
កញ្ចក់
ក្រៅពីការធ្វើកញ្ចក់ឡែនស្តើងដោយឥតគិតថ្លៃ យើងក៏មានជម្រើសកញ្ចក់ឡែនជាច្រើនផងដែរ។
ជម្រើសដែលអាចប្រើបាន
ព័ត៌មានលម្អិតសូមចុចទីនេះ
កញ្ចក់ស្តើងមានគុណភាពខ្ពស់ ហើយមើលបានច្បាស់ល្អ
កញ្ចក់ត្រង់អាស្ពែរិកអាចមើលបានច្បាស់ល្អជាងបើធៀបទៅកញ្ចក់កោងស្ពែរិក ថែមទាំងស្តើងជាង ហើយថ្លាជាងទៀតផង។
នៅហាងវ៉ែនតា OWNDAYS លោកអ្នកនឹងទទួលបានកញ្ចក់អាស្ពែរិកដែលមានសន្ទស្សន៍ខ្ពស់ដោយមិនចាំបាច់បង់ប្រាក់បន្ថែម សម្រាប់គ្រប់កំរិតដឺក្រេភ្នែកទាំងអស់មិនថា myopia, hyperopia រឺastigmatism។
លក្ខណៈពិសេស |
|
---|---|
ចំណាំងផ្លាត![]() |
1.60, 1.67, 1.74 |
ភាពខុសគ្នាក្នុងវិស័យចក្ខុ
![]() កញ្ចក់ឡែនមានរាងកោង |
![]() កញ្ចក់ឡែនមានរាងកោងតែម្ខាង |
ភាពខុសគ្នាជាមួយកំរាស់

ចំណាំងផ្លាត
ក្រាស់
ស្តើង
កញ្ចក់ឡែនកាន់តែស្តើង កញ្ចក់កាន់តែថ្លាហើយភាពខូចទ្រង់ទ្រាយកាន់តែទាប។
ផ្តល់នូវទំហ៊ំនៃគំហើញ បានធំ ដោយជួយអោយលោកអ្នកអាចមើលបានច្បាស់ទាំងទីជិត និងឆ្ងាយ។
កញ្ចក់ Progressive(មើលបានទាំងជិត និងឆ្ងាយ) មិនមានស្នាមបែងចែកនៅលើផ្ទៃកញ្ចក់ទេ ហើយលោកអ្នកប្រើវ៉ែនតាតែ១ដើមនេះតែប៉ុណ្ណោះសំរាប់ប្រើមើលបានគ្រប់ចំងាយ។
កញ្ចក់ Enhanced Progressive + US$100
ជាមួយនឹងកញ្ចក់Progressiveទូទៅ(សំរាប់មើលឆ្ងាយ និងមើលជិត) លោកអ្នកអាចរីករាយជាមួយនឹងការមើលឃើញយ៉ាងច្បាស់ល្អដោយជ្រើសយក កញ្ចក់Progressiveណាមួយដែលត្រូវនឹងតំរូវការលោកអ្នក។ មានច្រើនជំរើសដូចជា កញ្ចក់PC និងកញ្ចក់ពណ៌ ដែលលោកអ្នកត្រូវបន្ថែម $100ក្នុង1ប្រភេទ កញ្ចក់ប្រែពណ៌ ដែលលោកអ្នកត្រូវបន្ថែម $200
គំហើញភាពច្បាស់របស់កញ្ចក់Progressive ខុសគ្នាអាស្រ័យតាមចំងាយនៃការមើល
រូបភាពនេះ សំរាប់ជាឧទាហរណ៍តែប៉ុណ្ណោះ
កញ្ចក់ Prestige Progressive + US$150
កញ្ចក់ Progressive លំដាប់ខ្ពស់ ដែលអាចផ្តល់នូវគំហើញបានធំ ទៅតាមតំរូវការបុគ្គល។ ដោយយកចិត្តទុកដាក់លើសកម្មភាពប្រចាំថ្ងៃសំខាន់ៗរបស់អ្នកប្រើប្រាស់ កញ្ចក់នេះអាចជួយបន្ថែមភាពច្បាស់យ៉ាងមានផាសុខភាពក្នុងតំបន់ចក្ខុវិស័យ។ មានច្រើនជំរើសដូចជា កញ្ចក់PC និងកញ្ចក់ពណ៌ ដែលលោកអ្នកត្រូវបន្ថែម US$100ក្នុង1ប្រភេទ
ភាពខុសគ្នានៃទំហំការមើល រវាង Progressive ធម្មតា នឹង Prestige Progressive.
រូបភាពនេះ សំរាប់ជាឧទាហរណ៍តែប៉ុណ្ណោះ
កញ្ចក់ Prestige Gold Progressive+ US$300
កញ្ចក់ Progressive កម្រិតលំដាប់ខ្ពស់ ផ្តល់ជូននូវការមើលឆ្ងាយ កណ្តាល ជិត បានយ៉ាងទូលាយនឹងល្អប្រសើរ។ ចំនុចកណ្តាលគឺធំជាងមុន៥០%ភាគរយបើធៀបនឹងកញ្ចក់ Prestige Progressive ដូច្នោះការសម្របក្នុងការប្រើប្រាស់ពិតជាមានភាពងាយស្រួល។ ជាមួយនឹងកញ្ចក់ Prestige Gold នេះផ្តល់នូវកម្រិតមើលភ្លឺច្បាស់ជាងមុន ជាពិសេសគ្រប់ចំនុចមើលឆ្ងាយ កណ្តាល ជិត បានអភិវឌ្ឍធំទូលាយ នឹងផ្តល់ភាពរីករាយក្នុងពេលប្រើប្រាស់។
ការពារភ្នែកលោកអ្នកពីពន្លឺពណ៌ខៀវដែលចេញពីអេក្រង់កុំព្យូទ័រនិងទូរស័ព្ទដៃ។
កញ្ចក់ការពារពន្លឺកុំព្យូទ័រដែលជាបច្ចេកវិទ្យាចុងក្រោយជួយការពារពីពន្លឺខៀវនឹងពន្លឺចាំងពេញមួយថ្ងៃ។ កញ្ចក់ Eyeshieldអាចជួយការពាររហូតដល់៤០ភាគរយពីពន្លឺពណ៌ខៀវដែលបង្កគ្រោះថ្នាក់ពីឧបករណ៍អេទ្បិចត្រូនិចនិង បរិស្ថាន។ លក្ខណៈពិសេសកញ្ចក់នេះមាននូវស្រទាប់ប្រឆាំងភាពឆ្កូតនិងចំណាំងផ្លាតដែលជួយកាត់បន្ថយពន្លឺចាំងដែលរំខានដល់ចក្ខុវិញាណរបស់អ្នកជាពិសេសនៅពេលយប់។
ការកាត់បន្ថយពន្លឺពណ៌ខៀវ!

ឧបករណ៍ឌីជីថលបញ្ចេញពន្លឺពណ៌ខៀវ
ពន្លឺដែលកាត់បន្ថយពន្លឺពណ៌ខៀវចូលក្នុងភ្នែក
ការអភិវឌ្ឍន៍ដោយការប្រើបច្ចេកវិទ្យាចុងក្រោយ,កញ្ចក់PC420អាចទប់ស្កាត់ពន្លឺពណ៍ខៀវរហូតដល់40%(380nm-500nm),ដូច្នេះវាការពារការឈឺភ្នែកនិងការឈឺក្បាល់។
លក្ខណៈពិសេស |
|
---|---|
ចំណាំងផ្លាត![]() |
1.60, 1.67, 1.74 |
ណែនាំសម្រាប់ |
ការប្រើកុំព្យូទ័រនិងទូរស័ព្ទ |
ការពារភ្នែករបស់អ្នក ដោយមានស្ទីល

・ប្រតិបត្តិយ៉ាងរហ័សនិងលឿនជាងគេ — ប្រែជាពណ៏ងងឹតត្រឹមតែប៉ុន្មានវិនាទី ហើយត្រឡប់ទៅជាសភាពដើមក្នុងរយៈពេលក្រោម ២នាទី ផ្តល់ភាពងាយ និងផាសុខភាពពេញមួយថ្ងៃ
・ទប់ស្កាត់កាំរស្មី UVA និង UVB បាន ១០០% និងជួយការពារពន្លឺពណ៍ខៀវដែលបង្កគ្រោះថ្នាក់ដល់ភ្នែកនឹងជួយការពារភ្នែករបស់អ្នកគ្រប់ពេលវេលានិងគ្រប់កន្លែង
・អាចបំរែបំរួលបានយ៉ាងរហ័សនិងសាកសមគ្រប់ស្ថានភាពនៃពន្លឺ — ទាំងក្រៅឬក្នុង — ដោយងាយស្រួល និងគ្មានផលរំខាន។
・ជ្រើសរើសពណ៌កញ្ចក់ទាំង ៨ ពណ៌ដ៏ស្រស់ស្អាត រួមមានពណ៌ថ្មីៗដូចជា Ruby និង Amethyst
・រចនាម៉ូដបញ្ចូលនូវបច្ចេកបែបវិទ្យាទំនើបនិងFashion— ដែលជាការការពារភ្នែកត្រូវជាមួយនិងភាពផ្ទាល់ខ្លួនរបស់អ្នក។
លក្ខណៈពិសេស |
|
---|---|
ចំណាំងផ្លាត![]() |
1.60, 1.67 |
ណែនាំសម្រាប់ |
ទាំងការបើកបរ / និងសកម្មភាពក្រៅផ្ទះ |
ជម្រើសពណ៌

ការពារភ្នែករបស់អ្នកពីពន្លឺថ្ងៃ កំឡុងពេលបើកឡាន
រចនាឡើងសម្រាប់អ្នកដែលប្រតិកម្មនិងពន្លឺខ្លាំង , កញ្ចក់ Transition Xtractive ដែលជាជំនាន់ថ្មីដែលអាចផ្ដល់នូវការការពារពន្លឺទាំងនៅខាងក្នុងនិងខាងក្រៅ។
ជាមួយ ពណ៌ Xtractive ថ្មីដ៏មានសមត្ថភាពខ្ពស់ វាអាច ស្រូបពន្លឺដែលមើលឃើញ។
ម្យ៉ាងវិញទៀត កញ្ចក់មូយនេះអាចប្រែពណ៏ទៅជាងងឹតនៅពេលដែលអ្នកកំពុងបើកបរ, Transition Xtractive ជំនាន់ថ្មី មាន 1 ពណ៌
កញ្ចក់មានគុណភាពខ្ពស់ ស្តើង ស្រួលពាក់ និងបង្ហាញរូបភាពច្បាស់ដោយមានការប្រែប្រួលតិច
កញ្ចក់ប្រភេទ Aspheric មានការប្រែប្រួលការមើលឃើញតិចជាង បើប្រៀបធៀបនឹងកញ្ចក់ Spherical។
កញ្ចក់ទាំងនេះគឺស្តើងខ្លាំង ហើយកីមានទម្ងន់ស្រាលផងដែរ។ នៅហាងកាត់វ៉ែនតាអូនដេ
អ្នកអាចរីករាយជាមួយកញ្ចក់Aspheric ប្រភេទ High Index ដោយគ្មានការបន្ថែមតម្លៃទៀត។
កាត់បន្ថយពន្លឺពីផ្ទៃដែលចាំង ល្អសំរាប់ការប្រើប្រាស់នៅបរិយាកាសខាងក្រៅ
កញ្ចក់ Polarised កាត់បន្ថយពន្លឺពីផ្ទៃដែលចាំង មានដូចជា ផ្លូវ ព្រិល និងផ្ទៃទឹកជាដើម ដែលជួយអោយលោកអ្នកមានភាពងាយស្រួល និងមានផាសុខភាពជាងមុនក្នុងការមើល។កញ្ចក់នេះខុសពីវ៉ែនតាខ្មៅការពារកំដៅថ្ងៃធម្មតាដែល ពណ៌នៃកញ្ចក់ធ្វើអោយអ្នកមើលឃើញងងឹតជាងមុន។ នៅក្នុងកញ្ចក់ polarized និមួយៗមានសន្ទះ filter ស៊កនៅចន្លោះកញ្ចក់ដើម្បីកាត់បន្ថយពន្លឺ UV និងចំណាំងពន្លឺដូចនេះមានតែពន្លឺធម្មជាតិប៉ុណ្ណោះដែលចូលមកភ្នែកបាន។ កញ្ចក់ polarized ជាជំរើសល្អសំរាប់សកម្មភាពនៅខាងក្រៅដូចជា ស្ទូចត្រី វាយកូនហ្គោល ជិះស្គី និង បើកបរជាដើម។
លក្ខណៈពិសេស |
|
---|---|
ចំណាំងផ្លាត![]() |
1.60 |
ណែនាំសម្រាប់ |
ស្ទូចត្រី/ជិះស្គី/បើកបរ/សកម្មភាពខាងក្រៅ |
សមាសភាពកញ្ចក់

កញ្ចក់
ពន្លឺកាំរស្មីយូវី
មានតែពន្លឺធម្មជាតិអាចឆ្លងកាត់បាន
ស្រទាប់កាត់ពន្លឺចាំង
ពន្លឺចំណាំងផ្លាត
ប្រភពនៃពន្
ការប្រែពណ៌
-
ពណ៌ផ្សែងប្រផេះ
-
ពណ៌ត្នោត
-
បៃតង
កាត់បន្ថយពន្លឺដែលមិនចាំបាច់ ដូចជាពន្លឺ UV ដែលធ្វើអោយលោកអ្នកមើលបានច្បាស់ជាងមុន។
ផ្លាស់ប្តូរវ៉ែនតាធម្មតារបស់អ្នកអោយក្លាយជាវ៉ែនតា sunglassesបានយ៉ាងងាយនិងទាន់សម័យ
OWNDAYSមានកញ្ចក់ច្រើនពណ៌សំរាប់ជ្រើសរើស។ សូមយកដងវ៉ែនតាណាមួយដែលអ្នកពេញចិត្តហើយកែរវាទៅជាវ៉ែនតាការពារកំដៅថ្ងៃយ៉ាងស្រស់ស្អាតទៅតាមចំណូលចិត្ត និង styleរបស់អ្នក។
បម្រែបម្រួលពណ៌ដ៏សម្បូរបែប
-
SDBR85
-
SKGY85
-
UBGN85
-
SDGY85
-
SDBR62
-
SKGY62
-
UBGN62
-
SDGY62
-
SDBR85G
-
SKGY85G
-
UBGN85G
-
SDGY85G
-
SDBR35G
-
SKGY35G
-
UBGN35G
-
SDGY35G
រចនាឡើងមកដើម្បីផ្តល់នូវការមើលឃើញច្បាស់ល្អជាពិសេសនៅពេលយប់
កញ្ចក់ត្រូវបានបង្កើតឡើងដោយការប្រើប្រាស់បច្ចេកវិទ្យាណាណូចុងក្រោយបំផុត, ដូចនេះកញ្ចក់Honeycombអាចឱ្យលោកអ្នករីករាយជាមួយការមើលឃើញច្បាស់មុតល្អជាពិសេសនៅពេលយប់ឬក៏កន្លែងដែលមិនសូវមានពន្លឺ។ កញ្ចក់នេះមកជាមួយស្រទាប់ការពារពិសេសដែលមានតែមួយគត់នោះគឺស្រទាប់ការពារទម្រង់ជាសំបុកឃ្មុំដែលបានផ្តល់ជាប្រហោងតូចៗ,ជួយបន្ថយបន្លឺបាចសាចដើម្បីផ្តល់ជូនលោកអ្នកនូវការមើលច្បាស់ល្អ,និងការផ្តោតមើលកាន់តែប្រសើរ។ អត្ថប្រយោជន៍ផ្សេងទៀតនៃកញ្ចក់Honeycombរួមមានការពារភ្នែករបស់លោកអ្នកពីពន្លឺយូវី,បន្ថយការនឿយហត់ភ្នែកនិងពន្លឺចាំង។ លោកអ្នកអាចធ្វើការតម្លើងកញ្ចក់Honeycombជាមួយកញ្ចក់PC420,Progressvieនិងកញ្ចក់ប្រែពណ៍
លក្ខណៈពិសេស |
|
---|---|
ចំណាំងផ្លាត![]() |
1.60, 1.67, 1.74 |
ការប្រៀបធៀបរវាងកញ្ចក់ធម្មតានិងកញ្ចក់Honeycomb
-
កញ្ចក់ធម្មតា
រាល់ពន្លឺទាំងអស់អាចឆ្លងកាត់កញ្ចក់ហើយចូលក្នុងភ្នែក
-
កញ្ចក់Honeycomb
ទម្រង់សំបុកឃ្មុំលុបបំបាត់ពន្លឺបាចសាចដូចនេះមានតែពន្លឺស្របតែមួយគត់ចូលមកក្នុងភ្នែក,ហេតុនេះហើយទើបវាជួយបន្ថែមភាពច្បាស់នៃការមើល