SENICHISAKU
ដើមកំណើតសិល្បៈ
ហត្ថកម្មរបស់ជនជាតិជប៉ុនដ៏ល្អបំផុត
Brand Storyការបង្កើត Senichisaku
សិប្បកម្មដោយដៃក្នុង Sabae
ដើមកំណើតសិល្បៈហត្ថកម្មរបស់ជនជាតិជប៉ុនដ៏ល្អបំផុត
Sabae ជាទីក្រុងមួយស្ថិតនៅក្នុងខេត្ត Fukui Prefecture ប្រទេសជប៉ុន ត្រូវបានចាត់ទុកថាជាទីក្រុងនៃវ៉ែនតា។នេះជាកន្លែងដែលដងវ៉ែនតា Senichisaku ត្រូវបានច្នៃទ្បើងដោយដៃផ្ទាល់គ្រប់គូទាំងអស់ដោយយកចិត្តទុកដាក់បំផុត។ដងវ៉ែនតា Senichisaku ត្រូវបានផលិតឡើងពីវត្ថុធាតុដើម celluloid ដ៏កម្របំផុតដែលមានភាពធន់ល្អឥតខ្ចោះ និងពណ៌សម្បូរបែបដែលបន្ថែមភាពភ្លឺរលោងដល់ស៊ុម។ដូចជាត្បូងដ៏មានតម្លៃដែលកាន់តែប្រសើរឡើងតាមអាយុ , ពណ៌នៃដងវ៉ែនតាកាន់តែល្អ ពេលអ្នកប្រើកាន់តែច្រើន ពេលនោះគឺជាពេលដែលអ្នកពិតជារីករាយជាមួយនឹងភាពស្រស់ស្អាតនៃដងវ៉ែនតា Senichisaku
ស្ថិតនៅក្នុងតំបន់ព្រិលធ្លាក់ខ្លាំងនៃប្រទេសជប៉ុន, តំបន់ Hokuriku ត្រូវបានញាំញីដោយការធ្លាក់ព្រិលខ្លាំងជាយូរមកហើយ។ក្នុងរដូវរងា វាលស្រែ និងចម្ការត្រូវបានគ្របដណ្តប់ដោយព្រិល ដែលធ្វើឱ្យពិបាកក្នុងការដាំដុះដំណាំ ឬសូម្បីតែចេញទៅក្រៅផ្ទះ។ដោយសារកសិកម្មពុំសូវទទួលបានផល ប្រជាជនបានងាកមកធ្វើសិប្បកម្មបែបប្រពៃណីដូចជា ការតុបតែងម្រ័ក្សណ៍ខ្មុកជាដើម។ ក្នុងអំឡុងយុគសម័យ Meiji ការផលិតមានការរីកចម្រើនជាមួយនឹងការទទួលយកនូវបច្ចេកទេសដែលបានមកពីការផលិតសិប្បកម្មបែបនេះ។
Sabae ដែលមានទីតាំងនៅក្នុងតំបន់ Hokuriku ត្រូវបានគេជឿថាបានចាប់ផ្តើមផលិតវ៉ែនតានៅឆ្នាំ 1905 និងក្លាយជាក្រុមហ៊ុនផលិតវ៉ែនតាដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ 1935 ។វត្ថុធាតុដើមដែលប្រើសម្រាប់ធ្វើស៊ុមវ៉ែនតានៅពេលនោះគឺស្ពាន់ក្រហម និងលង្ហិន។ វត្ថុធាតុដើម celluloid ដ៏កម្របំផុតនឹងនីកែលក្រោយមកបានក្លាយជា ជាសម្ភារៈស៊ុមទូទៅបំផុតនៅក្នុងសម័យ Showa ។ក្នុងអំឡុងពេលនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជប៉ុន ការលក់វ៉ែនតាបានកើនឡើងយ៉ាងខ្លាំង ដែលនាំឱ្យមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មមួយនេះនៅ Sabae។
សព្វថ្ងៃនេះ Sabae ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាទីក្រុងវ៉ែនតានៅក្នុងប្រទេសជប៉ុនដែលមានការរីកសាយនៃសិក្ខាសាលា និងសិប្បករវ៉ែនតា។ អ្នកក៏អាចរកឃើញនិមិត្តសញ្ញារូបដងវ៉ែនតានៅតាមផ្លូវទាំងអស់។
វត្ថុធាតុដើម celluloid ដ៏កម្រ មានពន្លឺថ្លា រលោងដ៏ស្រស់ស្អាត
ពណ៌នៅតែស្រស់ស្អាតល្អកាន់តែប្រើប្រាស់
Celluloid គឺជាវត្ថុធាតុដើមដ៏កម្រមួយអាចប្រើប្រាស់បានរយៈពេលយូរយកមកផលិតជាដងវ៉ែនតា។សន្លឹកCelluloid ដ៏ធំមួយត្រូវបានកាត់ ហើយបន្ទាប់មកផ្លាស់ប្តូរទៅជារូបរាងដងវ៉ែនតាដ៏ស្រស់ស្អាត។ Celluloid មានភាពយឺត ធន់ មាំនឹងប្រើប្រាស់បានយូរ ហើយអាចរក្សារូបរាងរបស់វា។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការផលិតដើម្បីប្រែក្លាយ celluloid ទៅជាដងវ៉ែនតាគឺមានភាពស្មុគស្មាញ និងទាមទារជំហានជាច្រើន។នេះហើយជាមូលហេតុដែលដងវ៉ែនតាផ្លាស្ទិកភាគច្រើនដែលមាននៅលើទីផ្សារត្រូវបានគេផលិតពីវត្ថុធាតុមួយផ្សេងទៀតដែលហៅថាAcetate។ មិនដូចAcetate ទេ Celluloidមានពណ៌ដ៏សម្បូរបែប ស្រស់ស្អាត ភ្លឺចែងចាំងគ្រប់ដងវ៉ែនតាទាំងអស់។ វាមានភាពស្រស់ស្អាត ប្រណិត ហើយថែមទាំងត្រូវបានចាត់ទុកថាជាត្បូងដ៏មានតម្លៃនៅពេលខ្លះ។
នាំយកដងវ៉ែនតាទៅកាន់អ្នកប្រើប្រាស់
ជាមួយនឹងបច្ចេកទេសបុរាណពីសិប្បករ Sabae
នៅ Sabae ដងវ៉ែនតាត្រូវបានធ្វើឡើងតាមរយៈការបែងចែកកម្លាំងពលកម្មជាដំណាក់កាល។ ពីការកាត់ស៊ុមរាងវ៉ែនតាចេញពីសន្លឹក celluloid,ការប៉ូលា និងដាក់ភ្ជាប់ផ្នែកដែក ដើម្បីបញ្ចប់អោយចេញជារូបរាងវ៉ែនតានោះ, ជំហាននីមួយៗត្រូវបានគ្រប់គ្រងដោយសិប្បករដែលមានជំនាញក្នុងដំណើរការពិសេសនោះ។
ការប៉ូលា
ការប៉ូលាគឺជាជំហានដ៏សំខាន់មួយក្នុងការបញ្ចប់ផ្តល់នូវភាពស្រស់ស្អាតរបស់ដងវ៉ែនតានីមួយៗ។ដំណើរការប៉ូលាទាំងមូលគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើបទពិសោធន៍របស់សិប្បករ ដែលទាមទារជំនាញ និងវិចារណញាណច្បាស់លាស់លើមុំ សម្ពាធ និងរយៈពេលដែលដងវ៉ែនតាយកទៅប៉ូលាជាលទ្ធផលនឹងផ្តល់នូវពណ៍ដ៏ស្រស់ស្អាតនឹងពន្លឺចែងចាំងដ៏អស្ចារ្យ។
ដងវ៉ែនតាSenichisaku នីមួយៗត្រូវបានប៉ូលាដោយដៃយ៉ាងយកចិត្តទុកដាក់ដោយសិប្បករមកពីសិក្ខាសាលាជាលក្ខណៈគ្រួសារដែលមានឯកទេសក្នុងការធ្វើដងវ៉ែនតា celluloid។ បង្កើតឡើងក្នុងឆ្នាំ 1947 សិក្ខាសាលានេះត្រូវបានដំណើរការដោយម្ចាស់ជំនាន់ទី 2 ដែលកូនប្រុសទាំងពីរ និងគ្រួសាររបស់ពួកគេកំពុងធ្វើការក្នុងអាជីវកម្មលក្ខណៈគ្រួសារផងដែរ។ ពួកគេម្នាក់ៗមានភាពប៉ិនប្រសប់ខ្ពស់គ្រប់ជំហាននៃដំណើរការប៉ូលា ដោយផលិតវ៉ែនតាដ៏ល្អបំផុតដែលពោរពេញដោយបេះដូង និងព្រលឹងរបស់ពួកគេ។
ដំណើរការលោហៈ
នៅក្នុងសិក្ខាសាលាមួយដែលបានបង្កើតឡើងក្នុងឆ្នាំ 1972 ពេលនោះដែលម្ចាស់សិប្បករមានអាយុ 21 ឆ្នាំ បង្កើតក្រុមមនុស្ស 3 នាក់រួមមាន ប្រពន្ធរបស់គាត់ និងបុគ្គលិកធ្វើការលើផ្នែកដែកដោយភ្ជាប់ផ្នែកត្រចៀកខាងមុខនៃដងវ៉ែនតាទៅកាន់ដៃវ៉ែនតា។កាលពីមុន ពួកគេធ្លាប់ធ្វើការចម្បងលើដងវ៉ែនតាដែកដែលតុបតែងលម្អដោយគ្រឿងអលង្ការ ប៉ុន្តែក្រោយមកបានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ងាកមកចាប់អារម្មណ៍លើការផលិតដងវ៉ែនតាCelluloid នៅពេលដែលតម្រូវការដងវ៉ែនតាដែកធ្វើពីគ្រឿងអលង្ការមានការថយចុះ។ពួកគេមានជំនាញក្នុងការដោះស្រាយដំណើរការងារលោហៈដ៏ បិនប្រសប់ ដូចជាការភ្ជាប់គ្រឿងអលង្ការតុបតែងលើដង ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសិប្បករដទៃទៀតនៅក្នុងវិស័យនោះ។សិក្ខាសាលានេះប្រារព្ធខួបលើកទី 50 របស់ខ្លួននៅឆ្នាំ 2022 ។
ដំណើរការផលិត
1. ជ្រើសរើសវត្ថុធាតុដើម
Celluloidដែលមានពណ៌ភ្លឺស្រស់ស្អាត និងកម្រាស់សមស្របបំផុតត្រូវបានជ្រើសរើសដោយផ្អែកលើការរចនាដង និងនិន្នាការចុងក្រោយបំផុតនៅក្នុងម៉ូដវ៉ែនតា។
2. ការពត់សន្លឹក Celluloid
សន្លឹកCelluloidត្រូវបានពត់ទៅតាមទំហំនៃដងវ៉ែនតាដើម្បីបង្កើតភាពកោងដ៏ល្អឥតខ្ចោះរចនាបទបែបទន់ភ្លន់សម្រាប់ផ្នែកខាងមុខនៃដង។
3. ការកាត់ធ្វើពុម្ព
សន្លឹកCelluloidត្រូវបានកាត់ជារូបរាងនិងទំហំ តំរូវតាមដងវ៉ែនតានីមួយៗ។
4. ធុងប៉ូលា
ដងវ៉ែនតាត្រូវបានដាក់ក្នុងធុងប៉ូលាដ៏ធំមួយជាមួយនឹងសារធាតុសំណឹក និងបន្ទះសៀគ្វីប៉ូលា បន្ទាប់មកបង្វិលជាបន្តបន្ទាប់ដើម្បីឱ្យគែមភ្លឺរលោង។
5. ការដុសខាត់ នឹង ភ្ជាប់ត្រចៀកវ៉ែនតា
សារធាតុសំណឹកដូចដីឥដ្ឋ ត្រូវបានប្រើដើម្បីប៉ូលាដុសខាត់ដងវ៉ែនតារហូតដល់វាភ្លឺរលោង។ រន្ធតូចៗត្រូវបានចុះទុកសម្រាប់ត្រចៀកវ៉ែនតាដោយដៃផ្ទាល់បន្ទាប់មកប្រើម៉ាស៊ីនបង្កើតកំដៅដើម្បីកំណត់ ត្រចៀកវ៉ែនតា នៅនឹងកន្លែង។
6. ការតភ្ជាប់ ជើងដាក់ច្រមុះវ៉ែនតា
រន្ធតូចត្រូវបានចុះឡើងសម្រាប់ភ្ជាប់ជើងដាក់ច្រមុះវ៉ែនតា។
7. ដៃនឹងត្រចៀកវ៉ែនតា
ត្រចៀកវ៉ែនតាត្រូវបានដាក់ជាប់នឹងដៃវ៉ែនតាស្រាប់។ បន្ទាប់មកខ្ចៅត្រូវបានរឹតបន្តឹង ហើយដងវ៉ែនតាត្រូវបានកែតម្រូវដើម្បីធានាថាមុំ pantoscopic ត្រឹមត្រូវ។
8. ការប៉ូលាដោយដៃ
ដងវ៉ែនតាត្រូវបានប៉ូលាដោយដុសខាត់យ៉ាងយកចិត្តទុកដាក់តាមលំដាប់លំដោយ។ ជំហានទាំងនេះបង្កើតឱ្យមានពន្លឺភ្លឺចែងចាំង និងពណ៌ដ៏ស្រស់ស្អាតលើដងវ៉ែនតាCelluloid។
9. ការបញ្ចប់
សញ្ញាសម្គាល់ Senichisaku ត្រូវបានឆ្លាក់លើដងវ៉ែនតា បន្ទាប់ពីវាទទួលការត្រួតពិនិត្យគុណភាពយ៉ាងច្បាស់លាស់។
ដងវ៉ែនតាដែលជោគជ័យគ្រប់ការសាកល្បង
ជាមួយនឹងការបង្កើនចំណាប់អារម្មណ៍ជាសកលឆ្ពោះទៅរកការកសាងសង្គមប្រកបដោយនិរន្តរភាពដែលដឹកនាំដោយ SDGs មនុស្សចាប់ផ្តើមផ្លាស់ប្តូរផលិតកម្មដ៏ធំ និងការប្រើប្រាស់ដ៏ច្រើន។អ្នកប្រើប្រាស់ចាប់ផ្តើមទទួលយកគំនិតនៃការប្រើប្រាស់ប្រកបដោយសីលធម៌ ហើយផលិតផល “ល្អ និងថោក” លែងមានភាពទាក់ទាញសម្រាប់ពួកគេទៀតហើយ។អ្នកប្រើប្រាស់ដ៏ច្រើនយល់ឃើញថាការទិញវ៉ែនតាមួយគូតម្លៃ 280 ដុល្លារ មកប្រើប្រាស់វារយៈពេល 2 ឆ្នាំផ្តល់ផលប៉ះពាល់ដល់បរិស្ថានតិចជាងបើធៀបនឹងការទិញវ៉ែនតា 4 គូតម្លៃ 70 ដុល្លារក្នុង 2 ឆ្នាំ។
ដោយមើលឃើញពីបញ្ហានេះ OWNDAYS បានមកកែសម្រួលគោលនយោបាយអាជីវកម្មរបស់ខ្លួនកាលពី ៦ ឆ្នាំមុន ដោយបង្កើតវ៉ែនតាដែលមានស្តង់ដាខ្ពស់បំផុតនៅក្នុងឧស្សាហកម្មអុបទិកដោយមិនទម្លាក់តម្លៃ។ ជាមួយផលិតផលដែលប្រើប្រាស់បានមាំធន់ល្អជាងមុន នឹងវដ្តនៃការទិញឡើងវិញគឺយូរជាងមុន ដូច្នេះវាបានរួមចំណែកដល់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពជាងមុន។
ដងវ៉ែនតា Senichisaku គឺជាគំរូដ៏រស់រវើកនៃសិល្បៈហត្ថកម្មរបស់ជប៉ុន។ ការផលិតប្រើវត្ថុធាតុដើមដ៏ល្អបំផុត ហើយគ្រប់គូត្រូវបានធ្វើដោយដៃយ៉ាងយកចិត្តទុកដាក់ ដើម្បីទទួលបានជោគជ័យក្នុងការសាកល្បង។ ទោះបីជាវ៉ែនតាដែលមានតម្លៃសមរម្យអាចរកទិញបាននាពេលបច្ចុប្បន្ននេះក៏ដោយ យើងសង្ឃឹមថាអ្នកអាចស្វែងរកដងវ៉ែនតាមាំធន់ដ៏ល្អឥតខ្ចោះក្នុងការប្រើប្រាស់បានយូរអង្វែង។