
vol. 03
Noguchi Akiyoអ្នកឡើងភ្នំសេរីអាជីព
ការជួបភ្ញៀវទី 3 របស់ OWNDAYS គឺជាអ្នកឡើងភ្នំដ៏ល្បីទូទាំងពិភពលោកជនជាតិជប៉ុន អ្នកនាង Akiyo Noguchi។ យើងបាននិយាយជាមួយនាងអំពីវិថីដែលនាងបានឈានក្លាយជាអ្នកឡើងភ្នំដ៏ខ្ពស់បំផុតក្នុងពិភពលោក និងអំពីវិថីទៅអនាគតរបស់នាង។

Noguchi Akiyo
អ្នកឡើងភ្នំសេរីអាជីព
កើតនៅថ្ងៃទី 30 ខែឧសភា ឆ្នាំ1989 អ្នកនាង Akiyo បានជួបការឡើងភ្នំលើកទីមួយរបស់នាងនៅថ្ងៃឈប់សម្រាប់គ្រួសារទៅកាន់ Guam នៅពេលនាងរៀនថ្នាក់ទី 5 នៃសាលាបឋម។ ដោយការយកឈ្នះពីការប្រកួតប្រជែងពីវិទ្យាល័យ និងអនុវិទ្យាល័យ ពានរង្វាន់យុវជនជប៉ុនទាំងអស់នៅឆ្នាំបន្ទាប់ នាងបានធ្វើឲ្យមានចាប់អារម្មណ៍ខ្លាំងនៅលើឆាក។ បន្ទាប់ពីព្រឹត្តិការណ៍នេះមក នាងបានបន្តរបង្ហាញវត្តមានក្នុងការប្រកួតនៅប្រទេសជប៉ុន និងអន្តរជាតិ និងជាស្ត្រីជនជាតិជប៉ុនដំបូងដែលឈ្នះពានរង្វាន់ពិភពលោកការឡើងភ្នំនៅព្រឹត្តិការឆ្នាំ 2008 ដែលបានក្លាយជាម្ចាស់ជើងឯករួមសម្រាប់ឆ្នាំនោះ។ នាងបន្តមានវត្តមានក្នុងឆ្នាំ 2009 នៅចំណុចកំពុងនៃការឡើងភ្នំពិភពលោក និងទទួលបានលទ្ធផលដូចមុនម្តងទៀត ដោយក្លាយជាជនជាតិជប៉ុនដំបូងគេដែលអាចសម្រេចបាន។ ដោយការប្រកួតធំៗក្នុងការឡើងភ្នំពិភពលោក និងព្រឹត្តិការផ្សេងៗទៀតជុំវិញពិភពលោក នាងគឺជាអ្នកឡើងភ្នំដ៏លេចធ្លោដោយគ្មានការសង្ស័យនៅលើឆាកប្រកួតឡើងភ្នំអន្តរជាតិ និងជាកិត្តិយសសម្រាប់ប្រទេសជប៉ុន។
តើអ្នកនាងចាប់ផ្តើមក្នុងការឡើងភ្នំកាលពីដំបូងយ៉ាងដូចម្តេចដែរ?
នៅពេលខ្ញុំមានអាយុ 11 ឆ្នាំ ពេលខ្ញុំរៀនថ្នាក់ទី5 នៅសាបឋម ខ្ញុំបានទៅកំសាន្តរដូវក្តៅនៅ Guam ជាមួយគ្រួសាររបស់ខ្ញុំ ហើយក្នុងការលេងល្បែងឡើងប្រាសាទ ដែលយើងត្រូវទៅដល់ទីនោះត្រូវឆ្លងកាត់ការឡើងជញ្ជាំង។ យើងទាំងអស់គ្នាត្រូវឡើងលើវាឲ្យសម្បាយ ហើយនេះជាការចាប់ផ្តើមដំបូងរបស់ខ្ញុំ។ ខ្ញុំតែងនឹកក្នុងចិត្តជានិច្ចអំពីការឡើងក្រោយពីលេងល្បែងនេះ ហើយចង់ឡើងវាទៀតនៅពេលខ្ញុំត្រឡប់ទៅជប៉ុន។ ខ្ញុំបាននឹងកំពុងធ្វើវាចាប់ពីពេលនោះមក។
តើអ្នកនាងនៅចាំទេថាតើអារម្មណ៍ដំបូងដែលអ្នកនាងព្យាយាមបោះដៃចាប់ឡើងនោះយ៉ាងដូចម្តេចដែរ?
ខ្ញុំពិតជាចាំ ខ្ញុំចូលចិត្តវាខ្លាំងណាស។ គ្រួសាររបស់ខ្ញុំធ្វើកសិដ្ឋានចិញ្ចឹមគោ ហើយនៅពេលខ្ញុំនៅក្មេង ខ្ញុំធ្លាប់លេងឡើងដើមឈើនៅទីនោះ ឡើងលើដំបូលជង្រុក រត់លេងជាមួយគោ វត្ថុផ្សេងៗដូចនោះ។ ដូច្នេះអារម្មណ៍នៃការឡើងលើកដំបូង ខ្ញុំគិតថាវាមិនដូចអារម្មណ៍ពេលដំបូងទេ វាគឺមានអារម្មណ៍ដូចគ្នា នៅពេលខ្ញុំលេងនៅជុំវិញផ្ទះ ប៉ុន្តែខ្ញុំចាំថាវាសម្បាយណាស់។ នៅពេលខ្ញុំចាប់ផ្តើមដំបូងមានបញ្ហាជាច្រើន (ការឡើងផ្លូវ) សម្រាប់ក្មេង និងបញ្ហាសម្រាប់មនុស្សធំផងដែរ។ ខ្ញុំពិតជាមានការបារម្ភពីព្រោះបើទោះបីខ្ញុំអាចដោះស្រាយបញ្ហាសម្រាប់ក្មេង ប៉ុន្តែខ្ញុំមិនអាចធ្វើសម្រាប់មនុស្សធំបានទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់នៅព្យាយាម ហើយនៅចំណុចនោះនៅអនាគត់ ខ្ញុំនឹងអាចឡើងលើទីលំបាកៗបាន។ សកម្មភាពនៃការឡើងធម្មតាគឺវាបង្កប់នូវភាពរីករាយនៅក្នុងនោះ។ នៅពេលអ្នកកំពុងអនុវត្តវា អ្នកត្រូវផ្ចង់ស្មារតីដោយមិនត្រូវគិតពីអ្វីផ្សេងទេព្រោះពេលវេលាកន្លងទៅលឿនណាស់។ ខ្ញុំត្រូវអនុវត្តច្រើនឡើងៗ។

តើអ្នកនាងនៅចាំពេលដំបូងដែលអ្នកនាងឈ្នះការប្រកួតឬទេ?
ចាស! ខ្ញុំនៅចាំបាន។ ខ្ញុំបានឈ្នះពានរង្វាន់យុវជនជប៉ុនទាំងអស់ (ការប្រកួតសម្រាប់មនុស្សអាយុក្រោម 20 ឆ្នាំ) នៅពេលខ្ញុំរៀនថ្នាក់ទី6 នៅសាលបឋម ប៉ុន្តែក្រោយមកមិនមានក្មេងៗឡើងកម្ពស់ច្រើនទេ ដូច្នេះវាមិនតម្រូវឲ្យមានការប្រឹងប្រែងខ្លាំងក្លា និងមិនទទួលបានអត្ថន័យច្រើនពីវាដែរទេ។
នៅពេលខ្ញុំចូលរៀនអនុវិទ្យាល័យ ឪពុករបស់ខ្ញុំបានបញ្ចូលការគិតចាស់ទុំដល់ខ្ញុំអំពីការឡើងភ្នំ ហើយនោះជាកន្លែងដែលខ្ញុំធ្លាប់ហ្វឹកហាត់។ នៅពេលដំបូងការហ្វឹកហាត់មិនសូវជាធ្ងន់ធ្ងរទេ ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរនៅពេលខ្ញុំចូលវិទ្យាល័យ ហើយមានឱកាសបង្ហាញខ្លួនសម្រាប់ការប្រកួតពានរង្វាន់ពិភពលោកសម្រាប់ការឡើងកម្ពស់។ ពេលដំបូងដែលខ្ញុំចូលរួមការប្រកួតឡើងភ្នំពានរង្វាន់ពិភពលោកគឺខ្ញុំមានអាយុ 16 ឆ្នាំ។ គេបានបញ្ចុះបញ្ចូលខ្ញុំថា ខ្ញុំនឹងមកដល់ក្រោយគេ ប៉ុន្តែខ្ញុំបានព្យាយាមខិតខំអស់ពីលទ្ធភាពហើយបានមកដល់ទីបញ្ចប់លេខ 3។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំគឺឆ្លើយតបមកវិញដោយលទ្ធផល និងផ្តល់ឲ្យខ្ញុំនូវអារម្មណ៍ដ៏អស្ចារ្យ ហើយក្រោយពីនេះមកខ្ញុំបានកំណត់ខ្លួនឯងថានឹងក្លាយជាអ្នកឡើងភ្នំល្អបំផុតមួយ និងចាប់ផ្តើមរីករាយជាមួយនឹងការហ្វឹកហាត់របស់ខ្ញុំ។

តើនៅត្រង់ចំណុចណាមួយដែលធ្វើឲ្យអ្នកនាងសម្រេចថាអ្នកនាងចង់ក្លាយជាអ្នកអាជីពនេះ?
តើនៅត្រង់ចំណុចណាមួយដែលធ្វើឲ្យអ្នកនាងសម្រេចថាអ្នកនាងចង់ក្លាយជាអ្នកអាជីពនេះ?

កន្លែងឡើងទាំងមូលបានចាប់ផ្តើមរុះរើកាលពីប៉ុន្មានឆ្នាំមុន មែនទេ?
កាលពី12 ឬ13 ឆ្នាំមុន នៅពេលដែលខ្ញុំបានចាប់ផ្តើមវា “ការឡើងភ្នំ” គឺនៅតែពិភពថ្មីមួយក្នុងប្រទេសជប៉ុន និងមានមនុស្សមិនច្រើនទេដែលធ្លាប់បានដឹងពីវា (យើងប្រើពាក្យភាសាអង់គ្លេស ដូចអ្នកឃើញ) ដូច្នេះអ្នកត្រូវចាប់ផ្តើមដោយការពន្យល់ថាតើវាជាអ្វី នៅពេលអ្នកនិយាយទៅកាន់នរណាម្នាក់អំពីវា។ ប៉ុន្តែនៅពេលនេះ បើអ្នកនិយាយនរណាម្នាក់ថាអ្នកជាអ្នកឡើងភ្នំ ពួកគេស្គាល់វាយ៉ាងច្បាស់ថាវាជាអ្វី ហើយឆ្លើយតបវិញដោយប្រាប់អ្នកថាពួកគេធ្លាបបានឃើញការឡើងភ្នំនៅជិតកន្លែងហ្វឹកហាត់ ឬពួកគេបានឃើញវានៅតាមកញ្ចក់ទូរទស្សន៍ ដែលវាធ្វើឲ្យខ្ញុំរីករាយយ៉ាងខ្លាំង។ ត្រឡប់ទៅក្រោយបន្តិច ខ្ញុំស្ទើរតែគ្មានមិត្តដែលចេះឡើងភ្នំ ប៉ុន្តែនៅពេលនេះខ្ញុំមានមិត្តច្រើនណាស់។
តើវិថិណាមួយដែលអ្នកនាងនឹងចាប់យកចេញពីពេលនេះក្នុងនាមជាអ្នកឡើងភ្នំ?
ឆាកឡើងភ្នំគឺរីកចម្រើនយឺតណាស់ ប៉ុន្តែពិតជាអាចទទួលបាននូវការពេញនិយម និងចាប់ផ្តើមល្បី ដូច្នេះខ្ញុំចង់ចាប់យកវាបន្តទៀត និងជួយឲ្យវារីកចម្រើន។ ខ្ញុំបានរៀនអំពីបញ្ហាជាច្រើនពីការឡើងភ្នំ និងក៏មានអនុស្សាវរីល្អៗចេញពីការឡើងភ្នំនេះផងដែរ ហើយដែលខ្ញុំចង់បន្តការឡើងភ្នំតាមដែលខ្ញុំអាចធ្វើបាន និងចែករំលែកការរីករាយ និងរំភើបជាមួយមនុស្សកាត់តែច្រើន។សម្ភាសន៍៖ ខែមករា ឆ្នាំ2014
Guest Select
នៅពេលដែលខ្ញុំបានឃើញវ៉ែនតាទាំងនេះភ្លាម ខ្ញុំមានអារម្មណ៍ថាវាសមនឹងខ្ញុំណាស់។ ភ្នែករបស់ខ្ញុំមិនងងឹតទេ ប៉ុន្តែខ្ញុំពាក់វ៉ែនតាគឺដើម្បីការលម្អប៉ុណ្ណោះ ហើយខ្ញុំជ្រើសយកវ៉ែនតាមួយដែលខ្ញុំបានពាក់ពីព្រោះវាសមគ្នានឹងការសម្លៀកបំពាក់ហ្វឹកហាត់ដែលខ្ញុំពាក់នៅថ្ងៃនេះ។ វាល្អក្នុងការជ្រើសយកការរចនា និងពណ៌អាស្រ័យលើការស្លៀកពាក់របស់អ្នកនៅថ្ងៃនេះ ហេតុនេះវានឹងល្អណាស់បើអ្នកមានវ៉ែនតាច្រើនគូ។
- លេខកូដផលិតផល
- OT2025
- ពណ៌
- C1 Matte Black