“Every day is a blessing”
OWNDAYS CAMBODIA ប្រារព្ធខួប ១០ ឆ្នាំនៃភាពជោគជ័យជាមួយនឹងផលិតផលថ្មី។
ដងនេះ ត្រូវបានបង្កើតគំនិតឡើងដោយមានការពីសេចក្ដីជឿ និងសេចក្ដីស្រឡាញ់លើព្រះព្រះគណេសជាព្រះដែលតំណាងឱ្យប្រាជ្ញា និងភាពជោគជ័យ។
ព្រះគណេសត្រូវគេចាត់ទុកថាជាអ្នករំដោះឧបសគ្គនឹងជាសញ្ញានៃការចាប់ផ្តើមថ្មីនិងជាគន្លងដឹកនាំទៅរកភាពជោគជ័យនៃជីវិត។
ដងនេះត្រូវបានបង្កើតឡើងដើម្បីសម្តែងនូវការសូមអរគុណអស់ពីចិត្តចំពោះអតិថិជនដែលគាំទ្រយើងអស់រយៈពេល ១០ ឆ្នាំកន្លងមក។
Ganesha: Lord of New Beginnings
ព្រះគណេសត្រូវបានគេចាត់ទុកថា ជាព្រះមួយអង្គក្នុងសាសនាហិណ្ឌូ ដែលទទួលបានការគោរពសក្ការៈយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ ដោយសាប្រាជ្ញា និងព្រះមេត្តា ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះនៃប្រាជ្ញា សិល្បៈ និងភាពជោគជ័យ។ ជំនឿគេជឿថា ព្រះពិឃានេសអាចជួយបំបាត់រាល់ឧបសគ្គ និងប្រទានពរ ដើម្បីឲ្យបានជោគជ័យតាមបំណងប្រាថ្នា។
LINEUP 6 MODELS / US$124
ក្នុងកាលេកសិននេះមានការរចនាដល់ទៅ ៦ ជំម្រើសអាចជ្រើសរើសបានតាមសេចក្ដីជឿ និងការស្រឡាញ់ផ្ទាល់ខ្លួន។ រាល់ការរចនាត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្នដើម្បីបញ្ជាក់អោយឃើញពីសោភ័ណភាពនិងអរិយធម៌របស់ព្រះព្រះគណេសយ៉ាងល្អប្រណិត។ បន្ថែមសិរីសួស្តីដោយមានលំនាំអក្សរ “ॐ” ដែលជានិមិត្តសញ្ញាសក្ការៈពេញដោយអំណាចរបស់ព្រះអង្គ។
ក្នុងកាលេកសិននេះ រួមមានប្រអប់វ៉ែនតារចនាពិសេស មានក្រណាត់ជូតវ៉ែនតា និងកាតមន្តសក្ការៈរបស់ព្រះដែលតែងប្រើសម្រាប់ក្នុងពិធីបួងសួង។
សូមមកទទួលអារម្មណ៍នៃសេចក្ដីជឿដែលតែងតែស្ថិតជាមួយអ្នកគ្រប់ពេលវេលាចាប់ផ្តើមពីថ្ងៃនេះតនៅ OWNDAYSតែមួយគត់។
The Blessing of Wealth ពរនៃសម្បត្តិ TH2001G-5A
បើកទំព័រនៃភាពជោគជ័យហើយបើកផ្លូវទៅរកភាពមានបានជាមួយវ៉ែនតាប្លាស្ទិកបែប Boston រចនាបែបសាមញ្ញ ប៉ុន្តែពោរពេញទៅដោយភាពប្រណិត។ វារចនាយោងតាមព្រះ"Siddhi Ganapati" តំណាងអោយភាពមានទ្រព្យសម្បត្តិ។វ៉ែនតាពណ៌មាស ដូចសុបិនដែលចែងចាំងពីពន្លឺ ហើយនាំអ្នកឆ្ពោះទៅរកភាពរុងរឿង សម្បូរបែប មានតែរឿងល្អមិនចេះសាបសូន្យ។
The Blessing of Creative Beginnings ពរជ័យនៃការចាប់ផ្តើម និងការច្នៃប្រឌិត TH2002G-5A
ចាប់ផ្តើមអ្វីថ្មីៗជាមួយអំណាចប្រាជ្ញាស្មារតីជាមួយនឹងដងបែប Wellington ពណ៌លឿងថ្លា ស្ទីលបែបសាមញ្ញ រចនាយោងតាម "Dwija Ganapati" ទម្រង់ដែលតំណាងឱ្យការចាប់ផ្តើម និងបង្កើតថ្មី។ បន្ថែមភាពប្រណិតដោយលោហៈពណ៌មាសនៅខាងក្នុងដងវ៉ែនតា បញ្ចេញដូចភាពជោគជ័យ និងភាពរុងរឿង។ រួមជាមួយចុងដងវ៉ែនតាថ្លា មូល ធ្វើអោយមានភាពស្រស់ស្អាត និងប្រណិត។
The Blessing of Great Compassion ព្រះពរនៃមេត្តាធម៌យ៉ាងខ្ពង់ខ្ពស់ TH2003G-5A
ទាញយកភាពជោគជ័យជាមួយវ៉ែនតា Sir Mont បែបវិន្ទេជ ដែលរចនាឡើងថ្វាយកិត្តិយសដល់ “Uchchishta Ganapati” តំណាងឱ្យភាពទាក់ទាញ និងការសំរេចបំណងប្រាថ្នា។ ដងវ៉ែនតាផលិតពីលោហៈតៃតានូម ទម្ងន់ស្រាល រឹងមាំ និងអាចបត់បែនបាន ខណៈស៊ុមខាងលើជាប្លាស្ទិកថ្លា បន្ថែមស្ទីលឱ្យអ្នក ដើម្បីជំរុញឱ្យដើរទៅមុខដោយទំនុកចិត្ត។
The Blessing of Might and Majesty ព្រះពរនៃអំណាច និងភាពឯកឧត្តម TH1001G-5A
បង្កើននូវកិត្យានុភាពរបស់អ្នកជាមួយនឹងអំណាចនៃទ្រព្យសម្បត្តិ និងស្ថេរភាពជាមួយនឹងស៊ុមវ៉ែនតាដែករាងជាពហុកោណទាំងនេះ ដែលបានរចនារូប ព្រះគណេស ដែលជារូបតំណាងនៃទ្រព្យសម្បត្តិ អំណាច និងសុវត្ថិភាព។ ដោយមានភាពលេចធ្លោជាមួយនឹងការរចនាជាគែមឆ្នូតដែលបង្កើននូវ អុនភាពនិងភាពក្លាហានដែលផ្តល់នៅថាមពលវិជ្ជមានដែលជួយអោយការបោះជំហានរបស់អ្នកក្នុងតួនាទីថ្មីជាមួយភាពក្លៀវក្លានិងរលូន។
The Blessing of Fulfilled Success ប្រសិទ្ធពរជ័យ និងបវរមហាដ៏ប្រសើរ TH1002G-5A
ត្រៀមខ្លួនដើម្បីឈ្នះនិងទទួលបានជោគជ័យជាមួយស៊ុមវ៉ែនតារាងការ៉េ ដែលទទួលបែបផែនពី “Ekdanta Ganapati” និមិត្តរូបនៃភាពជោគជ័យគ្រប់ស្ថានភាព។ ដងវ៉ែនតាត្រូវបានផលិតពីទីតានីញ៉ូមពណ៌ខៀវ ដូចទឹកសមុទ្រ ទម្ងន់ស្រាល ពាក់ងាយ និងបន្ថែមភាពស្ងប់ស្ងាត់ និងទំនុកចិត្ត ដើម្បីជួយអ្នកឆ្លងកាត់គ្រប់ឧបសគ្គ។
The Blessing of Rhetoric ពរនៃវោហាសិល្ប៍ TH1003G-5A
បង្កើនស្ទីល និងទំនុកចិត្តជាមួយស៊ុមវ៉ែនតារូបដំណក់ទឹកពេញនិយម ដោយរចនាស្ពានទ្វេពិសេស ពី “ព្រះ ឌី វិមុក ហ្គេនសា” និមិត្តរូបនៃទ្រព្យសម្បត្តិ និងការលុបបំបាត់ថាមពលអវិជ្ជមាន ដែលជួយជោគជ័យក្នុងការទំនាក់ទំនង។ ដងវ៉ែនតាច្នៃពីទីតានីញ៉ូម ទំងន់ស្រាល រឹងមាំ និងបត់បែនបានល្អ បន្ថែមភាពទំនើប និងទាក់ទាញ។
Exclusive Merchandise Set
ឈុតវ៉ែនតានេះមានស្រោមវ៉ែនតាដ៏ប្រណិតមួយ ក្រណាត់សម្រាប់សម្អាតវ៉ែនតានិងកាតអធិស្ឋានសម្រាប់ថ្វាយបង្គំព្រះ។
THANK YOU FOR YOUR SUPPORT OVER THE YEARS