប្រាស់/គណនេយ្យដែលបានចុះឈ្មោះ,ដើម្បីដំណើរការ ប្រតិបត្ដិការដែលអ្នកបានស្នើសុំ,នឹងដើម្បីទាក់ទង់ទៅកាន់អ្នកប្រសិនបើមាន ការចាំបាច់ឆ្លើយតបទៅកាន់សំណើរនឹងការសាក់សួររបស់អ្នក,រួមបញ្ចូលទាំង អ៊ីម៉េល,នឹងដំណើរការក្នុងការទូរទាត់នឹងផ្ដល់សេវាកម្មផ្សេងទៀតដែលអ្នក អាចស្នើសុំបាន,ដើម្បីផ្ញើរខិត្ដប័ណ្ណជូនអ្នកដែលមានការពិពណ៌នាអំពីសេវា កម្ម(ដែលមានតែខ្លឹមសារពត៌មានប៉ុណ្ណោះ)។
    • សម្រាប់ទីផ្សារបច្ចុប្បន្ន នឹងអនាគត, គោលបំណងក្នុងការផ្សព្វផ្សាយជា សាធារណៈ, រួមបញ្ចូលនឹងការអនុវត្ដទិសដៅទីផ្សារ,ដូចជាការអនុវត្ដន៍ការ ស្រាវជ្រាវ,ការបំពេញចិត្ដទីផ្សារ ឬការស្ទង់មតិ,ទាក់ទង់នឹងផលិតផលនឹង សេវាកម្ម OWNDAYS (ទីផ្សារ) នឹងដើម្បីផ្ញើការផ្ដល់ជូន,ការផ្សព្វផ្សាយឬក៏ ពត៌មានផ្សេងអំពីទំនិញ នឹងសេវាកម្មដើម្បីគោលបំណងទាំងនោះ. បុគ្គល នីមួយៗអាចដកការយល់ព្រមតាមក្រោយបាន។
    • សម្រាប់ការអនុលោមតាមច្បាប់ដែលបានកំណត់លើ OWNDAYS ការ ប្រមូលយកឬក៏ដំណើរការបន្ថែមទៀតតាមប្រភេទទិន្នន័យផ្ទាល់ខ្លួន។នៅពេលដែលបុគ្គលបានផ្ដល់់នូវទិន្នន័យផ្ទាល់ខ្លួនទៅកាន់ OWNDAYS, OWNDAYS ត្រូវតែប្រតិបត្ដិទៅតាមច្បាប់ដែលបានចែងជាធរមាន ដែលរួម មានការរក្សាទុក នឹងការរាយការណ៍ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់អាជ្ញា ធរផ្លូវការសម្រាប់អនុលោមតាមច្បាប់ពន្ធដារ, ឬកាតព្វកិច្ចតាមផ្លូវច្បាប់នានា។
    • ដើម្បីទប់ស្កាត់ នឹងស្វែងរកការប្រើប្រាស់ខុស នឹងសកម្មភាពក្លែងបន្លំណា មួយ។ការអនុវត្ដន៍គោលបំណងនេះគឺចាំបាច់ដើម្បីបន្ដផលប្រយោជន៍ស្រប ច្បាប់របស់ OWNDAYS ក្នុងការទប់ស្កាត់ នឹងការស្វែងរកសកម្មភាពក្លែងបន្លំ ឬការប្រើប្រាស់គេហទំព័រមិនត្រឹមត្រូវ (សម្រាប់គោលបំណងឧក្រិដ្ឋកម្មដែល អាចកើតមាន)។
    • ដើម្បីធ្វើការវិភាគ នឹងកែលម្អការផ្ដល់សេវាកម្មរបស់ OWNDAYS, ពង្រឹង គេហទំព័ររបស់ OWNDAYS, វាយតម្លៃប្រសិទ្ធភាពនៃសកម្មភាពទីផ្សារនឹង សេវាកម្មរបស់OWNDAYS,ធ្វើការវិភាគស្ថិតិរបស់ប្រជាជនលើអតិថិជន ដែលបានប្រើប្រាស់ចុះឈ្មោះក្នុង OWNDAYS (ការវិភាគ)។ ដំណើរការនៃ គោលបំណងមួយនេះ គឺចាំបាច់ដើម្បីបន្ដផលប្រយោជន៍ស្របច្បាប់របស់ OWNDAYS ក្នុងការអភិវឌ្ឍន៍ នឹងការគ្រប់គ្រង់សេវាកម្មរបស់ខ្លួន នឹងដើម្បី កែលម្អសេវាកម្មដែលបានផ្ដល់ជូន។

    ពួកយើងក៏អាចទាក់ទង់អ្នកតាមរយៈ មធ្យោបាយទំនាក់ទំនង់ណាមួយដែលអ្នក បានផ្ដល់ជូនពួកយើងនូវពត៌មានលម្អិតរបស់អ្នកបាន,សម្រាប់គោលបំណងនៃការ ទទួលយកនូវមតិកែលម្អពីអ្នក ឬសម្រាប់ផ្ដល់ជូននូវពត៌មានជឿទុក្ខចិត្ដ ដែលធ្វើ អោយលោកអ្នកចាប់អារម្មណ៍។

    លោកអ្នកក៏អាចយល់ព្រមដោយផ្ទាល់ចំពោះការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ទៅកាន់ភ្នាក់ងារឬអ្នកផ្ដល់សេវាកម្ម(ដូចបានចែង“តើOWNDAYS ធ្វើការប្រមូលយក,ប្រើប្រាស់នឹងការបង្ហាញទិន្នន័យផ្ទាល់ក្នុងគោលបំណងអ្វី?”) នឹងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយភ្នាក់ងារទាំងនោះឬក៏អ្នកផ្ដល់ សេវាកម្ម។

    ពួកយើងប្រមូលយក,ដំណើរការ,ប្រើប្រាស់ ឬក៏ដាក់បង្ហាញតែទិន្នន័យណាដែល, ដែលយោងទៅតាមគោលការណ៍នេះតែប៉ុណ្ណោះ។ បើលោកអ្នកដើរតួជាអន្ដរការី,ឬ មិនដូច្នេះទេជំនួសមុខអោយភាគីទីបី,ឬក៏ជាអ្នកផ្ដល់ពត៌មានដែលទាក់ទង់នឹងភាគី ទីបីជូនមកកាន់ពួកយើង,លោកអ្នកត្រូវតែទទួលស្គាល់ថាអ្នកជាតំណាំងដែលមាន ការអនុញ្ញាត ឬភ្នាក់ងាររបស់ភាគីទីបី ដែលទទួលបានការយល់ព្រមត្រឹមត្រូវពី ភាគីទីបីនោះដើម្បីអោយពួកយើងប្រមូលយក,ដំណើរការ,ប្រើប្រាស់នឹងដាក់បង្ហាញ ពីទិន្នន័យផ្ទាល់ខ្លួនរបស់គាត់/នាង. ដោយសារពួកយើងកំពុងប្រមូលយកទិន្នន័យ របស់ភាគីទីបីពីអ្នក,អ្នកត្រូវតែធ្វើយ៉ាងណាដើម្បីអោយភាគីទីបីបានដឹងពីបញ្ហាទាំង អស់ដែលមានរាយនៅក្នុងគោលការណ៍ឯកជននេះ ដោយអោយភាគីទីបីចូលមក កាន់គេហទំព័ររបស់ពួកយើង។

  • ការយល់ស្របក្នុងការប្រមូលយកនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន របស់អ្នក

    គោលបំណងដែលអោយអ្នកយល់ស្របក្នុងការប្រមូលយក,ប្រើប្រាស់នឹងដាក់ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានរ៉ាយរាប់ពីខាងលើមកដើម្បីផ្សារភ្ជាប់ កាតព្វកិច្ចរបស់វាទៅកាន់អ្នក,ពេលដែលអ្នកទទួលយកគោលការណ៍ឯកជននេះ. អ្នកទទួលយកគោលការណ៍នេះពេលដែលអ្នកនៅតែបន្ដប្រើប្រាស់គេហទំព័ររបស់ OWNDAYS ឬបន្ដចូលរួមជាមួយ OWNDAYS។

    នៅពេលអ្នកយល់ព្រមអោយពួកយើងប្រមូលយកឬក៏ដំណើរការទិន្នន័យផ្ទាល់ ខ្លួនរបស់អ្នក,វាស្ថិតនៅលើអ្នកដើម្បីធានាថាទិន្នន័យទាំងអស់ដែលបានដាក់មក អោយពួកយើងគឺពេញលេញ ត្រឹមត្រូវ ពិត នឹងច្បាស់លាស់នៅពេលដាក់ស្នើរមក។ អ្នកក៏អាចជូនដំណឹងមកពួកយើងបានផងដែរ ប្រសិនបើមានការកែប្រែណាមួយ ចំពោះទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានដាក់មកជូនពួកយើង. ករណីខកខានក្នុងការ ធ្វើដូច្នេះ អាចបណ្ដាលអោយពួកយើងអសមត្ថភាពក្នុងការផ្ដល់ជូនអ្នកនូវផលិត ផលនឹងសេវាកម្មដែលអ្នកបានស្នើសុំ។

    សូមចំណាំថា ប្រសិនបើអ្នកមិនយល់ស្របតាមគោលបំណងអាជីវកម្មខាងលើណា មួយទេ OWNDAYS ប្រហែលជាមិនអាចបំពេញគោលបំណងក្នុងការប្រមូលយក ពត៌មានបានទេ។

  • តើ OWNDAYS នឹងលាតត្រដាងទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភាគីទីបី ដែរឬទេ?

    ពួកយើងអាចនឹងលាតត្រដាងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់សមាជិកក្រុមរបស់ ពួកយើងណាមួយ,មានន័យថាជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ពួកយើង,ក្រុមហ៊ុនកាន់កាប់ចុងក្រោយរបស់ពួកយើងនឹងក្រុមបុត្រសម័្ពន្ធដែលបានកំណត់នៅក្នុង ច្បាប់ក្រុមហ៊ុន. (Cap 50)។

    ឆ្លៀតក្នុងឱកាសនេះ, ពួកយើងអាចប្រើប្រាស់ភ្នាក់ងារដៃគូរទីបី នឹងអ្នកផ្ដល់សេវា កម្មដើម្បីជាជំនួយដល់ពួកយើងនៅក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក៏ ដូចដែលបានរៀបរាប់នៅក្រោម “តើ OWNDAYS ប្រើប្រាស់នឹងបង្ហាញទិន្នន័យ ផ្ទាល់ខ្លួនក្នុងគោលបំណងអ្វី?” អ្នកយល់ស្របចំពោះការប្រើប្រាស់ទិន្នន័យផ្ទាល់ ខ្លួនរបស់អ្នកដោយបន្ដប្រើប្រាស់នៅលើគេហទំព័រ OWNDAYS ឬនៅតែបន្ដចូលរួម  ជាមួយ OWNDAYS។

    OWNDAYS នឹងមិនធ្វើការបញ្ជូនពត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលក្នុង ឬចេញក្រៅ សឹង្ហបុរីឡើយ លុះត្រាតែពួកយើងទទួលបានការធានាថាពត៌មានផ្ទាល់ខ្លួនរបស់អ្នក ទទួលបានការអនុម័ត្ដកម្រិតនៃការការពារដែលអាចប្រៀបទៅនឹង ភីឌីភីអេបាន។

  • តើ OWNDAYS រក្សាទុកទិន្នន័យរបស់អ្នករយៈប៉ុន្មាន?

    ពួកយើងនឹងបញ្ឈប់ការរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដរាបណាវាមានហេតុផល សមស្របដែលបានសន្នត់ថា គោលបំណងនៃការប្រមូលយក/ដំណើរការទិន្នន័យ ផ្ទាល់ខ្លួនរបស់អ្នកត្រូវបានបំពេញរួចរាល់,ហើយគ្មានគោលបំណងផ្លូវច្បាប់ឬអាជីវ កម្មដទៃទៀតបន្ដរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៀត។

  • តើOWNDAYSការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយរបៀប ណា?

    OWNDAYS សូមធានាចំពោះវិធានការសុវត្ថិភាពសមស្រប ដែលមានជាច្រើន ដើម្បីរក្សាសុវត្ថិភាពពត៌មានរបស់អ្នក. រាល់ការផ្ទុក នឹងបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់ អ្នកក្នុងប្រព័ន្ធអេឡិចត្រូនិចទាំងអស់ត្រូវបានធានាសុវត្ថិភាព នឹងរក្សាទុកនៅក្នុងមេ ស៊ីនធំដែលប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវក្នុងការគ្រប់គ្រង់។

    ទោះបីជានូវរាល់ការខិតខំដែលសមស្របត្រូវបានធ្វើឡើង ដើម្បីធានាថាទិន្នន័យ ទាំងអស់នឹងត្រូវបានការពារយ៉ាងដូច្នេះក៏ដោយ ក៏OWNDAYS មិនអាចទទួលខុស ត្រូវចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬក៏ការប្រើប្រាស់ពត៌មានមិនត្រឹម ត្រូវ នឹងហានិភ័យដែលមានក្នុងទំនាក់ទំនងអីនធើណែតទាំងអស់ដែរ។

    ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានលាត់ត្រដាង តែនៅក្នុងគោលបំណងចែក ចាយផលិតផល ឬសេវាកម្មដែលបានស្នើសុំប៉ុណ្ណោះ ហើយមិនត្រូវបានលក់ ឬបង្ហាញអោយក្រុមហ៊ុនណាមួយ ចំពោះហេតុផលផ្សេងៗដោយគ្មានការយល់ព្រម ពីអ្នកឡើយ។

  • ការចូលទៅប្រើប្រាស់ នឹងកែតម្រូវទិន្នន័យផ្ទាល់ខ្លួន

    សូមទាក់ទងមកពួកយើងបើសិនអ្នកមានបំណងចង់ចូលទៅប្រើប្រាស់ ឬស្វែងរក ពត៌មានថ្មី,ដើម្បីកែតម្រូវឬក៏ដក់ការយល់ព្រមក្នុងការប្រមូលយកនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ អ៊ីម៉េលរបស់អ្នកនឹងកំណត់អត្ដសញ្ញារបស់អ្នកហើយបញ្ជាក់ ប្រាប់ថាជាទិន្នន័យផ្ទាល់ខ្លួននឹងពត៌មានអំពីការប្រើប្រាស់ឬក៏ដាក់បង្ហាញការស្នើសុំ។

    ពួកយើងនឹងធ្វើការឆ្លើយតបនៅកាន់សំណើររបស់អ្នកអោយឆាប់តាមដែលអាចធ្វើ បាន។ នៅក្នុងកាលៈទេសៈដែលពួកយើងមិនអាចឆ្លើយតបនឹងសំណើររបស់អ្នកក្នុង រយៈពេល30ថ្ងៃ បន្ទាប់ពីទទួលបានសំណើររបស់អ្នកទេ,ពួកយើងនឹងធ្វើការបញ្ជាក់ ទៅកាន់អ្នកមុនថ្ងៃផុតកំណត់. ប្រសិនបើពួកយើងមិនអាចបញ្ជាក់ទិន្នន័យផ្ទាល់ខ្លួន ណាមួយទៅកាន់អ្នកបាន ឬដើម្បីធ្វើការកែតម្រូវសំណើរដែលអ្នកបានដាក់ស្នើទេ, ពួកយើងនឹងប្រាប់អំពីមូលហេតុ លើកលែងតែកន្លែងដែលយើងមិនអនុញ្ញាតអោយ ធ្វើដូចជានៅក្រោម ភីឌីភីអេ។

  • ពត៌មានបន្ថែម នឹងការទាក់ទង

    ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការគ្រប់គ្រង់ទិន្នន័យផ្ទាល់ខ្លួន,មានបំណងចង់ លុបចេញពីក្នុងអ៊ីម៉េលរបស់ក្រុមហ៊ុន ឬក៏បញ្ជីទំនាក់ទំនង,ឬបើសិនអ្នកមានការតវ៉ា ឬសំណួរទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬគោលការណ៍ឯកជនរបស់ពួក យើង សូមធ្វើការទាក់ទង់ទៅកាន់មន្ដ្រីការពារទិន្នន័យរបស់ OWNDAYS (“DPO”) តាមរយៈ [email protected]. សូមធ្វើការកំណត់អត្ដសញ្ញាណខ្លួន នឹងគោល បំណងនៃសំណួររបស់អ្នកអោយបានច្បាស់លាស់។

  • វិសោធនកម្ម ពត៌មានឯកជនឡើងវិញ

    OWNDAYS រក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍ឯកជន ដោយមានឬគ្មានការជូន ដំណឹងជាមុនពីពេលមួយទៅពេលមួយ ហើយអ្នកបន្ដការប្រើប្រាស់សេវាកម្មរបស់ ពួកយើងនឹងត្រូវបង្កើតការយល់ព្រមនឹងទទួលយកការផ្លាស់ប្ដូរដូច្នេះ។

TOP

TOP