
vol. 12
SABUជាអ្នកដឹកនាំរឿង
យើងមានលោក SABU ដែលជាអ្នកដឹកនាំរឿង គឺជាភ្ញៀវទី 12 សម្រាប់កម្មវិធីជំនួបរបស់ OWNDAYS។ លោកគឺជាអ្នកដឹកនាំរឿង អ្នកនិពន្ធ និងជាអ្នកសរសេរអត្ថបទនៃភាពយន្តឈ្មោះ “Ama no Chasuke”។

SABU
ជាអ្នកដឹកនាំរឿង
លោកកើតនៅក្នុងខេត្ត Wakayama ប្រទេសជប៉ុន នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ1964។
ជាលើកដំបូងលោកបានបង្ហាញវត្តមាននៅក្នុងភាពយន្តឈ្មោះ “Sorobanzuku” (ជាភាសាអង់គ្លេសហៅថា “ទាហានស៊ីឈ្នួល”) ដែលដឹកនាំរឿងដោយ Yoshimitsu Morita ក្នុងឆ្នាំ 1986។
គាត់ត្រូវបានជ្រើសជាតារាទីមួយនៅក្នុងរឿង “ពិភពផ្ទះល្វែងដ៏រន្ធត់” ដែលដឹកនាំរឿងដោយ Katsuhiro Otomo ក្នុងឆ្នាំ1991 ហើយលោកបានឈ្នះពានរង្វាន់តារាសម្តែងថ្មីល្អបំផុតនៅក្នុងពិធីបុណ្យភាពយន្ត Yokohama លើកទី 13។
លោកបាននិពន្ធអត្ថបទ និងបានដឹងនាំរឿងដំបូងឈ្មោះ “Dangan Runner” ក្នុងឆ្នាំ 1996 ដែលត្រូវបានទទួលស្គាល់ជាខ្លាំងដោយអ្នកផលិតករភាពយន្តជាមួយលោក។ ភាពយន្តមួយនេះត្រូវបានជ្រើសក្នុងផ្នែក Panorama ទៅចូលរួមក្នុងពិធីបុណ្យភាពយន្តអន្តរជាតិនៅទីក្រុងបែឡាំង ឆ្នាំ 1996 ហើយលោកក៏ត្រូវបានជ្រើសជាអ្នកដឹកនាំថ្មីល្អបំផុតដែរនៅក្នុងពិធីបុណ្យភាពយន្ត Yokohama ទី18។
លោកបាននឹងកំពុងបង្កើតខ្សែភាពយន្តកំសាន្តកំប្លែង និងបានផ្តល់វិភាគទានដល់ឧស្សាហកម្មភាពយន្តផងដែឬ។
លោកក៏ជាអ្នកនិពន្ធដើមនៃរឿង “Ama no Chasuke” ដែលជារឿងដំបូងរបស់លោកផងដែរ។
តើមានកត្តាអ្វីខ្លះដែលជំរុញទឹកចិត្តលោកឲ្យក្លាយជាអ្នកដឹកនាំរឿង?
ខ្ញុំធ្វើជាតារាសម្តែងភាពយន្តជាងដប់ឆ្នាំ និងចូលរួមសម្តែងក្នុងភាពយន្តជាច្រើន។ វាបានផ្លាស់ប្តូរគឺនៅពេលខ្ញុំសម្តែងនៅក្នុងរឿង “World Apartment Horror”។ អត្ថបទត្រូវបាននិពន្ធ និងភាពយន្តត្រូវបានដឹងនាំដោយ Katsuhiro Otomo ផ្ទាល់។ ក្រោយពីមានឱកាសធ្វើការជាមួយគាត់ក្នុងរឿងនេះ ខ្ញុំមានអារម្មណ៍ដូចជាខ្វះអ្វីម្យ៉ាង។
វាមានកូនសៀវភៅភាពយន្ត និងរោងភាពយន្តច្រើនទៀត (ហៅថា V Cinema ដែលត្រូវបានបញ្ចេញតែដោយ DVD) ត្រូវបានផលិត។ ខ្ញុំបានពិនិត្យមើលភាពយន្តជាច្រើន ប៉ុន្តែរឿងនីមួយមើលទៅអន់ណាស់សម្រាប់ខ្ញុំ ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ខឹង និងដោយមានគុណភាពអន់។
ហ៊ឺ! ខ្ញុំបានគិតថា “ខ្ញុំអាចធ្វើបានល្អប្រសើរជាងនេះ”។
មានថ្ងៃមួយភរិយារបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យសរសេរអត្ថបទភាពយន្ត ដោយគាត់និយាយថា “បងគួរសាកសរសេរអត្ថបទដោយខ្លួនឯងមួយទៅ”។ ខ្ញុំបានបញ្ចប់ការនិពន្ធរឿង “Dangan Runner” (មានន័យថា “គ្រាប់កាំភ្លើងអ្នករត់”) ដែលជាស្នាដៃដំបូងរបស់ខ្ញុំ។
ក្រោយពីបានបញ្ចប់ការសរសេរ ខ្ញុំបានសួរអ្នកធ្វើការជាមួយខ្ញុំខ្លះដូចជា Shin’ichi Tsutumi និង Diamond☆Yukai ថាតើពួកគេចង់សម្តែងក្នុងរឿងរបស់ខ្ញុំឬទេ។ ពួកគេបានយល់ព្រមចូលរួម។
ខ្ញុំបានទុកតួរសម្តែងមួយសម្រាប់ខ្លួនឯង – តួសម្ងាន់ទីបួន។ ខ្ញុំបានគិតថានរណាម្នាក់ផ្សេងទៀតអាចជាអ្នកដឹកនាំ ប៉ុន្តែជម្រើស “អ្នកសរសេរអត្ថបទក៏គួរតែជាអ្នកដឹកនាំផងដែរ” បានកើតឡើងចេញពីកន្លែងណាមួយមក។
និយាយតាមស្មោះទៅ! ខ្ញុំមិនចង់ធ្វើជាអ្នកដឹកនាំរឿងអីទេ។ ប៉ុន្តែខ្ញុំរើសយកវានៅពេលខ្ញុំឃើញថា វាពិតជាគួឲ្យចាប់អារម្មណ៍ជាងការរំពឹងទុករបស់ខ្ញុំ។ ចាប់ពីពេលនោះមកខ្ញុំក៏ធ្វើជាអ្នកដឹកនាំរឿង បើទោះជាវាមិនមែនជាបំណងដើមរបស់ខ្ញុំក្តី។

តើលោកមានអារម្មណ៍ភ័យខ្លាចទេក្នុងការផ្លាស់ប្តូរអាជីពរបស់លោកពីតារាសម្តែងទៅជាអ្នកដឹកនាំរឿងនោះ?
ខ្ញុំគ្មានការភ័យបារម្ភអីទេ។ ខ្ញុំមានទេព្យកោសល្យក្នុងការបង្កើតរឿង និងភាពយន្តចាប់តាំងពីខ្ញុំនៅកុមារម្លេះ។ ខ្ញុំសិក្សាផ្នែករចនាម៉ូតនៅសាលា និងយល់ដឹងអំពីការគូប្លង់សម្រាប់ឆាកភាពយន្ត។
ខ្ញុំពិតជាធ្លាប់បានចូលរួមនៅក្នុងឧស្សាហកម្មភាពយន្តពិតមែន ជាតារាសម្តែង និងយល់ដឹងនូវអ្វីដែលតួរសម្តែងចូលចិត្តអ្វី ក៏ដូចជាតម្រូវការរបស់បុគ្គលិកផ្សេង។ ខ្ញុំគិតថា “វាគ្មានអ្វីពិបាកសម្រាប់ខ្ញុំទេ” ។
តើលោកតែងគិតអំពីអ្វីនៅពេលលោកកំពុងសរសេរអត្ថបទ?
អឺ! ខ្ញុំព្យាយាមពិនិត្យមើលទិដ្ឋភាពរួម។ អត្ថបទគឺសំខាន់ណាស់ចំពោះភាពយន្ត។ អ្នកនឹងដឹងបើភាពយន្តអាចទទួលបានការចាប់អារម្មណ៍ ឬមិនទទួលបានការចាប់អារម្មណ៍ ដោយគ្រាន់តែមើលអត្ថបទដឹងហើយ។
ខ្ញុំតែងតែកែអត្ថបទរបស់ខ្ញុំម្តងហើយម្តងទៀតរហូតវាមើលទៅល្អ។ ខ្ញុំតែងតែធ្វើវាឡើងវិញ នូវអ្វីដែលខ្ញុំបានសរសេរពិថ្ងៃមុន ខ្ញុំឆ្ងល់ថា “តើនេះជាអ្វី? ហើយអ្វីមើលទៅគួអស់សំណើរ?” ម្តងហើយម្តងទៀត។
ខ្ញុំតែងតែសួខ្លួនឯងថាតើរឿងនេះពិតជាគួឲ្យចាប់អារម្មណ៍ ឬអត់ ហើយធ្វើការកែអត្ថបទច្រើនលើកច្រើនសា ឲ្យស្របទៅនឹងវត្ថុបំណងរឿង។

តើលោកបង្កើតរឿង “Ama no Chasuke” យ៉ាងដូចម្តេចទៅ?
ខ្ញុំបានដឹកនាំរឿងខ្លះ ដែលត្រូវបានសរសេរនិពន្ធដោយអ្នកផ្សេង។ ក្រោយមក ខ្ញុំជំរុញខ្លួនឯកក្នុងដំណើរការទាំងស្រុង ចាប់ពីប្រលោមលោកទៅ។ ខ្ញុំក៏ធ្លាប់គិតថា វាងាយស្រួលសម្រាប់ខ្ញុំក្នុងការបង្កើតភាពយន្ត បើខ្ញុំបានសរសេររឿងដើមដោយខ្លួនឯង។
ខ្ញុំបានបញ្ចប់សរសេររឿង “Ama no Chasuke” ប្រហែលជាបួនឆ្នាំហើយ។ ក្រោយមក ខ្ញុំបានផ្លាស់ទៅនៅ Okinawa និងបានមើលឃើញភាពស្រស់ស្អាតនៃ Okinawa ជាច្រើន និងបានជួបតន្ត្រីបុរាណ និងវប្បធម៌ឯកមួយនៅទីនោះ។ ខ្ញុំគិតថាវាគួរតែមាននៅក្នុងភាពយន្តរបស់ខ្ញុំ។
ខ្ញុំគិតថារឿង “Ama no Chasuke” ត្រូវនឹងទេសភាពនៃ Okinawa។ បន្ទាប់មកខ្ញុំចាប់ផ្តើមថតភាពយន្តដើម្បីពិពណ៌នាអំពីសម្រស់ និងវិប្បធម៌នៅទីនោះ ក៏ដូចជាផ្ញើសាររបស់ខ្ញុំផងដែរ។
តើការថតភាពយន្តមានការពិបាកអ្វីខ្លះ?
ខ្ញុំដឹងថា វាមិនអាចជួយបានទេ ប៉ុន្តែវាមានការខុសគ្នាខ្លាំរវាងទស្សនៈក្នុងខ្លួន និងរូបភាពពិតដែលខ្ញុំបានថត។ ក្រោយពេលបញ្ចប់ការសរសេរអត្ថបទ ខ្ញុំមានអារម្មណ៍ថា “ការងារនេះពិតជាល្អខ្លាំងណាស់”។ ប៉ុន្តែក្រោយពីការថត ការបញ្ចប់បានត្រឹមតែ 80% ប៉ុណ្ណោះ។
ការប្រឆាំងទាស់ក៏កើតមានដែរ ដែលភាពយន្តងអាចត្រូវបញ្ចប់យ៉ាងល្អជាងការរំពឹងទុកដោយកិច្ចសហការគ្នា តារាសម្តែងសម្តែងបានល្អ និងអ្នកមូលដ្ឋានក៏បានជួយរឿងផងដែរ។ គ្មាននរណាម្នាក់ដឹងថាភាពយន្តនេះនឹងទៅជាយ៉ាងណាទេ ដរាបណាវាត្រូវបានថតចប់។

តើភាពយន្តប្រភេទណាដែលលោកនឹងថតនៅពេលខាងមុខ?
ខ្ញុំគ្រាន់តែចង់ឲ្យទស្សនិកជនរីករាយ និងសើចសម្បាយជាមួយភាពយន្ត ហើយអាទិភាពរបស់ខ្ញុំគឺថាតើអ្នកមើលចូលចិត្ត ឬអត់។ ខ្ញុំតែងគិតបែបនេះរហូត។ រឿង “Ama no Chasuke” ត្រូវបានដាក់ចូលរួមក្នុងពិធីបុណ្យភាពយន្តអន្តរជាតិនៅ Berlin ឆ្នាំ 2015 ហើយត្រូវបានជ្រើសរើសក្នុងផ្នែកប្រកួតប្រជែង ប៉ុន្តែខ្ញុំគិតថាគ្រាន់តែត្រូវបានជ្រើសរើសមិនគ្រាប់គ្រាន់ទេ នៅពេលការងាររបស់ខ្ញុំត្រូវបានដាក់ទៅពិធីបុណ្យ វាគួតែទទួលបានពានរង្វាន់ ល្អបំផុតទើបប្រសើរ ដែលវានឹងនាំទៅភាពជោគជ័យបន្ទាប់។
តើគំនិតទាំងនោះកើតមានយ៉ាងដូចម្តេចដែរ?
ខ្ញុំចូលចិត្តការមិននៅស្ងៀបទេ ដូចជា “អ្វីដែលវាគួរតែនោះទេ”៖ ផ្នែកនីមួយៗដូចជា ភាពយន្តសកម្ម និងសើបអង្កេត គឺមានទម្រង់ដូចៗគ្នា ប៉ុន្តែខ្ញុំចូលចិត្តធ្វើអ្វីផ្សេងពីទម្រង់នេះ។ ខ្ញុំពូកែច្នៃអ្វីឲ្យខុសពីភាពធម្មតារបស់វា។ ខ្ញុំគិតថាវារីករាយដែលចាកចេញពីអ្វីដែលមានស្រាប់ ហើយបង្កើតរបស់ថ្មី៖ ខ្ញុំព្យាយាមធ្វើអ្វីដែលខុសពីការគិតរបស់មនុស្សគ្រប់គ្នា។ ស្តាប់ទៅ វាហាក់ដូចជាចំឡែក ប៉ុន្តែគំនិតពេលខ្លះកើតឡើងខ្លួនឯងពីកន្លែងណាមួយ (សើច)។
ខ្ញុំមិនអាចរៀបរាប់បានទេ ប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញ និងអ្វីនោះនឹងកើតមាន។
វានៅតែមិនច្បាស់ និងគ្មានទម្រង់ទេ ហើយខ្ញុំធ្វើវាឲ្យទៅជារូបរាងមួយ ហើយធ្វើឲ្យវាលេចឡើងម្តងតិចៗ។ នៅពេលដែលគ្រប់យ៉ាងដល់ឱកាសល្អហើយ គំនិតកើតមានភ្លាម។ វាមិនជាអ្វីដែលគួរអស្ចារ្យទេ។
តើអ្វីជាការរីករាយពិតប្រាកដរបស់អ្នកដឹកនាំរឿង?
ខ្ញុំមិនធ្លាបគិតថាខ្លួនខ្ញុំជាអ្នកដឹកនាំរឿងទេ។
ខ្ញុំចង់និយាយថា ខ្ញុំមិនទាន់ដល់កម្រិតនោះនៅឡើយទេ។
ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះសក្តានុភាព និងឥទ្ធិពលនៃភាពយន្តរបស់ខ្ញុំ នៅពេលគិតអំពីចំនួនបុគ្គលិកដែលចូលរួមក្នុងការថតរឿង និងតម្លៃនៃការថតរឿង។ អ្នកក៏អាចត្រូវចេញពីជប៉ុន ទៅកាន់ពិភពយ៉ាងធំធេងខាងក្រៅ។ ជាងនេះ ការងាររបស់ខ្ញុំជំរុញមនុស្សឲ្យចូលរួមក្នុងឧស្សាហកម្មភាពយន្តផងដែរ។ ការងាររបស់ខ្ញុំផ្លាស់ប្តូរជីវិតរបស់ពួកគេ។
តើលោកមានភាពពេចន៍ខ្លះៗដល់អ្នកចង់ក្លាយជាអ្នកដឹកនាំរឿងឬទេ?
ជាដំបូង អ្នកនឹងមិនអាចធ្វើបានល្អដូចខ្ញុំទេ ខ្ញុំនឹងវាយអ្នកបើអ្នកប្រកួតប្រជែងជាមួយខ្ញុំ (សើច)។
ក្រៅពីនេះ អ្នកត្រូវមានទស្សនអំពីអ្វីដែលអ្នកចង់ធ្វើ និងអ្វីដែលអ្នកចង់ក្លាយទៅជានៅពេលអនាគត ដែលហៅថា “ការប្រាថ្នា”។ ហើយនេះក៏ជាសាររបស់ខ្ញុំក្នុងរឿង “Ama no Chasuke” ដែរ។
ខ្ញុំធ្លាប់ស្រមៃ និងធ្លាប់នឹងឃើញរូបភាពនៅក្នុងចិត្តនូវរូបភាពដែលខ្ញុំចង់ក្លាយទៅជា។
ប៉ុន្តែការបង្កើតរូបភាពគឺមិនទាន់គ្រប់គ្រាន់ទេ៖ អ្នកត្រូវមានផែនការពិស្តារ និងចាត់វិធានការចំាបាច់ដើម្បីធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត។ ត្រូវចងចាំថាត្រូវមានគំនិតនឹងឃើញរាល់ពេល។ ត្រូវអនុវត្តការគិតជាប្រចាំ។ខែមិថុនា ឆ្នាំ2015
នៅ HEATH Café
Guest Select
ខ្ញុំតែងពាក់វ៉ែនតាការពារពន្លឺថ្ងៃដើម្បីធ្វើឲ្យខ្ញុំមើលទៅសង្ហា (សើច)។ ប៉ុន្តែ ការពាក់វ៉ែនតាស្ទើរតែក្លាយជាផ្នែកមួយនៃផ្ទៃមុខរបស់ខ្ញុំហើយ។ វាមើលទៅប្លែងពីគេ។ ដូចលោក Kurosawa (ដែលជាអ្នកដឹកនាំរឿងដ៏ល្បី) គឺតែងតែពាក់វ៉ែនតាការពារពន្លឺថ្ងៃ ហើយវាអាចជាស្តាយល៍របស់ខ្ញុំ។
នៅពេលវាចាំបាច់ វាប្រៀបដូចជាដាវសម្រាប់អ្នកចម្បាំង ដូចជាអាវុធដើម្បីការពារខ្លួន។
- លេខកូដផលិតផល
- OE2574
- ពណ៌
- C1 Black