BRANDS

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

ជាការសហការណ៍គ្នា រវាង​ OWNDAYS x Kuromi ក្នុងគោលបំណងគាំទ្រ #KUROMIfy the World project បំលែងខ្លួន អោយក្លាយទៅជាមនុស្សដែលល្អបំផុត ជាមួួយវ៉ែនតាដ៏សែនCute បែប Kuromi and Baku!

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN・KIDS

ស៊ុមវ៉ែនតាម៉ូតថ្មីដែលបំផុសដោយ Cinnamoroll កូនឆ្កែពណ៌ស ហើយនិងមិត្តភក្តិរបស់គាត់។ Cinnamoroll, Milk, Corune and Poron បង្កប់ដោយអត្តសញ្ញាណនិមួយៗរបស់តួរអង្គ។ ស៊ុមវ៉ែនតាទាំងនេះស្អាតៗណាស់ ហើយឡូយទៀតផង បន្ថែមអោយស្តាយរបស់អ្នកកាន់តែប្រសើរមួយកំរិតទៀត។

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

បណ្តុំម៉ូតវ៉ែនតា ដែលបំផុសឡើងតាមរយៈតួរអង្គ Pokémon ដ៏ល្បីទាំង8 ត្រូវបានយកមកបំពាក់លើស៊ុមវ៉ែនតាទាំង9 ដែលមានរូបរាង និងពណ៌ផ្សេងៗគ្នា បង្កើតអោយមាននូវលក្ខណៈពិសេសប្លែក និងថាមពលពិសេសដល់ស៊ុមវ៉ែនតានិមួយៗ។ ឆាប់យកPokémonរបស់អ្នកភ្លាម ហើយចាប់ផ្តើមការប្រយុទ្ធ អោយឡូយជាងគេ!!!

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

សុភាពរាបសារ ដូចចរិយាជប៉ុន សាកសមទៅនឹង តំលៃ និងម៉ូតរចនា ស្អាតហើយសាមញ្ញ បង្ហាញពីស្នាដៃចំឡាក់ពិតៗ នៃសិប្បករជប៉ុន ជំនាញល្អប្រសើរពីជប៉ុន ក្នុងការបង្កើតម៉ូតវ៉ែនតា ស្អាតៗ សាម្មញ និងមានតំលៃសមរម្យ កន្លែងដែលសាមញ្ញ តែមានគុណវិសេស និងតំលៃល្អបំផុតនោះគឺ OWNDAYS+។

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

ប្រជុំម៉ូតវ៉ែនតាដែលផលិតពីវត្ថុធាតុដើមultem ល្អ ស្វិត ស្រាល និងធនជាងគេបង្អស់។ AIR Ultemបានឆ្លងកាត់ ការត្រួតពិនិត្យភាពធន ដោយផ្អែកលើស្តង់ដារឧស្សាហកម្មជប៉ុន(JIS B 7285:2008)។ មិនតែប៉ុណ្ណោះ ក៏មានការសាកល្បងមួយដែលធ្វើឡើងដោយវិទ្យាស្ថានត្រួតពិនិត្យ វ៉ែនតា និង Opticsដ៏ល្បីឈ្មោះមួយនៅប្រទេសជប៉ុនបានបង្ហាញថា ដងវ៉ែនតានេះពិតជាមាំខ្លាំង និងអាចរក្សារបាននូវរូបរាងដើមរបស់ខ្លួន ដដែល បន្ទាប់ពីត្រូវបានគេធ្វើការពិសោធន៍ដោយរមួលដង ចំនួន10,000ដងហើយក៏ដោយ។ លក្ខណៈពិសេសនេះ បានធ្វើអោយ AIR Ultem ក្លាយជាបណ្តុំម៉ូតដ៏សំខាន់ និងជាទីពេញនិយមសំរាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

ប្តូរពីវ៉ែនតាធម្មតា ទៅជាវ៉ែនតាខ្មៅការពារកំដៅបានភ្លាមៗ​ ដោយគ្រាន់តែយក SNAP LENSទៅឆក់ជាប់ជាមួយនឹងស៊ុមវ៉ែនតា បានយ៉ាងងាយស្រួល។ SNAP LENS ជាកញ្ចក់ដែលមាន polarised អាចកាត់ចំណាំងផ្លាត ពីពន្លឺថ្ងៃ ដែលផ្លាតនៅលើដងផ្លូវ រឺផ្ទៃទឹកបាននិង ធ្វើអោយអ្នកមើលបានកាន់តែច្បាស់ល្អ។ នេះជាមូលហេតុដែលធ្វើអោយ OWNDAYS SNAP ក្លាយជាជំរើសពិសេសជាងគេ សំរាប់លោកអ្នកដែលត្រូវការប្រើប្រាស់វ៉ែនតាជាប្រចាំ រាល់ពេលដែលធ្វើតំណើរទៅក្រៅ។ *មកជាឈុតដែលមានដងវ៉ែនតា១និង SNAP LENS១តែម្តង * SNAP LENSពណ៏ដែលមានក្នុងឈុតមិនអាចផ្លាស់ប្តូរបានទេ

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

ម៉ូដែលថ្មីដែលផលិតឡើងដោយដែកពិសេស Nitinol (NiTi) អមជាមួយការប្រើទឹកថ្នាំបច្ចេកវិទ្យាចុងក្រោយ(IP)។ Nitinolគឺជាប្រភេទដែកល្អ មិនងាយខូច ដោយសារមានសមាសធាតុផ្សំរវាងដែកnickelនិង titanium។ ជាសមាសធាតុដែលរឹងមាំ មិនងាយច្រេះស្នឹម នឹងថែមទាំងអាចពត់អោយមករករូបរាងដើមវិញបានទោះបីជារងការបុកទង្គិចក៏ដោយ។ ស៊ុមវ៉ែនតាត្រូវបានព័ទ្ធដោយទឹកថ្នាំIon plating ដែលអាចជាប់បានយូរហើយធននឹងការច្រេះ ទឹកថ្នាំល្អមិនងាយរបក ឬឆ្កូត ល្អបំផុតនិងមិនបង្ករអោយមានប្រតិកម្មជាមួយស្បែក។

ណែនាំសម្រាប់អ្នកបែបនេះ : MEN

ដើមទសវត្សរ៍ឆ្នាំ 1930 John Dillinger បានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមពលរដ្ឋជាចោរចិត្តជា នៅបស្ចឹមប្រទេសនៃសហរដ្ឋអាមេរិក។ យើងបានស្តាររយៈកាល និងប្រវត្តិរបស់គាត់ដើម្បីបង្ហាញ និងបង្កើតជាកម្រង neo បុរាណ។ ចាប់ពីស្តង់ដារទៅកាន់រចនាបទតែមួយ ដងវ៉ែនតា នីមួយៗមានឈ្មោះផ្ទាល់របស់វាជាមួយគំរូមនុស្សល្បីៗនៅទសវត្សរ៍ឆ្នាំ 1960។

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

"ហ្គាហ្វប៊ែល" ជាម៉ាកវ៉ែនតាសម្រាប់ស្ត្រីវ័យជំទង់។ ចំពោះដងវ៉ែនតាសម្រាប់ស្ត្រី និងស្រស់ស្អាត អ្នកអាចជ្រើសដងវ៉ែនតាដែលអ្នកពេញចិត្ត ជាដងបែបបុរាណ ឬសម័យ។

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

ទន់ដូចជារោមសត្វ ស្រាលដូចជាខ្យល់។ ដងវ៉ែនតា FUWA CELLU ស្រាល និងងាយបត់ប៉ែន ហើយក៏រឹងម៉ាំនឹងការបាក់បែកផងដែរ។ មានភាពសាមញ្ញ និងច្បាស់ល្អ មានពណ៌ស្រល់ល្អ និងរចនាសម្រាប់ស្ត្រី។ "TR-90" គឺជាសម្ភារៈថ្មីនៃសតវត្សន៍ទី 21 ដែលជាសម្ភារមានសុវត្ថិភាព ត្រូវបានបង្កើតឡើងសម្រាប់ជាបរិក្ខារវេជ្ជសាស្ត្រ។

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

គឺជាម៉ូតថ្មីដែលបង្ហាញពីការចូលចិត្តនិងការពេញនិយមតាមសម័យកាល ដែលអាចនិយាយថាជាម៉ូតដែលលេចធ្លោជាងគេ។ ច្នៃឡើងសំរាប់នារីដែលចូលចិត្តភាពឆើតឆាយ ភាពទាក់ទាញ និងចង់ក្លាយជានារីដែលស្អាតហើយលេចធ្លោជាងគេ ក្នុងសម័យថ្មីនេះ។

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN・KIDS

វ៉ែនតាការពារពន្លឺកុំព្យូទ័ររបស់ OWNDAYS ត្រូវបានបង្កើតឡើងសម្រាប់មនុស្សដែលមានទំនោសម្លឹងមើលកុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ និងល្បែងវិដេអូនាពេលបច្ចុប្បន្ននេះ។ វាអាចកាត់បន្ថយភាពតានតឹងលើភ្នែករបស់អ្នក ដោយកាត់បន្ថយពន្លឺ និងចំណាំងនៃការបង្ហាញ។ វ៉ែនតាមការពារ ពន្លឺកុំព្យូទ័រត្រូវបានធ្វើការណែនាំជាខ្លាំងដល់មនុស្សសម័យនេះ ដែល តែងតែមើលរយៈពេលយូ។

ណែនាំសម្រាប់អ្នកបែបនេះ : MEN

ការប្រមូលផ្តុំនៃស៊ុមវែនតាលោហៈធាតុ ដែលមានអត្ថន័យស្មើនឹងភាពជឿនលឿន និងឡូយឆាយ សង្ហា។ ការប្រើប្រាស់នៃវត្ថុធាតុផ្សំពីលោហៈធាតុ គឺជាគោលបំណងក្នុងការបង្កើតនូវភាពចែងចាំង ស្រស់ថ្លា ដែលចាំងផ្លាតពីស៊ុម នៅពេលដែលមានការផ្លាស់ប្តូរនូវចលនា និងពន្លឺ។

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

NICHE: ជាវ៉ែនតាម៉ូដែលថ្មី ដែលប្លែកទាំងរូបរាង និងការរចនាម៉ូត។ ជាមួយនឹងគំនិតច្នៃប្រឌិតបែបទាន់សម័យ OWNDAYS បានកែច្នៃនិងបន្ថែមភាពទាក់ទាញកាន់តែខ្លាំងជាងមុន ដើម្បីបំពេញតាមតំរូវការនៃពិភពស៊ីវិល័យ។

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN・KIDS

ស៊ុមវ៉ែនតាដែលមិនប៉ះពាល់ដល់បរិស្ថាននេះផលិតចេញពី biomass ដែលចំរ៉ាញ់ចេញពី castor plant។ Castor plant ជាវត្ថុធាតុដើមឆៅដែលដុះចេញពីដីកាកសំណល់។ វាមានអាយុវែងមិនផុតពូជ មិនបណ្តាលអោយមានការកាប់ព្រៃឈើ។ ស៊ុម eco²xy ទន់ស្រាល និងគ្មានភ្ជាប់ជាមួយដែក មានសុវត្ថិភាពចំពោះលោកអ្នកដែលប្រតិកម្មជាមួយដែក។

ណែនាំសម្រាប់អ្នកបែបនេះ : MEN

មានផាសុខភាពខ្លាំងណាស់ ហើយលោកអ្នកនឹងមានអារម្មណ៍ថាដូចជាមិនបានពាក់វ៉ែនតាដូច្នេះដែរ។ នេះគឺជាកត្តាចំបង ដែលបំផុសគំនិតរបស់យើងក្នុងការផលិតដងវ៉ែនតាថ្មីដែលភ្ជាប់មកជាមួយនូវប្រណិតភាព ទន់ ស្រាល ហើយធន់ក្នុងការប្រើប្រាស់។ លើសពីនេះ ការរចនាដងនិងកញ្ចក់ បង្ហាញនូវភាពទាក់ទាញ មុះមុត សាកសមបំផុតសំរាប់បរិយាកាសការងារ ជំនួញ និងកម្មវិធីផ្លូវការផ្សេងៗ។

ណែនាំសម្រាប់អ្នកបែបនេះ : MEN

Sabae ជាទីក្រុងមួយស្ថិតនៅក្នុងខេត្ត Fukui Prefecture ប្រទេសជប៉ុន ត្រូវបានចាត់ទុកថាជាទីក្រុងនៃវ៉ែនតា។នេះជាកន្លែងដែលដងវ៉ែនតា Senichisaku ត្រូវបានច្នៃទ្បើងដោយដៃផ្ទាល់គ្រប់គូទាំងអស់ដោយយកចិត្តទុកដាក់បំផុត។ដងវ៉ែនតា Senichisaku ត្រូវបានផលិតឡើងពីវត្ថុធាតុដើម celluloid ដ៏កម្របំផុតដែលមានភាពធន់ល្អឥតខ្ចោះ និងពណ៌សម្បូរបែបដែលបន្ថែមភាពភ្លឺរលោងដល់ស៊ុម។ដូចជាត្បូងដ៏មានតម្លៃដែលកាន់តែប្រសើរឡើងតាមអាយុ , ពណ៌នៃដងវ៉ែនតាកាន់តែល្អ ពេលអ្នកប្រើកាន់តែច្រើន ពេលនោះគឺជាពេលដែលអ្នកពិតជារីករាយជាមួយនឹងភាពស្រស់ស្អាតនៃដងវ៉ែនតា Senichisaku

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN・KIDS

ភាពទាន់សម័យមិនមែនមានតែសំរាប់យុវវ័យទេ នេះជាគំនិតមួយនៅពីក្រោយ Junni។ ម៉ូតថ្មីស្អាតផលិតឡើងសំរាប់កុមារក្នុងសម័យបច្ចុប្បន្ន។ ជាម៉ូតដែលស្អាត ហើយសូម្បីតែយុវវ័យក៏ស្រលាញ់ដែរ។ ជាមួយនឹងភាពទន់ ស្រួលពាក់ ដងវ៉ែនតាម៉ាក Junni នេះល្អបំផុតសំរាប់កុមារដែលត្រូវពាក់វ៉ែនតាជាប្រចាំរាល់ថ្ងៃ រឺទើបតែរៀនពាក់លើកតំបូង។ វាជាផ្នែកមួយដែលជួយបំពេញនូវសេចក្តីត្រូវការរបស់កុមារដែលចូលចិត្តលេងស្តាយទាន់សម៏យតាំងពីក្មេង។

ណែនាំសម្រាប់អ្នកបែបនេះ : MEN

ម៉ាកសម្រាប់បុរសទាន់សម័យដែលចូលចិត្តបរិយាកាសរម្យទុំ។ ដងវ៉ែនតាឈ្មោះ “Based” តំណាងឲ្យបុរសដែលរស់នៅផ្អែកលើបទពិសោធន៍របស់គេ និងយល់ដឹងជ្រាលជ្រៅអំពីជីវិត។ ជីវិតដែលប្រកបដោយស្ថេរភាព និងមោទនភាព គឺត្រូវផ្តល់បន្តដល់មនុស្សជំនាន់ក្រោយ ហើយនេះជាអ្វីដែលយើងគិតថាវ៉ែនតាគឺគួជាតំណាងរបស់ពួកគេ។

TOP

TOP