2024.07.11 | សេចក្តីប្រកាសព័ត៌មាន
OWNDAYSបានផ្លាស់ ប្តូរនិមិត្តសញ្ញា និងម៉ាកយីហោថ្មី ត្រៀមនិងបើកសម្ពោធសាខារចនាថ្មីនៅប្រទេសជប៉ុន និងសិង្ហបុរីនៅខែកក្កដានេះតទៅ។
ការផ្លាស់ប្តូរនិមិត្តសញ្ញា និងការរចនារបស់ហាង និងហាងអនឡាញនឹងត្រូវបានអនុវត្តជុំវិញពិភពលោក
OWNDAYS បានចាប់ផ្តើមប្តូរនិមិត្តសញ្ញាឡើងវិញ ហើយនឹងធ្វើបច្ចុប្បន្នភាពនៃនិមិត្តសញ្ញារបស់ខ្លួនទៅជាថ្មីលើគោលគំនិតនៃការប្តូរឈ្មោះរបស់យើងថាជា "OWN 'your' DAYS"តាមរយៈការទិញទំនិញរបស់ OWNDAYS ដោយផ្តោតទៅលើអតិថិជនអាច រីករាយជាមួយពេលវេលានៃថ្ងៃនីមួយៗ និងទទួលយកភាពផ្ទាល់ខ្លួនរបស់ពួកគេ។ការផ្លាស់ប្តូរនិមិត្តសញ្ញានឹងប្រព្រឹត្តទៅនៅទូទាំងពិភពលោកចាប់ពីថ្ងៃនេះតទៅរួមជាមួយការសម្ពោធការរចនាគំនិតថ្មីនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ នៅ LaLaport TACHIKAWA TACHIHI ប្រទេសជប៉ុន និងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ នៅ Northpoint City ប្រទេសសិង្ហបុរី។ ការរចនាថ្មីនៃទីតាំងទាំងពីរនេះនឹងត្រូវបានប្រើជាការរចនាដ៏គំរូសម្រាប់សាខាថ្មីៗដែលនឹងបើកនៅពេលអនាគត។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនៅក្នុងហាង និងទម្រង់នៃហាងអនឡាញក៏នឹងត្រូវបានរៀបចំឡើងវិញផងដែរ។
បច្ចុប្បន្ន OWNDAYS ប្រតិបត្តិការជាង 560 ហាងក្នុង 13 ប្រទេស និងតំបន់ ហើយបានរីកចម្រើនទៅជាខ្សែសង្វាក់វ៉ែនតាដ៏ធំបំផុតរបស់អាស៊ី បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយ Lenskart ក្នុងឆ្នាំ 2022។ការប្តូរនិមិត្តសញ្ញាថ្មីនេះ គីគ្រាន់តែធ្វើអោយនិមិត្តសញ្ញាមានរូបរាងជាលក្ខណៈអន្តរជាតិជាម៉ាកយីហោសកល។ប៉ុន្តែយើងនៅតែរក្សាទស្សនៈរបស់ក្រុមហ៊ុនដដែល។ គោលបំណងរបស់យើងគឺដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់អតិថិជនរបស់យើងតាមរយៈការចែកចាយវ៉ែនតាទៅកាន់អតិថិជនទូទាំងពិភពលោក។
ទោះបីជាបច្នុប្បន្នភាពមានការផ្លាស់ប្តូររូបរាងនិមិត្តសញ្ញា ឬផ្លាស់ប្តូររូបភាពម៉ាកយីហោក៏ដោយយើងនឹងបន្តរក្សានូវ ការប្តេជ្ញាផ្តល់ជូននូវវ៉ែនតាដែលមានគុណភាព និងសេវាកម្មដ៏ល្អឥតខ្ចោះតាមស្តង់ដារជប៉ុនដល់អតិថិជនជុំវិញពិភពលោក។ ដើម្បីជួយបំពេញជីវិតអតិថិជនជារៀងរាល់ថ្ងៃ។
ស្លាកយីហោ
និមិត្តសញ្ញាថ្មីឆ្លុះបញ្ចាំងក្នុងការអភិវឌ្ឍន៍ OWNDAYS ទៅជាម៉ាកយីហោសកល។ ប៉ុន្តែទន្ទឹមនឹងនោះ អត្ថន័យដើមនៃនិមិត្តសញ្ញានៅតែរក្សាបានដដែល។ ផលិតផល និងសេវាកម្មរបស់យើងដើរតួជាការផ្លាស់ប្តូរដែលអនុញ្ញាតឱ្យអតិថិជននៅជុំវិញពិភពលោកនាំយកនូវភាពល្អបំផុតរបស់ពួកគេ។ ឡូហ្គោត្រូវបានរចនាឡើងជាទម្រង់កុងតាក់។ ផ្នែកខាងក្នុងនៃឡូហ្គោមានពណ៌ខ្មៅ និងស។ វាមានន័យថាចន្លោះទទេដែលយើងកំពុងរង់ចាំអតិថិជនគ្រប់រូបដើម្បីបន្ថែមពណ៌បន្ថែមទៀត។
ស្លាកយីហោ OWN ‘your’ DAYS
ទស្សនវិជ្ជាសាជីវកម្មរបស់យើងគឺ "នឹងនាំមកនូវសុភមង្គលដល់មនុស្សគ្រប់គ្នាដែលជាអតិថិជនOWNDAYS" យើងសង្ឃឹមថាវ៉ែនតារបស់យើងនឹងបំពេញបន្ថែមពេលវេលា និងមានភាពងាយស្រួលដល់អតិថិជនជាមួយនិងភាពរីករាយនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងពេញលេញ OWN 'your' DAYS" មានន័យថាលើកទឹកចិត្តអ្នកគ្រប់គ្នារបំផុសទំនុកចិត្ត និងភាពវិជ្ជមាន។OWNDAYS ប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ផលិតផល និងផ្តល់សេវាកម្មឱ្យកាន់តែធំទូលំទូលាយ។ ដូច្នេះវ៉ែនតា OWNDAYS អាចបង្កើតផលវិជ្ជមានដល់មនុស្ស។
ការរចនាហាងថ្មី។
ទីតាំងហាង៖ LaLaport TACHIKAWA TACHIHI Branch (ប្រទេសជប៉ុន)
កាលបរិច្ឆេទបើក៖ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤
ទីតាំងហាង៖ សាខា North Pointcity (សិង្ហបុរី)
កាលបរិច្ឆេទបើក៖ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ (សុក្រ)
សេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិTakeshi Umiyama
នៅ OWNDAYS អតិថិជនគឺជាបេះដូងនៃអ្វីគ្រប់យ៉ាងរបស់យើង។ការរចនាហាងដ៏តូច ប៉ុន្តែទំនើបនិងគួរឱ្យទាក់ទាញដែលអតិថិជនអាចស្វែងរកម៉ូដែលវ៉ែនតាចុងក្រោយបំផុតរបស់យើងដោយមានភាពងាយស្រួល។ខ្លឹមសារនៃថ្ងៃOWN ‘your’ DAYSត្រូវបានបញ្ចូលនៅក្នុងហាងរបស់យើង ស្វាគមន៍អតិថិជនជាមួយនឹងបរិយាកាសដ៏មានផាសុកភាពនិងបើកចំហមើលផលិតផលដោយសេរី។គំនិតរចនាហាងថ្មីនេះនឹងត្រូវបានអនុវត្តចំពោះគ្រប់សាខាជុំវិញពិភពលោកនាពេលអនាគត។
យើងសង្ឃឹមថាការប្តូរឡូហ្គោថ្មីនេះនឹងធ្វើឱ្យ OWNDAYS រីកចម្រើនមួយកម្រិតទៀត និងក្លាយជាម៉ាកយីហោវ៉ែនតាដែលអតិថិជនកាន់តែស្រឡាញ់។