• LANGUAGE
 • ភាសាខ្មែរ

OWNDAYS

 • ភាសាខ្មែរ
言語選択ボタン

OWNDAYS MEETS

JUN HAGAN_01

តើលោកអាចប្រាប់ពួកយើងអំពីខ្សែជីវិតរបស់លោកតាំងពីការចាប់ផ្តើមធ្វើការជាអ្នកបង្ហាញម៉ូតបានទេ?

ខ្ញុំកើតនៅប្រទេសញូសៀឡែន ប៉ុន្តែខ្ញុំធំឡើងនៅ Osaka ហេតុនេះសំនៀងនៃការនិយាយរបស់ខ្ញុំប្រហែលដូចអ្នក Osaka ជាង។ ខ្ញុំមានការស្រលាញ់តន្ត្រីតាំងពីខ្ញុំនៅក្មេងម្លេះ។ ខ្ញុំបានចូលលេងក្នុងក្រុមតន្ត្រី នៅពេលខ្ញុំរៀននៅសាលាបឋម ហើយខ្ញុំតែងចង់ធ្វើការនៅក្នុងក្រុមតន្ត្រីនៅថ្ងៃណាមួយ។

ខ្ញុំធ្លាប់បានទៅកន្លែងប្រគុំតន្ត្រីផ្សាយបន្តផ្ទាល់របស់អ្នកស្គាល់គ្នាម្នាក់ ដើម្បីជួយរៀបចំឧបករណ៍សំឡេង ហើយនៅពេលខ្ញុំនៅទីនោះ គេបានសួរខ្ញុំជាច្រើនដងថាតើខ្ញុំចង់ធ្វើការជាតារាបង្ហាញម៉ូតឬទេ ហើយនេះជាហេតុផលដែលខ្ញុំសម្រេចមកទីក្រុងតុក្យូនេះ។ ខ្ញុំបានមកទីនេះ នៅឆ្នាំ 1998 ពេលនោះខ្ញុំអាយុ 15 ឆ្នាំ ហើយខ្ញុំចាប់ផ្តើមធ្វើការងាររៀបកាតាឡុក។

JUN HAGAN_02

អញ្ចឹងមានន័យថាលោកមកទីក្រុងតូក្យូនៅអាយុ 15 ឆ្នាំ ដោយខ្លួនឯងមែនទេ?

អញ្ចឹងមែនហើយ! មានពេលជាច្រើនដែលខ្ញុំមានអារម្មណ៍ឯការ ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំទម្លាប់នឹងជីវិតប្រចាំថ្ងៃនៅទីនេះដោយខ្លួនឯងផ្ទាល់។ ខ្ញុំបានបង្កើតមិត្តថ្មី ហើយពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាល និងថ្មីៗសម្រាប់ខ្ញុំ។ ខ្ញុំតែងតែទៅផឹកភេសជ្ជៈនៅជុំវិញតំបន់នេះ ហើយមិត្តរបស់ខ្ញុំតែងតែមកលេងខ្ញុំ ហើយយើងអាចរីករាយជាមួយគ្នា។ ដូចនេះ ទីក្រុងនេះ និងផ្ទះដែលខ្ញុំបានរស់នៅ គឺជាទីកន្លែងដ៏ពិសេសសម្រាប់រូបខ្ញុំ។

កន្លែងដំបូងដែលខ្ញុំបានមករស់នៅគឺ Yutenji ហើយនៅពេលដំបូង ខ្ញុំមិនស្គាល់កន្លែងនោះសោះ ដូចនេះ ខ្ញុំបានស្វែងយល់ទីកន្លែងនោះបន្តើរដោយដើរតាមផ្លូវ ដែលខ្ញុំមិនធ្លាប់ដើរសោះពីមុនមក។ ខ្ញុំស្វែងរកផ្ទាំងព័ត៌មានបង្ហាញទៅផ្លូវធំ ហើយមិនយូប៉ុន្មានមនុស្សម្នាចាប់ផ្តើមស្គាល់ខ្ញុំ ហើយនិយាយ “សួស្តី” មករកខ្ញុំ នៅពេលគេឃើញខ្ញុំ។ ខ្ញុំដើរតាមផ្លូវ នៅពេលខ្ញុំចេញទៅធ្វើការ នៅពេលខ្ញុំចេញទៅក្រៅ នៅពេលខ្ញុំចេញទៅស្រូបខ្យល់អាកាស និងនៅពេលខ្ញុំចង់លំហែរខួរក្បាល។

នៅពេលខ្ញុំនៅជាមួយមិត្តរបស់ខ្ញុំ ខ្ញុំតែងតែប្រាប់ពួកគេថា ពួកយើងគឺជាអ្នកជិតខាង! ខ្ញុំពិតជាចូលចិត្តការដើរជុំវិញតំបន់នេះណាស់។

JUN HAGAN_03

ការស្វែងរកសម្រាប់វិថីដើរខ្លួនផ្ទាល់!

ដូចគ្នានឹងការងារបង្ហាញម៉ូតរបស់អ្នកដែរ អ្នកបានប្រឈមនឹងបញ្ហាជាច្រើន។

ការបង្ហាញម៉ូតគឺជាការងាររបស់ខ្ញុំ ប៉ុន្តែចាប់តាំងពីក្មេងមក ខ្ញុំតែងតែចូលចិត្តគូគំនូរ និងធ្វើការក្នុងក្រុមតន្ត្រី ហើយមានការងារជាច្រើនផ្សេងទៀតដែលខ្ញុំចង់ធ្វើ។

នៅពេលខ្ញុំនៅរៀនសាលាបឋម ខ្ញុំធ្លាប់បានទៅចូលរួមថា្នក់បង្រៀនគូគំនូរ ដែលសាច់ញាតិ និងយាយរបស់ខ្ញុំបានចូលរួម ហើយក្រោយមក ខ្ញុំចូលចិត្តធ្វើការងារប្រភេទគូគំនូរដែលខ្ញុំចង់។

នែកតន្ត្រីវិញ ខ្ញុំចេះដឹងដោយការលេងស្គរបស់ឪពុករបស់ខ្ញុំ ហើយតាមដែលខ្ញុំអាចចងចាំបាន គឺខ្ញុំតែងលេងហ្គីតា និងបាស់។ ខ្ញុំគិតថា ខ្ញុំចូលចិត្តការប្រកួតប្រជែងថ្មីៗ... ហើយខ្ញុំចូលចិត្តបង្ហាញខ្លួន ដូច្នេះជាធម្មតា ខ្ញុំបែរទៅរកទិសដៅនោះ ដែលជាអាជីពរបស់ខ្ញុំ។

តើមានកក្តាអ្វីដែលបណ្តាលឲ្យលោកសម្រេចចិត្តចាប់ផ្តើមបង្កើតក្រុមហ៊ុនដោយខ្លួនឯង?

នោះគឺប្រហែលជានៅពេលដែលខ្ញុំចាប់ផ្តើមការងារបង្ហាញម៉ូត មានមនុស្សម្នាក់ដែលខ្ញុំបានស្គាល់ បានសួរខ្ញុំថាតើខ្ញុំចង់ផលិតសម្លៀកបំពាក់ឬទេ។ ខ្ញុំចូលចិត្តម៉ូត ហើយមានចំណាប់អារម្មណ៍លើការរចនាម៉ូត ដូច្នេះខ្ញុំក៏សម្រេចថា ខ្ញុំចង់ផលិតសម្លៀកបំពាក់ឲ្យអស្ចារ្យ។ ខ្ញុំបានឈប់ដើរបង្ហាញម៉ូតមួយរយៈ ហើយចាប់ផ្តើមធ្វើការងារផលិតសម្លៀកបំពាក់។ ខ្ញុំមិនបានធ្វើការងារបង្ហាញម៉ូតអស់រយៈពេលប្រហែល 6 ឆ្នាំហើយមកដល់ពេលនេះ។

បន្ទាប់ពីខ្ញុំបានដំណើរការហាងម៉ូដែល HAGAN ដែលប្រើទស្សនៈនៃ “ការធ្វើដំណើរ” ជាផែនការដំណើរការរបស់ខ្លួន។

JUN HAGAN_04

តើមានហេតុផលអ្វីដែលនាំឲ្យលោកសម្រេចចិត្តប្រើឈ្មោះគ្រួសាររបស់លោកផ្ទាល់ជាឈ្មោះហាងដូច្នេះ?

ចាប់តាំាងពីខ្ញុំចង់បង្ហាញខ្លួនរបស់ខ្ញុំ និងព្យាយាម និងដើរបង្ហាញម៉ូតសម្រាប់អ្វីដែលកើតចេញពីក្នុងខ្លួនរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តប្រើឈ្មោះរបស់ខ្ញុំជាឈ្មោះហាងទៅហើយ។

ខ្ញុំបានប្តូរទីតាំងក្រុមហ៊ុនរបស់ខ្ញុំទៅកាន់ Osaka និងធ្វើខិតខំធ្វើការងារដើម្បីភាពរីកចម្រើននៃហាង HAGAN [GARMENT] POETS ដែលជាប្រភេទនៃទម្រង់កែលម្អរ Hagan។

ខ្ញុំមិនចូលចិត្តជាប់គាំងជាមួយនឹងទស្សនៈខ្លះទេ គឺខ្ញុំគ្រាន់តែចង់ធ្វើការងាររបស់ខ្លួនផ្ទាល់ដោយវត្ថុនីមួយៗនៃការផលិតសម្លៀកបំពាក់ និងផ្ទៃខាងក្នុង និងបង្កើតវាឲ្យទៅជាអ្វីដែលខ្ញុំគិតថាជាផលិតផលល្អប្រសើរបំផុត។

JUN HAGAN_05

អញ្ចឹងមានន័យថាពេលនេះលោកនៅ Osaka តើលោកមានអារម្មណ៍យ៉ាងដូចម្តេចដែរអំពីទីកន្លែងនេះនៅពេលនេះ បន្ទាប់ពីឆ្នាំទាំងនេះមក?

ធៀបទៅកាលពី 15 ឆ្នាំមុន ខ្ញុំមានអារម្មណ៍ថា វាបានក្លាយទៅជាទីក្រុងដែលមានការបង្កើតឡើង និងការបង្ហាញម៉ូតច្រើន។ មានអាគារខ្ពស់ៗនៅទីនោះ ហើយទិដ្ឋភាពនៃទីកន្លែងគឺប្រែប្រួលទាំងអស់បើធៀបទៅនឹងអ្វីដែលវាធ្លាប់មាន។ ប៉ុន្តែនៅតែមានមនុស្សម្នាដែលនិយាយ “សួស្តី” មកខ្ញុំ នៅពេលខ្ញុំដើរតាមផ្លូវ ហើយក៏មានមនុស្សដែលខ្ញុំធ្លាប់ស្គាល់ និងនិយាយសួស្តីទៅកាន់ពួកគេដែរ។

សត្វឆ្កែដែលអ្នកអាចមើលឃើញនៅទីនោះតែងតែនៅទីនេះ ហើយវត្ថុដូចៗនេះធ្វើឲ្យយើងនឹងកដល់អនុសាវរីយ៍ដែលបានកន្លងផុតទៅនៅទីនេះ។

កិច្ចសម្ភាស៖ ខែវិច្ឆិកា ឆ្នាំ2013

Guest Select

ខ្ញុំជ្រើសយកវ៉ែនតាទាំងនេះដោយវិចារណញាណចេញពីចំណាប់អារម្មណ៍ដំបូងនៃការផលិត។ ភ្នែករបស់ខ្ញុំមិនអាក្រក់ទេ ខ្ញពាក់វ៉ែនតាជាគ្រឿងសម្រាប់បង្ហាញប៉ុណ្ណោះ។

បច្ចុប្បន្ននេះ ខ្ញុំពាក់វ៉ែនតាមូល ហើយខ្ញុំពិតជាចូលការរចនាម៉ូត និងពណ៌របស់នីមួយៗពីត្រកូល John Dillinger។

John Dillinger OB1011

BRAND: John Dillinger
P/No.: OB1011-C2
COLOR: Havana

JUN HAGAN_05
JUN HAGANProfile

JUN HAGAN

អ្នកបង្ហាញម៉ូត និងរចនាម៉ូត

Profile

មានកំណើតនៅប្រទេសញូសៀឡែន លោក Jun Hagan បានផ្លាស់ទៅរស់នៅទីក្រុងតូក្យូ ក្នុងឆ្នាំ 1998 និងក្រោយមកបន្តិចបានធ្វើការជាអ្នកបង្ហាញម៉ូតសម្រាប់ទស្សនាវដី កាតាឡុកម៉ូតផ្សេងៗ និងបង្ហាញក្នុងការផ្សាយពាណិជ្ជកម្មផងដែរ។ គាត់ក៏ធ្លាប់មានបទពិសោធធ្វើការបង្ហាញម៉ូតឲ្យប្រជុំតូក្យូផងដែរ ក៏ដូចជាការបង្ហាញសូនៅមីឡាន និងប៉ារីស។ នៅឆ្នាំ2008 គាត់បានដំណើរការហាងរបស់គាត់ឈ្មោះ “HAGAN” និងនៅឆ្នាំ2010 ដោយម៉ាកប្រមូលផ្តុំឈ្មោះ “ទន្លេ”។ បច្ចុប្បន្ន គាត់កំពុងធ្វើការផ្សព្វផ្សាយទំនិញឲ្យហាង HAGAN [GARMENT] POETS របស់គាត់។

JUN HAGAN x John Dillinger

Archive

 • Ham Tran
  #17 Bianca Balbuena / អ្នកផលិតខ្សែភាពយន្ត
 • Bernard Chauly
  #16 Bernard Chauly / នាយកប្រត្តិបត្តិខ្សែភាពយន្ត
 • Ham Tran
  #15 Ham Tran / អ្នកនិពន្ធខ្សែភាពយន្ត, អ្នកកែសម្រួល, នាយកគ្រប់គ្រងទូរទៅ
 • Yuni Hadi
  #14 Yuni Hadi / ជាអ្នកផលិតខ្សែភាពយន្ត
 • Mike Havenaar / កីឡាករទាត់បាល់អាជីព
  #13 Mike Havenaar / កីឡាករទាត់បាល់អាជីព
 • SABU / 映画監督
  #12 SABU / ជាអ្នកដឹកនាំរឿង
 • KENSHI HIROKANE / វិចិត្រករគូរូបតុក្កតា
  #11 KENSHI HIROKANE / វិចិត្រករគូរូបតុក្កតា
 • Chocomoo / ជាងគំនូរ
  #10 Chocomoo / ជាងគំនូរ
 • HITOSHI UEDA / ស្ថាបត្យករ
  #09 HITOSHI UEDA / ស្ថាបត្យករ
 • SHUZO NAGUMO / អ្នកលាយភេសជ្ជៈ
  #08 SHUZO NAGUMO / អ្នកលាយភេសជ្ជៈ
 • KEITA SUZUKI / កីឡាករទាត់បាល់អាជីព
  #07 KEITA SUZUKI / កីឡាករទាត់បាល់អាជីព
 • RYU KOSHINO / អតីតសមាជិក Takarazuka Revue
  #06 RYU KOSHINO / អតីតសមាជិក Takarazuka Revue
 • TAKANORI GOMI / សិល្បករក្បាច់គុនចម្រុះ
  #05 TAKANORI GOMI / សិល្បករក្បាច់គុនចម្រុះ
 • KEISUKE OKUNOYA / នាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់
  #04 KEISUKE OKUNOYA / នាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់
 • AKIYO NOGUCHI / អ្នកឡើងភ្នំសេរីអាជីព
  #03 AKIYO NOGUCHI / អ្នកឡើងភ្នំសេរីអាជីព
 • YOHEI SHINOMIYA / អតីតកីឡាករបាល់ឱប
  #02 YOHEI SHINOMIYA / អតីតកីឡាករបាល់ឱប
 • JUN HAGAN / អ្នកបង្ហាញម៉ូត និងរចនាម៉ូត
  #01 JUN HAGAN / អ្នកបង្ហាញម៉ូត និងរចនាម៉ូត

Guest Select

ខ្ញុំជ្រើសយកវ៉ែនតាទាំងនេះដោយវិចារណញាណចេញពីចំណាប់អារម្មណ៍ដំបូងនៃការផលិត។ ភ្នែករបស់ខ្ញុំមិនអាក្រក់ទេ ខ្ញពាក់វ៉ែនតាជាគ្រឿងសម្រាប់បង្ហាញប៉ុណ្ណោះ។

បច្ចុប្បន្ននេះ ខ្ញុំពាក់វ៉ែនតាមូល ហើយខ្ញុំពិតជាចូលការរចនាម៉ូត និងពណ៌របស់នីមួយៗពីត្រកូល John Dillinger។

John Dillinger OB1011

BRAND: John Dillinger P/No.: OB1011
PRICE: US$ 158.00 COLOR: C2:Havana

JUN HAGAN_05