FAQ

សំណួរចម្លើយដែលទាក់ទងទៅនឹងហាងរបស់យើង
នេះជាសំណួរចម្លើយដែលសួរ និងឆ្លើយជាញឹកញាប់នៅក្នុងហាងរបស់

ព័ត៌មានស្តីអំពីការធានា

តើការធានាមានរយៈពេលប៉ុន្មាន និងធានាទៅលើអ្វីខ្លះ?
សូមចូលទៅកាន់គេហៈ ទំពររបស់ហាង OWNDAYS មានការធានាជួនសម្រាប់អតិថិជននិងរយៈពេលនៃការធានាព្រមទាំងលក្ខខណ្ឌផ្សេងៗ។
  • រយៈពេលនិងលក្ខខណ្ឌដែលត្រូវមាន
តើមានរយៈពេលប៉ុន្មាននិងលក្ខ័ណអ្វីខ្លះទៅលើការធានាលើកញ្ចក់វ៉ែនតា?
ពួកយើងផ្តល់ជូនការធានារយៈពេល១ឆ្នាំទៅលើការប្រែប្រួលនៃគំហើញភ្នែក ដោយធ្វើការប្តូរកញ្ចក់ដឺក្រេថ្មីអោយម្តង ដោយមិនគិតថ្លៃ បើសិនដឺក្រេភ្នែកអ្នកប្រែប្រួលក្នុងកំឡុងពេល១ឆ្នាំ។
  • ដឺក្រេដែលធ្វើតាមការស្នើរសុំរបស់អតិថិជន រឺធ្វើតាមវេជ្ជបញ្ជា មិនស្ថិតនៅក្នុងការធានាទេ។
  • មិនធានាទៅលើការបែកបាក់ រឺឆ្កូតកញ្ចក់វ៉ែនតាទេ។
តើមានលក្ខខណ្ឌអ្វីខ្លះសម្រាប់ការធានាដងវ៉ែនតា?
ចម្លើយទី3៖ ក្នុងករណីដែលដងវ៉ែនតាមានការខូចដោយការប្រើប្រាស់ធម្មតាដូចបានបង្ហាញនៅក្នុងកូនសៀវភៅណែនាំ ក្នុងរយៈពេល 6 ខែចាប់ពីកាលបរិច្ឆេទទិញ នោះដងវ៉ែនតានឹងត្រូវជួសជុល ឬប្តូរថ្មី។
  • ក្នុងករណីដែលផលិតផលដើមមិនមាននៅក្នុងស្តុក យើងខ្ញុំនិងជុំនួសវិញនូវដងដែលមានតម្លៃនឹងគុណភាពប្រហាក់ប្រហែលគ្នា។
  • របស់ខ្លះដូចជាផលិតផលសម្រាប់ដាក់លក់ និងវ៉ែនតាការពារពន្លឺថ្ងៃ មិនត្រូវបានធានាឡើយ។
តើការធានាមានសុពលភាពសម្រាប់គ្រប់ហាងទាំងអស់មែនទេ?
ចម្លើយទី4៖ ពិតប្រាកដណាស់។ ការធានាគឺមានសុពលភាពនៅគ្រប់ហាង OWNDAYS ទំាងអស់ជុំវិញពិភពលោក។ សូមយកវ៉ែនតា និងប័ណ្ណធានារបស់អ្នកមកជាមួយ។
  • ប្រសិនបើអ្នកចង់ប្រើប័ណ្ណធានានៅបរទេស សូមទាក់ទងជាមួយហាងដែលអ្នកបានទិញវ៉ែនតាជាមុនសិន។
ប័ណ្ណធានារបស់ខ្ញុំបានបាត់។ តើវ៉ែនតារបស់ខ្ញុំត្រូវបានធានាទៀតដែរឬទេ?
យើងសូមធ្វើការណែរនាំទៅកាន់អតិថិជនសូមមេត្តាថែរក្សានូវប័ណ្ណធានាឲ្យបានត្រឹមត្រូវ។ យើងនិងមិនមានការធានារាល់អតិថិជនដែលមិនបានយកប័ណ្ណធានាមកជាមួយនោះទេ។
រយៈពេលនៃការធានាបានផុតទៅហើយ។ តើអ្នកនៅតែអាចបន្តរផ្តល់ការធានាដែរឬទេ?
អត់ទេ។ យើងមិនអាចបន្តររយៈពេលនៃការធានាបានឡើយ។
វ៉ែនតារបស់ខ្ញុំបានបាត់។ តើខ្ញុំអាចទទួលការធានាដែរឬទេ?
ការធានាមិនមានរាប់នញ្ចូលសម្រាប់ការបាត់ ឬការភ្លេចនោះទេ។

ព៌ត័មានដែលទាក់ទងទៅនឹងកញ្ចក់វ៉ែនតា

បើដឺក្រេវ៉ែនតានេះ មិនត្រូវនឹងភ្នែកខ្ញុំទេ។ តើខ្ញុំអាចប្តូរបានរឺទេ?
យើងផ្តល់ជូនការផ្លាស់ប្តូរកញ្ចក់ដឺក្រេបានម្តងដោយមិនគិតថ្លៃប្រសិនបើដឺក្រេភ្នែកអ្នកមានការប្រែប្រួលក្នុងអំឡុងពេល១ឆ្នាំ។
  • ដឺក្រេដែលធ្វើតាមការស្នើរសុំរបស់អតិថិជន រឺធ្វើតាមវេជ្ជបញ្ជា មិនស្ថិតនៅក្នុងការធានាទេ។
បើកញ្ចក់ឆ្កូត។ តើមានការធានាដែររឺទេ?
មិនមានការធានាលើការបែកបាក់ រឺឆ្កូតកញ្ចក់វ៉ែនតាទេ។ ការផ្លាស់ប្តូរកញ្ចក់វ៉ែនតាមានតំលៃ៥៨ដុល្លាក្នុង១គូរ។
  • តំលៃប្រែប្រួលទៅតាមប្រភេទកញ្ចក់ផ្សេងៗដែលអ្នកត្រូវកា។
  • ការផ្លាស់ប្តូរកញ្ចក់វ៉ែនតា ត្រូវមើលតាមភាពជាក់ស្តែងនៃដងវ៉ែនតាដែរ។
ខ្ញុំមានការធុញទ្រាន់នឹងកម្រាស់នៃកញ្ចក់វ៉ែនតារបស់ខ្ញុំណាស់។ តើអ្នកអាចធ្វើឲ្យវាស្តើងជាងនេះបានដែរឬទេ?
បាទ/ចាស, ពិតជាអាច។
សូមទាក់ទងមកកាន់បុគ្គលិកនៅហាងដែលអ្នកបានទិញវ៉ែនតា។ ពួកគេនឹងផ្តល់នូវជម្រើសកញ្ចក់វ៉ែនតាយ៉ាងសមស្របបំផុតអំពីដឺក្រេរបស់អ្នក។ ពេលខ្លះយើងក៏មិនអាចតម្រូវតាមការចង់បានរបស់អ្នកដែរដោយហេតុមកពីកម្រិតដឺក្រេ និងទំហំនៃស៊ុមវ៉ែនតា។
ញុំបានទិញវ៉ែនតាម្ញូបធម្មតា១។ តើអាចប្តូរវាទៅជាកញ្ចក់ progressiveបានទេ?
យើងអាចប្តូរជូនបានម្តងក្នុងអំឡុងពេល១ឆ្នាំបន្ទាប់ពីទិញរួច ដោយតំរូវអោយបង់ប្រាក់US$100បន្ថែម។
ការផ្លាស់ប្តូរត្រូវបានគិតជាផ្នែកមួយនៃការធានាប្តូរដែលបានរៀបរាប់នៅក្នុងសំណួរទី3 ខាងលើ។
យើងត្រូវការរយៈពេល 7 ថ្ងៃដោយគិតតែថ្ងៃធើ្វការដើម្បីដំណើរការ។
ខ្ញុំបានទិញវ៉ែនតាដែលមានកញ្ចក់មីញ៉ូប។ តើអ្នកអាចប្តូរកញ្ចក់ទៅជាកញ្ចក់វ៉ែនតាសម្រាប់អានអក្សរ បានដែរឬទេ?
បាទ/ចាស, យើងពិតជាអាចប្តូរបាន។
ការធានារបស់យើងអនុញ្ញាតឲ្យអ្នកអាចប្តូរកញ្ចក់មីញូបទៅជាកញ្ចក់មានមុខងារតែមួយ (សម្រាប់ការមើលជិត ឬឆ្ងាយ)។ ក្នុងអំឡុងនៃរយៈពេលនែការធានា សូមយកវ៉ែនតារបស់អ្នក និងប័ណ្ណធានាមកកាន់ហាងដែលអ្នកបានទិញ
ខ្ញុំមានកញ្ចក់វ៉ែនតាថ្មីដែលធ្វើតាមដឺក្រេដូចកញ្ចក់ពីមុន ប៉ុន្តែការមើលរបស់ខ្ញុំហាក់ដូចជាខុសគ្នា។ តើមកពីហេតុអ្វី?
អាស្រ័យលើទម្រង់នៃដងវ៉ែនតា និងភាពសាកសម វាអាចមានការប្តូរការមើល។
  • នុងកាលៈទេសៈដែលកញ្ចក់ថ្មីមិនត្រូវនឹងការមើលរបស់អ្នក សូមត្រឡប់មកហាងវិញ នោះយើងនឹងអាចពិនិត្យកម្រិតដឺក្រេ និងធ្វើការលៃតម្រូវដងចំបាច់ឲ្យបានសម។ សូមយកវ៉ែនតា និងប័ណ្ណធានារ៉ាប់រងរបស់អ្នកមកកាន់ហាងក្នុងអំឡុងនៃរយៈពេលធានារ៉ាប់រង។

ការទិញវ៉ែនតា

តើចាំបាច់ត្រូវមានវេជ្ជបញ្ជាឬដឺក្រេភ្នែកមកជាមួយទេ បើសិនជាចង់ទិញវ៉ែនតាម្ញូបនៅទីនេះ?
មិនចាំបាច់ទេ។ យើងនឹងធ្វើការពិនិត្យភ្នែកជូនអ្នក ហើយកាត់វ៉ែនតានៅទីនេះភ្លាមៗតែម្តង។
- សម្រាប់មនុស្សដែលមានអាយុ 15 ឆ្នាំ ឬអាយុក្រោមនេះសម្រាប់ការកាត់វ៉ែនតាជាលើកទីមួយ។
- សម្រាប់មនុស្សដែលមានជំងឺភ្នែក និងកំពុងព្យាបាលភ្នែកនៅមន្ទីរពេទ្យ។
- សម្រាប់មនុស្សដែលមានស្ថានភាពភ្នែកមិនប្រក្រតី
តើអ្នកពិនិត្យភ្នែកអោយកុមារដែររឺទេ?
កុមារក៏អាចពិនិត្យភ្នែកបានដែរ។
តើអ្នកទទួលការបង់ប្រាក់តាមវិធីណាខ្លះ?
យើងទទួលការបង់ជាសាច់ប្រាក់ និងប័ណ្ណឥណទាន។ សម្រាប់វិធីទូទាត់សាច់ប្រាក់ផ្សេងៗទៀត ដូចជាប័ណ្ណបញ្ចុះតម្លៃ សូមទាក់ទងមកកាន់បុគ្គលិកប្រចាំហាងរបស់យើង។
តើការទូទាត់ប្រាក់តាមបណ្ណឥណទានអាចទទួលបានដែរឬទេ?
បាទ/ចាស។ ហាងរបស់យើងភាគច្រើនទទួលការទូទាត់តាម VISA, MASTERCARD និង JCB ប៉ុន្តែហាងខ្លះក៏មិនទទួលដែរ។ សូមសាកសួរបុគ្គលិកដែលនៅក្នុងហាងសម្រាប់ពត៌មានលម្អិត។
តើអ្នកអាចផ្ញើផលិតផលតាមប្រៃសណីយ៍បានដែរឬទេ?
បាទ/ចាស។ យើងអាចផ្ញើផលិតផលទៅអតិថិជនដោយប្រើប្រាស់សេវាចែកចាយ៖ ដោយតម្លៃនៃការដឹកជញ្ជូនជាបន្ទុករបស់អតិថិជន។
សូមទាក់ទងមកកាន់បុគ្គលិកនៅហាង។
  • ផលិតផលត្រូវបានបញ្ជូនជាមួយនឹងការទូទាត់នៅថ្ងែចែកចាយ។
  • យើងមិនដឹកជញ្ជូនទៅបរទេសឡើយ។
តើអ្នកអាចកាត់វ៉ែនតាដែលមានកម្រិតដឺក្រេដូចវ៉ែនតារបស់ខ្ញុំបានដែរឬទេ?
បាទ/ចាស, យើងអាចធ្វើបាន។
សូមយកវ៉ែនតាដែលអ្នកកំពុងប្រើប្រាស់មកជាមួយ នោះយើងនឹងអាចកាត់កញ្ចក់ថ្មីឲ្យមានលក្ខណដូចគ្នាទៅនិងវ៉ែនតាចាស់របស់អ្នកបាន។
យើងក៏អាចទទួលទម្រង់ជាលោហៈ ឬ ផ្លាសស្ទិចក៏បាន។
ក្រៅពីការយកវ៉ែនតារបស់អ្នកមកជាមួយ។ យើងនៅតែអាចកាត់វ៉ែនតាថ្មីឲ្យមានលក្ខណដូគ្នាបាន។
  • ក្នុងករណីខ្លះ ដោយសារមានស្នាមឆ្កូតនឹងកញ្ចាក់ យើងមិនអាចពិនិត្យនូវព័ត៌មានបានត្រឹមត្រូវឡើយ។
បើសិនជាមិនទិញវ៉ែនតា តើអាចពិនិត្យភ្នែកបានទេ?
ពួកយើងផ្តល់ជូនការពិនិត្យភ្នែកដោយមិនគិតថ្លៃ។
តើត្រូវចំនាយពេលប៉ុន្មាន ដើម្បីកាត់វ៉ែនតា?
វ៉ែនតានឹងរួចរាល់ក្នុងពេល២០នាទីបន្ទាប់ពីបង់ប្រាក់រួច។
  • អាស្រ័យតាមស្តុកកញ្ចក់ និងភាពរវល់នៅក្នុងហាងដែរ
  • ត្រូវការពេលយូរជាងនេះសំរាប់កញ្ចក់ពិសេសផ្សេងទៀតដែលគ្មានក្នុងស្តុក។
តើអាចធ្វើការពិនិត្យភ្នែកនៅពេលកំពុងពាក់ឡែនបានដែរឬទេ?
មិនអាចទេ។ អតិថិជនត្រូវដោះឡែនចេញដើម្បីធ្វើការពិនិត្យភ្នែក។ យើងផ្តល់ដំណោះស្រាយដោយយើងមានប្រអប់ដើម្បីដាក់ឡែន។
  • សម្រាប់ឡែនដាក់ក្នុងភ្នែកដែលបោះចោល សូមយកទៅជាមួយអ្នក។

ព័ត៌មានអំពីហាង

តើហាងវ៉ែនតា OWNDAYSមាននៅទីណាខ្លះ ហើយបើកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានដែរ?
សូមមើលក្នុងទំព័រហាងក្នុងគេហទំព័រផ្លូវការនេះ។
  • ម៉ោងប្រតិបត្តិការអាចមានការប្រែប្រួលនៅពេលខ្លះ ដូចជាចុងឆ្នាំ និងចូលឆ្នាំថ្មី។ សូមចូលមើលគេហទំព័រផ្លូវការរបស់ OWNDAYS សម្រាប់ព័ត៌មានបន្ថែមទៀត។

ព័ត៌មានលំអិតអំពីផលិតផល

តើខ្ញុំអាចទិញតែដងវ៉ែនតាបានដែរឬទេ?
បាទ/ចាស៎, បាន។ នៅពេលអ្នកទិញតែដងវ៉ែនតា អ្នកនឹងទទួលបានការបញ្ចុះតម្លៃ US$20 ពីតម្លៃកំណត់។
  • សម្រាប់ផលិតផលខ្លះដូចជាវ៉ែនតាមួយគូរ និងវ៉ែនតាការពារពន្លឺថ្ងៃ យើងមិនអាចលក់តែដងទទេបានទេ។
  • ការទិញតែដងវ៉ែនតាគឺអាចទិញបានសម្រាប់ដងវ៉ែនតាដែលមានដឺក្រេតែប៉ុណ្ណោះ។
តើអ្នកផ្តល់ជម្រើសកញ្ចក់ស្តើងដែរឬទេ?
បាទ/ចាស, យើងផ្តល់នូវជម្រើសកញ្ចក់ស្តើង។ កញ្ចក់អាស្ពែរិកកម្រិតសន្ទស្ស៍ខ្ពស់ចាប់ពី (1.60) ដោយមិនគិតថ្លៃបន្ថែមឡើយ។ យើងនឹងផ្តល់នូវកញ្ចក់ដ៏សមស្របបំផុតក្រោយពីការប្រឹក្សា។
តើមានបង់ថ្លៃបន្ថែមសម្រាប់អ្នកដែលមានដឺក្រេខ្ពស់ដែរឬទេ?
មិនមានការចំណាយបន្ថែមបើទោះបីជាលោកអ្នកមានកម្រិតដឺក្រេខ្ពស់ក៏ដោយ។
តើអ្នកអាចកាត់វ៉ែនតាសម្រាប់អានអក្សរបានដែរឬទេ?
បាទ/ចាស, យើងអាចធ្វើបាន។ យើងអាចផលិតវ៉ែនតាសម្រាប់អានអក្សរបាននៅក្នុងកញ្ចប់តែមួយ។
តើអ្នកមានផ្តល់កញ្ចក់វ៉ែនតាដែលមានការការពារ UV ដែរឬទេ?
បាទ/ចាស, យើងផ្តល់បាន។ កញ្ចក់វ៉ែនតាទាំងអស់នៅក្នុងហាង OWNDAYS ត្រូវបានបំពាក់ជាមួយការការពារ UV ដែលរាំងខ្ទប់កាំរស្មីអ៊ុលត្រាវីយូឡេតបានជាង 99.9% (280nm - 380nm រលកប្រវែង)។
តើអ្នកអាចធ្វើកញ្ចក់ដើម្បីការពារពន្លឺនៅក្នុងការិយាល័យឬទេ?
បាទ/ចាស, យើងអាច។ សម្រាប់វ៉ែនតាការពារពន្លឺក្នុងការិយាល័យ ត្រូវបន្ថែមចំនួន US$100។
  • យើងត្រូវការរយៈពេលពី 7 – 10 ថ្ងៃដើម្បីធ្វើការផលិត។br>
តើអ្នកមានកញ្ចក់ progressiveដែរទេ? ហើយត្រូវការពេលប៉ុន្មានដើម្បីធ្វើវា?
មាន។ សូមបញ្ជាក់ថាលោកអ្នកត្រូវបង់ប្រាក់US$100បន្ថែមសំរាប់កញ្ចក់ progressive ហើយត្រូវរង់ចាំរយៈពេល១០ទៅ១៤ថ្ងៃ។
  • យើងត្រូវការរយៈពេល 7 ថ្ងៃដើម្បីផលិតកញ្ចក់វ៉ែនតា។
តើអ្នកមានកលក់កញ្ចក់ប្រែពណ៌ដែររឺទេ?
មាន។ សូមបញ្ជាក់ថាលោកអ្នកត្រូវបង់ប្រាក់US$100បន្ថែមសំរាប់កញ្ចក់ប្រែពណ៌។
  • សូមផ្តល់រយៈពេល 7 ថ្ងៃដើម្បីរៀបចំ។
តើអ្នកផលិតវ៉ែនតាសម្រាប់មនុស្សដែលមានភ្នែកស្រលៀងបានដែរឬទេ?
បាទ/ចាស, យើងអាចផលិតបាន។ យើងអាចផលិតវ៉ែនតាសម្រាប់មនុស្សភ្នែកស្រលៀងបានដោយផ្អែកតាមវេជ្ជបញ្ជាដែលចេញដោយគ្រូពេទ្យភ្នែក។
  • អាស្រ័យលើកម្រិតដឺក្រេ វាអាចមានករណីខ្លះដែលយើងមិនអាចផលិតបាន។
តើអ្នកអាចផលិតវ៉ែនតាដែលគ្មានដឺក្រេបានដែរឬទេ?
បាទ/ចាស, យើងអាចធ្វើបាន។ យើងនឹងកាត់កញ្ចក់ដែលគ្មានដឺក្រេសម្រាប់លោកអ្នកបាន។ ដោយមានការការពារ UV និងមិនជាប់ទឹកផងដែរ។
តើអ្នកមានដងវ៉ែនតាសម្រាប់កុមារដែរឬទេ?
បាទ/ចាស, យើងមាន។
តើមានការបង់ប្រាក់បន្ថែមទៅលើតំលៃដែលបានកំណត់ស្រាប់លើដងវ៉ែនតាដែររឺទេ?
មាន ប្រសិនបើអ្នកចង់បានកញ្ចក់ពិសេសផ្សេងៗ
- US$0 សម្រាប់វ៉ែនតាកញ្ចប់ប្រែប្រួល (កញ្ចក់ប្រែប្រួល កញ្ចក់ប្រែប្រួលក្នុងការិយាល័យ និងកញ្ចក់ប្រែប្រួលកុំព្យូទ័រ)
- US$100 សម្រាប់កញ្ចក់ពណ៌៌
- US$100 សម្រាប់កញ្ចក់ PC
- US$100 សម្រាប់កញ្ចក់ប្រែពណ៌
- US$100 សម្រាប់កញ្ចក់ Progressive
តើអាចដូរកញ្ចក់បានទេ បើសិនជាដងវ៉ែនតានោះទិញមកពីហាងផ្សេង?
បាន ការផ្លាស់ប្តូរកញ្ចក់វ៉ែនតា high index aspheric lensesមានតំលៃ៥៨ដុល្លាក្នុង១គូ
យើងក៏អាចផ្តល់ជាកញ្ចក់ Progressive សម្រាប់តម្លៃចំនួន US$158។ * តំលៃបន្ថែមអាស្រ័យតាមប្រភេទកញ្ចក់
សូមបញ្ជាក់ថាយើងមិនទទួលធ្វើការផ្លាស់ប្តូរកញ្ចក់វ៉ែនតាជូនទេ ទៅតាមកាលៈទេសៈខាងក្រោម
[វត្ថុធាតុ]
- ដងពិសេសដែលផលិតពីមាស ផ្លាទីន ស្នូកអណ្តើក ឈើ ឬស្សី និងស្នែងជាដើម។
[ទម្រង់]
- ស៊ុមដែលមានទំហំធំខ្លាំង ឬកោងខ្លាំង
[ស្ថានភាព]
- ដងដែលចាស់ មានស្នាមបាក់ រឺខូចខាតខ្លាំង
[កញ្ចក់]
- កញ្ចក់ដែលផលិតពីកែវ រឺកញ្ចក់ដែលកោងខ្លាំង
[ផ្សេងៗ]
កញ្ចក់ដែល OWNDAYSមិនមាន
  • រយៈពេលដែលត្រូវរង់ចាំ អាស្រ័យតាមកញ្ចក់ដែលមានក្នុងស្តុក ហើយនឹងត្រូវចំនាយពេលយូរជាងនេះសំរាប់កញ្ចក់កុម្មង់។
  • សូមសួរបុគ្គលិក សំរាប់ព័ត៌មានបន្ថែមទាក់ទងនឹងការផ្លាស់ប្តូរកញ្ចក់វ៉ែនតា។
តើខ្ញុំអាចកក់ទុកវ៉ែនតាដែលមានតិចរឺម៉ូតវ៉ែនតាណាដែលជិតអស់ សិនបានទេ?
សុំទោសពួកយើងមិនទទួលកក់ទុកទេសំរាប់វ៉ែនតាមួយចំនួនពីព្រោះស្តុកមានកំណត់។

សេវាកម្មផ្សេងៗក្រៅពីការលក់

តើលោកអ្នកមានសេវាកម្មអ្វីខ្លះបន្ទាប់ពីការលក់?
យើងអាចផ្លាស់ទ្រនាបច្រមុះ កែតម្រូវខ្ចៅ រឹតខ្ចៅ និងពិនិត្យពិរបៀបពាក់របស់អ្នកដើម្បីឲ្យសាកសមទៅនិងទម្រង់មុខអ្នកដោយមិនគិតថ្លៃឡើយ។
  • ការប្តូរទ្រនាប់ច្រមុះគឺបានត្រឹមតែម្តងគត់ (ដែលបានតម្រូវដោយប័ណ្ណធានា)។
តើអាចប្តូរដងវ៉ែនតាបានទេ?
ក្នុងរយៈពេល១ខែលោកអ្នកអាចធ្វើការផ្លាស់ប្តូរដងបាន
ពួកយើងទទួលយកការប្តូរដងដោយគ្មានល័ក្ខណអ្វីទាំងអស់ បើដងមិនមានការខូចខាត។
  • ប្តូរបានតែម្តងគត់ សំរាប់ដងដែលគ្មានការខូចខាត
  • ត្រូវយកវិក័យប័ត្របង់ប្រាក់ និងប័ណ្ណធានាមកជាមួយ
  • អតិថិជនត្រូវបង់ប្រាក់បន្ថែម បើសិនដងថ្មីមានតំលៃថ្លៃជាងមុន។
  • ពួកយើងមិនអាចបង្វិលប្រាក់ជូនវិញបានទេ បើសិនដងថ្មីមានតំលៃទាបជាងមុន។
កញ្ចក់វ៉ែនតាខ្ញុំវាបានឆ្កូត។ តើអ្នកអាចសម្អាតវាវិញបានដែរឬទេ?
មិនអាចទេ។ យើងមិនអាចជួសជុលការឆ្កូតលើកញ្ចក់បានទេ។ ក្រោយពីពិនិត្យមើលស្ថានភាពដងវ៉ែនតា យើងអាចប្តូរកញ្ចក់បាន។
តើអ្នកអាចធ្វើការកែតម្រូវសម្រាប់ដងវ៉ែនតាដែលបានទិញពីហាងផ្សេងបានដែរឬទេ?
បាទ/ចាស, យើងអាចកែតម្រូវភាពសាកសមនៃដងវ៉ែនតាដោយមិនគិតប្រាក់ឡើយនៅគ្រប់ ហាងរបស់ OWNDAYS ទាំងអស់នៅជុំវិញពិភពលោក។
  • ក្នុងករណីខ្លះគឺអាស្រ័យលើស្ថានភាពដងវ៉ែនតា យើងមិនអាចផ្តល់សេវានេះបានទេ។
តើខ្ញុំអាចកែតម្រូវនៅហាង OWNDAYS ណាមួយក្រៅពីហាងដែលខ្ញុំបានទិញបាននោះបានដែរឬទេ?
យើងផ្តល់ការកែតម្រូវដោយមិនគិតថ្លៃនៅហាង OWNDAYS របស់យើងទាំងអស់នៅជុំវិញពិភពលោក។
ខ្ចៅទ្រនាប់ច្រមុះ និងខ្ចៅត្រចៀកវ៉ែនតាបានជ្រុះបាត់។ តើអ្នកអាចជួសជុលវាបានដែរឬទេ?
យើងអាចជួសជុលវាបានដោយមិនគិតថ្លៃឡើយ។
TOP

TOP