OWNDAYS MEETS vol. 05 Takanori Gomiសិល្បករក្បាច់គុនចម្រុះ

ការជួបភ្ញៀវទី 5 របស់ OWNDAYS គឺលោក Takanori Gomi ដែលជាសីល្បករក្បាច់គុនចម្រុះអាជីព ហៅថា “The Fireball Kid” ដែលបានប្រយុទ្ធទូទាំងពិភពលោកដោយព្យុះសង្ឃរា និងបន្តប្រយុទ្ធនៅឆាកអន្តរជាតិ។ យើងបានសន្ទនាជាមួយគាត់អំពីដំណើរជីវិត ដែលគាត់បានប្រើរាងកាយរបស់ខ្លួនជាអាវុធសម្រាប់អ្នកប្រយុទ្ធនៅជុំវិញពិភពលោក និងអំពីផែនការអនាគាត។

Takanori Gomi

Takanori Gomi

សិល្បករក្បាច់គុនចម្រុះ

កើតនៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ1978 លោក Takanori Gomi គឺជាអ្នកតំណាងកីឡាដ្ឋានសិល្បៈក្បាច់គុនចម្រុះ នៅ Kugayama RSCL ។ គាត់គឺជាជើងឯកទម្ងន់ធ្ងន់ពិភពលោក Shooto ជំនាន់ទីប្រាំ និងជាជើងឯកទម្ងន់ស្រាល PRIDE ជំនាន់ទីមួយ។ គាត់ចាប់ផ្តើមដើរលើវិថិនេះដើម្បីក្លាយជាកីឡាករប្រដាល់ក្រោយពីការមើលការប្រដាល់តាមកញ្ចក់ទូរទស្សន៍ ហើយក្រោយពីបានរៀនបោកចម្បាប់នៅសាលា Kiguchi Sambo លោក Gomi បានបង្កើតអាជីពជាកីឡាករប្រដាល់នៅខែវិច្ឆិកា ឆ្នាំ 1998។ គាត់បានក្លាយជាជើងឯកទម្ងន់ធ្ងន់ពិភពលោក Shooto ជំនាន់ទីប្រាំ ក្រោយពីទទួលបានជ័យជម្នះជាបន្តបន្ទាប់ ហើយបានចូលរួមប្រកួតនៅ PRIDE ដែលជាការពេញនិយមបំផុត ដោយមានកំណត់ត្រាឈ្នះប្រាំមួយដងត្រឹមទឹកទីមួយទល់គូប្រកួតមកពីបរទេស។ លោក Gomi ក៏មានកំណត់ត្រាឈ្នះ 10 ដងជាប់ៗគ្នានៅក្នុងការប្រកួតជើងឯកនៅ PRIDE ហើយបានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ស្រាលរបស់ PRIDE ជំនាន់ទីមួយ។ ក្រោយមកគាត់បានប្តូរទៅជាជើងឯក Sengoku Raiden និង UFC ដែលគាត់នៅតែសកម្មនឹងការប្រកួតអន្តរជាតិ។

តើលោកចាប់ផ្តើមអាជីពជាអ្នកចម្បាំងដោយរបៀបណា?

វានៅប្រហែលជាចប់ថ្នាក់អនុវិទ្យាល័យ មុនពេលចូលវិទ្យាល័យ។ ខ្ញុំគ្រាន់តែមើលគេប្រដាល់នៅលើកញ្ចក់ទូរទស្សន៍ ហើយខ្ញុំចាប់អារម្មណ៍លើកីឡាករប្រដាល់ខ្លាំងណាស់នៅពេលនោះ ហើយដែលធ្វើឲ្យខ្ញុំចង់សាកល្បង និងដឹងថាតើខ្ញុំអាចចូលទៅក្នុងពិភពនេះ និងធ្វើការប្រកួតប្រជែង។ ខ្ញុំចង់ប្រកួតខ្លួនរបស់ខ្ញុំជាមួយនឹងបរិស្ថានយ៉ាងតឹងរឹង។

ខ្ញុំបានប្រកួតលើកដំបូងប្រហែលមួយឆ្នាំ ហើយក្រោយមកខ្ញុំរៀនវាយចម្បាប់ និងមូលដ្ឋានវាយដៃនិងដៃ។ កម្មវិធី Shooto និង UFC មានការរីកចម្រើនខ្លាំនៅពេលនោះ ដូចច្នេះបន្ទាប់មកខ្ញុំសម្រេចថា ខ្ញុំចង់សាកកីឡាក្បាច់គុនចម្រុះផងដែរ។ នៅពេលខ្ញុំអាយុប្រហែល 18 ឆ្នាំ ខ្ញុំចាប់ផ្តើមគិតអំពីការក្លាយជាកីឡាករអាជីពក្បាច់គុនចម្រុះ។

ការធ្វើដំណើររបស់លោករួមមានជោគជ័យជាបន្តបន្ទាប់ក្នុងអាជីព ហើយលោកបានក្លាយជាតារាដ៏មានកិត្តិយស ដែលជាចំណុចកំពូលនៃភាពល្បីរន្ទឺ...

ត្រឹមត្រូវហើយ។ គឺវាខុសគ្នាទៅនឹងវិធីដែលគេធ្វើនៅបច្ចុប្បន្ននេះ វាមានការចាប់អារម្មណ៍ពីមនុស្សច្រើនទៅៗបានគាំទ្រខ្ញុំរាល់ការប្រកួតម្តងៗ ដូច្នេះខ្ញុំមានអារម្មណ៍មានការគាំទ្រច្រើនចំពោះប្រដាល់ដៃនឹងដៃ។

អ្វីៗបានផ្លាស់ប្តូរហើយបច្ចុប្បន្ននេះ ប៉ុន្តែខ្ញុំនៅតែប្រកួតដោយការចង់ឈ្នះដើម្បីលើកទឹកចិត្តដល់អ្នកដែលគាំទ្រខ្ញុំ ក្មេងបានធំឡើងស្គាល់ខ្ញុំ និងគាំទ្រខ្ញុំ អ្នកដែលស្និតស្នាលជាមួយខ្ញុំ និងអ្នកគាំទ្រខ្ញុំ។ ខ្ញុំបន្តជំរុញខ្លួនឯងរាល់ថ្ងៃដើម្បីប្រកួតបានល្អ។

នៅការប្រកួតចុងក្រោយលោកបានរងរបួស ហើយការប្រកួតបន្ទាប់របស់លោកនឹងជាការប្រកួតទីមួយនៃឆ្នាំ។ តើលោកមានអារម្មណ៍ដូចម្តេចដែរនៅពេលនេះ?

កាលពីឆ្នាំទៅ ខ្ញុំបានបាក់ដៃស្តាំនៅពេលប្រកួតជើងឯកជនជាតិជប៉ុន ធ្វើឲ្យខ្ញុំមិនអាចប្រកួតអស់រយៈពេលមួយឆ្នាំ។ ខ្ញុំស្មុគស្មាញខ្លាំងណាស់នៅពេលនោះ ហើយស្ទើរតែបោះបង់ចោលផង ហើយពេលវេលាចេះតែកន្លងទៅ។

នៅពេលនេះខ្ញុំគ្រាន់តែចង់ឈ្នះ។ លើសពីនេះ ខ្ញុំកំពុងកំណត់យុទ្ធសាស្ត្រដើម្បីជ័យជម្នះ។ ខ្ញុំចង់ប្រកួត ដែលខ្ញុំអាចប្រើអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានហ្វឹកហាត់ វាយដើម្បីបញ្ចប់ការសោកស្តាយ និងចែករំលែកភាពរីករាយជាមួយនឹងអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា វានឹងមានន័យថាជ័យជម្នះសម្រាប់ខ្ញុំ និងសម្រាប់អ្នកគាំទ្ររបស់ខ្ញុំ។ នេះជាអ្វីដែលខ្ញុំកំពុងរងចាំ។ ការវាយនៅអាមេរិកជាការវាយលើទឹកដីបរទេស ហើយវានឹងល្អប្រសើរបើឈ្នះដោយផ្តួលគូប្រកួតដោយបច្ចេកទេស។

កីឡាប្រដាល់ក្បាច់គុនចម្រុះ MMA ហាក់ដូចជាពិភពស្វិតស្វាញណាស់ តើមានកត្តាអ្វីដែលជំរុញឲ្យលោកចូលចិត្តកីឡានេះ?

វាជាការបំពេញនូវអារម្មណ៍ដែលខ្ញុំបានពីការធ្វើឲ្យប្រាកដថាខ្ញុំរស់នៅប្រកបដោយវិន័យជារៀងរាល់ថ្ងៃ និងធ្វើការឆ្ពោះទៅកាន់ការប្រកួតបន្ទាប់របស់ខ្ញុំ ដោយមិនខ្វល់ពីអ្វីផ្សេង ពីព្រោះវាមានន័យថាខ្ញុំរស់នៅដោយត្រឹមត្រូវសម្រាប់ខ្លួនខ្ញុំទោះមានបញ្ហាយ៉ាងណាក្តី។ ខ្ញុំអាចរក្សាការផ្តល់របស់ខ្ញុំទាំងអស់ពីព្រោះវាប្រសើរជាងការលេងនានាដែលខ្ជះខ្ជាយពេលវេលា ខ្ញុំមានអារម្មណ៍ថាទម្លាប់ហ្វឹកហាត់រាល់ថ្ងៃរបស់ខ្ញុំគឺជាករបំពេញមកវិញចំពោះការចំណាយពេលរបស់ខ្ញុំ។

ខ្ញុំក៏មានមិត្តដែលគាំទ្រខ្ញុំ និងមនុស្សម្នាដែលលើកទឹកចិត្តគ្រប់កាលៈទេសៈ រួមទាំងខ្ញុំមានគោលដៅក្លាយជាជើងឯកផងដែរ។ ខ្ញុំចង់បន្តការប្រកួតប្រជែងសម្រាប់ខ្លួនខ្ញុំរហូតដល់ខ្ញុំលែងធ្វើវាកើត។

សម្រាប់ពេលនេះ ខ្ញុំគ្រាន់តែបន្តជំរុញខ្លួនខ្ញុំឲ្យដល់ការប្រកួតបន្ទាប់ ហើយខ្ញុំនឹងរីករាយជាមួយខ្លួនខ្ញុំម្តងទៀត [សើច]។

“ការតាំងចិត្តរឹងប៉ឹង៖ ជាផ្លូវតែមួយគត់នៃសិល្បៈប្រដាល់”

សូមបន្តទៀត សួរថាតើក្នុងនាមជាអ្នកប្រយុទ្ធតើអ្នកនឹងជ្រើសយកផ្លូវណា?

ក្នុងនាមជាអ្នកប្រយុទ្ធ ខ្ញុំចង់មានការប្រកួតនៅ UFC រហូតដល់ខ្ញុំពេញចិត្តនឹងខ្លួនឯង ហើយខ្ញុំចង់ធ្វើឲ្យសិល្បៈក្បាច់គុនចម្រុះមានការពេញនិយមម្តងទៀតនៅជប៉ុន។ ខ្ញុំចង់បង្ហាញអ្វីទាំងអស់ខ្ញុំ ដូចនោះមនុស្សគ្រប់គ្នាមើលឃើញសិល្បៈក្បាច់គុនចម្រុះ និងអ្នកប្រយុទ្ធនៅ UFC ជាគំរូដែលចង់ធ្វើត្រាប់តាម។

ខ្ញុំសង្ឃឹមថា ក្មេងៗជាច្រើននឹងចង់ក្លាយជាអ្នកប្រយុទ្ធ។ លើសពីនេះ ខ្ញុំបានបើក Rascal Gym ជាកន្លែងហាត់ផ្ទាល់ខ្លួន និងមានសមាជិករួមមានអ្នកប្រយុទ្ធអាជីពពីរបីនាក់ ហើយនៅចុងសប្តាហ៍មានក្មេងៗមកហ្វឹកហាត់ច្រើន។ យើងមិនមានថ្នាក់រៀនត្រឹមត្រូវទេ ប៉ុន្តែនៅអនាគតខ្ញុំចង់ជួយក្មេងៗដែលចង់ឡើងវាយចម្បាប់នៅកីឡាអូឡាំពិក ឬអ្នកដែលចង់អភិវឌ្ឍសិល្បៈក្បាច់គុនចម្រុះ។សម្ភាសន៍៖ ខែមីនា ឆ្នាំ2014

Guest Select marcus raw

  • marcus raw/OY1001

“marcus raw” គឺជាម៉ាកដែលខ្ញុំបានសហការជាមួយ។ OWN DAYS បានប្រាប់ខ្ញុំថាពួកគេចង់ផលិតវ៉ែនតាដែលមានតែមួយ ផ្អែកតាមទស្សនៈនៃការបំបែកផ្នត់គំនិត ដែលផ្តល់គំនិតថ្មីៗដល់ខ្ញុំ។ វ៉ែនតាទាំងនេះត្រូវបានផលតិផ្អែកតាមរូបរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំគិតថាវ៉ែនតាទាំងនេះគឺពិតជាដូចខ្ញុំគិតថាការរចនាគឺឆាប់រស័យ និងស្វិតស្វាញ។ ខ្ញុំចូលចិត្តភាពខ្លាំងរបស់គេ ភាពស្រួល និងភាសុភាពសម្រាប់ការប្រើប្រាស់។ ខ្ញុំពាក់វានៅពេលខ្ញុំបើកបរ ឬនៅពេលខ្ញុំចេញទៅក្រៅ។

លេខកូដផលិតផល
OY1001
ពណ៌
C3 Silver
TOP

TOP