ហាង OWNDAYS មានការធានាជូនសម្រាប់អតិថិជន
សូមណែនាំអំពីខ្លឹមសារធានាផលិតផលដែលអ្នកបានទិញនៅ OWNDAYS។ ដើម្បីប្រើប្រាស់វ៉ែនតាដែលអ្នកពេញចិត្តបានរយៈពេលយូរ អ្វីដែលមិនអាចខ្វះនោះគឺការថែទាំវ៉ែនតាជាប្រចាំ។ នៅ OWNDAYS ដើម្បីឲ្យអតិថិជនយើងប្រើប្រាស់វ៉ែនតាដ៏គួរឲ្យស្រលាញ់បានយូរ យើងសន្យាថានឹងផ្តល់នូវសេវា និងការធានាដ៏ល្អកម្រិតខ្ពស់ជាងគេក្នុងវិស័យវ៉ែនតា។
ការធានាដែលអាចមើលឃើញ
WARRANTY 01
1month
ការផ្លាស់ប្តូរក្នុងរយ:ពេលមួយខែ
យើងផ្តល់ជូនការប្តូរដងវ៉ែនតា OWNDAYS ដោយមិនគិតថ្លៃបានក្នុងពេល១ខែបន្ទាប់ពីទិញរួច។ យើងខ្ញុំទទួលប្តូរជូនដោយមិនគិតថ្លៃ និងមិនសួរនាំបញ្ហាអ្វីទាំងអស់ សំរាប់ការស្នើរដែលមានសុពលភាព។
-
អតិថិជនម្នាក់អាចប្តូរបានតែម្តងប៉ុណ្ណោះ ដងវ៉ែនតាត្រូវតែមានសភាពល្អដូចដើម មិនមានការខូចខាតអ្វីទាំងអស់។
-
អតិថិជនត្រូវបង់ប្រាក់បន្ថែម ប្រសិនបើដងវ៉ែនតាថ្មីមានតំលៃថ្លៃជាងដងវ៉ែនតាមុន។
-
យើងខ្ញុំមិនមានការសងប្រាក់ទៅលោកអ្នកវិញទេប្រសិនបើដងវ៉ែនតាថ្មីមានតំលៃទាបជាងដងវ៉ែនតាមុន។
-
ការប្តូរដងវ៉ែនតាអាចធ្វើបានចំពោះតែនៅសាខាដែលលោកអ្នកបានទិញតែប៉ុណ្ណោះ។
-
ការធានាមិនអនុវត្តចំពោះ វ៉ែនតាពណ៌ការពារពន្លឺថ្ងៃ វ៉ែនតាការពារពន្លឺកំុព្យូទ័រ វ៉ែនតាផលិតមានចំនួនកំណត់ គ្រឿងលំអ Contact lens ដងវ៉ែនតា កញ្ចក់ នឹងវត្ថុផ្សេងៗដែលលក់បញ្ចុះតម្លៃពិសេស.
WARRANTY 02
1year / 1time
ធានា១ឆ្នាំទៅលើកញ្ចក់វ៉ែនតា
ពួកយើងផ្តល់ជូនការផ្លាស់ប្តូរកញ្ចក់វ៉ែនតាដែលមានដឺក្រេដោយមិនគិតថ្លៃបានម្តងក្នុង១ឆ្នាំបន្ទាប់ពីទិញរួច ប្រសិនបើអតិថិជនមានបញ្ហាជាមួយនឹងដឺក្រេភ្នែកដែលយើងបានវាស់ជូន។ ដឺក្រេដែលបានកំណត់ដោយអតិថិជនផ្ទាល់ រឺវេជ្ជបញ្ជា មិនស្ថិតក្នុងការធានាទេ។
-
យើងនឹងមានការណែរនាំទៅលើប្រភេទកញ្ចក់ដែលមានដឺក្រេ និងប្រភេទដឺក្រេដែលលោកអ្នកចង់បានផងដែរ។
WARRANTY 03
2months
ការផ្លាស់ប្តូរដោយមិនគិតថ្លៃ លោកអ្នកអាចផ្លាស់ប្តូរទៅជាកញ្ចក់ធម្មតាវិញបានប្រសិនបើលោកអ្នកមិន អាចស៊ាំជាមួយនិងប្រភេទកញ្ចក់ progressive។
ប្រសិនបើលោកអ្នកមិនអាចស៊ាំជាមួយនិងប្រភេទកញ្ចក់ progressive, លោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរទៅជាកញ្ចក់ធម្មតាក្នុងរយះពេល 2 ខែបន្ទាប់ពីទិញរួច។
WARRANTY 04
2months
ការផ្លាស់ប្តូរដោយមិនគិតថ្លៃ តែប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរទៅជាកញ្ចក់ពណ៌គឺមិនអាចធ្វើបានឡើយ
ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរទៅជាកញ្ចក់ពណ៌គឺមិនអាចផ្លាស់ប្តូរបានទេ, ដោយយើងខ្ញុំអនុញ្ញាតិផ្លាស់ប្តូរបានតែកញ្ចក់ធម្មតាតែប៉ុណ្ណោះ, ហើយការផ្លាស់ប្តូរនេះគឺមានសុពលភាពត្រឹមតែ 2 ខែតែប៉ុណ្ណោះបន្ទាប់ពីលោកអ្នកបានទិញរួច។
-
ការផ្លាស់ប្តូរពណ៌នៃកញ្ចក់ ឬ ក៏ដង់ស៊ីតេនៃកញ្ចក់គឺត្រូវបានរាប់បញ្ចូលក្នុងការធានា
WARRANTY 05
យើងផ្តល់ជូននូវការធ្វើតេស្តដើម្បីយកកំហាយភ្នែក ជាមួយនិងម៉ាស៊ីនស្កេនដោយស្វ័យប្រវត្តិ
ការធានាគុណភាព
WARRANTY 06
1year
ធានា១ឆ្នាំទៅលើគុណភាពដង
ពួកយើងផ្តល់ជូនការជួសជុល រឺផ្លាស់ប្តូរដងវ៉ែនតាដែលមានបញ្ហាគុណភាពជូនដោយមិនគិតថ្លៃក្នុងពេល១ឆ្នាំបន្ទាប់ពីទិញរួច។ ពួកយើងនិងផ្តល់ជូនដងផ្សេងដែលមានតំលៃស្មើរប្រសិនបើដងចាស់របស់លោកអ្នកអស់ពីស្តុក។
-
ខាងក្រោមនេះជាលក្ខ័ណមិនចូលក្នុងការធានា : វ៉ែនតាខូចខាតដោយចេតនា ដោយការធ្វេសប្រហែស និងខ្វះការថែរទាំ / ផលិតផលបញ្ចុះតំលៃមិនមានក្នុងការធានាទេ
-
អតិថិជនត្រូវតែនាំមកនូវក្រដាស់ធានានៅពេលផ្លាស់ប្តូរវ៉ែនតា។
WARRANTY 07
រាល់ការសរេដង, ជួសជុលដង និងសម្អាតគឺមិនមានការគិតថ្លៃអ្វីទាំងអស់ សម្រាប់ហាងវ៉ែនតា OWNDAYS
យើងបានផ្តល់ជូននូវការជួសជុល, សម្អាត និងសរេដងជូនលោកអ្នកដោយមិនគិតថ្លៃ, រាល់វ៉ែនតារបស់ហាង OWNDAYS ទូរទាំងពិភពលោក។ សូមយកវ៉ែនតារបស់ហាង OWNDAYS ទៅកាន់ហាង OWNDAYS ណាមួយក៏បានដែលនៅជិតលោកអ្នកបំផុត, និងនៅកន្លែងណាក៏បាន។
ការធានាឥតព្រាងទុក
WARRANTY 08
1year
បញ្ចុះតម្លៃ 50% សម្រាប់ការផ្លាស់ប្តូរ
ប្រសិនបើវ៉ែនតារបស់លោកអ្នកត្រូវបានខូច ក្នុងរយះពេលមួយឆ្នាំ ហើយហេតុផលនៃការខូចខានមិនមានក្នុងប័ណ្ណធានា លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 50% នៅពេលដែលលោកអ្នកទិញដងថ្មីបាន។
-
ចំពោះដងដែលខូចនោះត្រូវយកត្រលប់មកកាន់ហាង OWNDAYSវិញ។
-
លោកអ្នកក៏អាចប្រើប្រាស់ការបញ្ចុះតម្លៃ 50% ទៅលើដងផ្សេងបានដែលមានតម្លៃស្មើឬលើសបាន។
-
អាចប្រើការធានានេះបានសំរាប់តែភ្ញៀវដែលមិនធ្លាប់ប្រើការធានាផ្សេងពីមុនមកតែប៉ុណ្ណោះ។
ការធានាផ្សេងៗ
WARRANTY 09
ការធានាមានតំលៃនិងអាចធ្វើឡើងនៅគ្រប់សាខា OWNDAYS ទាំងអស់នៅលើពិភពលោក
OWNDAYSនឹងបន្តរីកលូតលាស់ពេញពិភពលោកទាំងមូល ហើយការធានានឹងផ្តល់ជូនអតិថិជនយ៉ាងទូលំទូលាយដូចគ្នាដែរ។ សូមទំនាក់ទំនងទៅហាងវ៉ែនតាOWNDAYSណាមួយដែលនៅជិតលោកអ្នកបំផុត។