OWNDAYS MEETS vol. 15 Ham Tranអ្នកនិពន្ធខ្សែភាពយន្ត/អ្នកកែសម្រួល/នាយកគ្រប់គ្រងទូរទៅ

ភ្ញៀវទី 15 របស់យើងនៅក្នុងកិច្ចប្រជុំ OWNDAYS MEETS នោះគឺ Ham Tran, អ្នកនិពន្ធខ្សែភាពយន្ត/ អ្នកកែសម្រួល/ នាយកគ្រប់គ្រងទូរទៅនៅប្រទេសវៀតណាម។ យើងបានធ្វើការសំភាសន៌ជាមួយគាត់អំពីចំណង់ចំណូលចិត្តរបស់គាត់ដែលទាក់ទងទៅនិងអាជិពរបស់គាត់ក៏ដូចជាប្រវត្តិរូបផ្ទាល់ខ្លួនរបស់គាត់។

Ham Tran

Ham Tran

អ្នកនិពន្ធខ្សែភាពយន្ត/អ្នកកែសម្រួល/នាយកគ្រប់គ្រងទូរទៅ

គាត់គឺជាអ្នកនិពន្ធវៀតណាមកាត់អាមេរិក, ជាអ្នកកែសម្រួល, ក៏ដូជានាយកក្រុមហ៊ុនផងដែរ។ គាត់បានកើតនៅទីក្រុង Saigon, ក្នុងប្រទេសវៀតណាម ហើយគាត់បានផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ 1982។ ការងារខ្សែភាពយន្តរបស់គាត់ គឺវាលើសពីប្រវត្តិរួបរបស់គាត់ដែលគាត់គឺជាជនជាតិវៀតណាមកាត់អាមេរិក ហើយភាពយន្តនីមួយៗរបស់គាត់គឺវាមានភាពខុសៗគ្នា។ គាត់បានបញ្ចប់ការសិក្សានៅសាលាសិល្បៈ UCLA និងគាត់បានប្រារព្ធនិក្ខេបបទជាអ្នកនិពន្ធ នៅក្នុងឆ្នាំ 2004 ហើយគាត់បានឈ្នះការប្រកួតប្រជែងជអ្នកនិពន្ធខ្សែភាពយន្តខ្លីៗលើកទី 30 ទូរទាំងពិភពលោក។
គាត់បានបង្ហាញពីដំណើរនៃការបរាជ័យរបស់គាត់។ (2005) គាត់បានឈ្នះពានរង្វាន់ប្រមាណជា 10 ពីការប្រកូតការដាក់បង្ហាញខ្សែភាពយន្តទូរទាំងពិភពលោក។ ខ្សែភាពយន្តនេះគឺត្រូវបានធ្វើការសម្តែងដោយរូបគាត់ផ្ទាល់ និងត្រូវបានចេញផ្សាយជាលក្ខណៈជាតិនៅប៉ែកខាងត្បូងនៃប្រទេសអាមេរិក ដោយការស្រមើរស្រម៉ៃអំពីរូបភាពនៅប៉ែក អាស៊ី Asian ក្នុងឆ្នាំ 2007។
ការប្រកួត Six Inch Heels(2013), ដែលជាសាច់រឿងបែបកំប្លែងបែបរ៉ូម៉ែនទិចរបស់ជនជាតិវៀតណាម, និងបានដាក់បញ្ចាំងនៅ U.S ក្នុងឆ្នាំ 2014 នៅរដ្ឋ San Francisco ដែលជាការដាក់បញ្ចាំងនៅខ្សែភាពយន្តរបស់ អាស៊ី និង អាមេរិក។ ហើយខ្សែភាពយន្តទាំងនេះគឺបានដាក់បញ្ចាំងនៅតាមតំបន់មួយចំនួននៅក្នុងសហរដ្ឋអាមេរិក។
ខ្សែភាពយន្តថ្មីៗរបស់គាត់, Hollow (2014) ដែលនេះគឺជាខ្សែភាពយន្តដ៏មានប្រជាប្រិយភាពរបស់គាត់។ មនុស្សប្រមាណ 16,000 នាក់បានចូលរួមទស្សនាសម្រាប់ការដាក់បញ្ចាំង បួនថ្ងៃដំបូងនៅក្នុងប្រទេសវៀតណាម។

តើវាបានលូតលាស់យ៉ាងដូចម្តេចនៅ US?

វាពិតជាមានភាពលំបាកបន្តិចដោយសារតែអ្នកជិតខាងរបស់យើងសុទ្ធសិងតែជាជនអន្តោប្តវេសន៌ខុសច្បាប់និងសំបូរទៅដោយពូកអ្នកលេង ព្រមទាំងមានការកាប់ចាក់គ្នាផងដែរនៅពេលដែលយើងបានផ្លាស់ទៅនៅទីនោះ។ ជាមួយនិងបទន៍ពិសោធន៍ទាំងនោះ យើងបានស្វែងយល់ជាច្រើនអំពីការបង្កើតនូវខ្សែជីវិតរបស់ខ្លួន។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៌នោះគឺនៅពេលដែលយើងទៅដល់ប្រទេសអាមេរិក, ឳពុកម្តាយរបស់ខ្ញុំបានដាក់ពួកយើងចូលជាសញ្ជាតិអាមេរិកទៅតាមអ្វីដែលពូកគាត់អាចធ្វើបាន។ ចាប់ពីអាយុ 8 ឆ្នាំ ដល់ 18 ឆ្នាំ ខ្ញុំព្យាយាមនិយាយភាសារអង់គ្លេសបានយ៉ាងច្រើន។

តើអ្នកធ្វើការទាក់ទងជាមួយប្រជាជនឬ បេតិកភណ្ឌរបស់ប្រទេសវៀតណាមបានយ៉ាងដូចម្តេច?

មធ្យោបាយក្នុងការួទាក់ទងជាមួយប្រជាជនវៀតណាមត្រូវបានកាត់ផ្តាច់រហូតដល់ខ្ញុំមានអាយុ 22 ឆ្នាំ នៅពេលនោះខ្ញុំបានចូលរូមការសម្តែងដែលមានការចូលរួមដោយប្រជាជនវៀតណាមជាមួយនិងជនជាតិអាមេរិករួមគ្នា។ គេបានប្រារព្ធឡើងសម្រាប់ជនអន្តោប្រវេសន៍វៀតណាមហើយខ្ញុំក៏បានចូលរួមជាមួយពូកគេផងដែរ។ ហើងខ្ញុំក៏បានបង្ហាញនូវអ្វីដែលវាមានភាពអស្ចារ្យនៅទីនោះផងដែរ។ ព្រោះតែខ្ញុំចង់ចូលរួមចំណែកជាមួយពូកគេផងដែរ។ នៅពេលនោះខ្ញុំក៏បាននិយាយទៅកាន់ពូកគេបន្ទាប់ពីគេទទួលបានបានរង្វាន់។ បន្ទាប់មកពូកគេបានទទួលស្វាគមន៍និងអញ្ចើញខ្ញុំដើម្បីហាត់សមនាថ្ងៃចុងសប្តាហ៍។ ហើយទាំងនោះគឺជាការចូលរួមចំណែកជាមួយជនជាតិវៀតណាមក្នុងការថែរក្សាបេតិកភណ្ឌជាតិដោយខ្ញុំបានចូលរួមហាត់សម្តែងជាមួយក្រុមរបស់ពួកគេ ដែលមានឈ្មោះថា Club ‘O’ noodles។ ហើយទាំងនោះគឺជាបថពិតសោធន៍ដែលបានបង្រៀនដល់ខ្ញុំអំពីរបៀបនៃការគ្រប់គ្រងនិងរបៀបនៃការដើរជាតួសម្តែង។

តើមានកត្តាអ្វីដែលធ្វើឲ្យលោកបានចូលជាឧស្សាហកម្មភាពយន្ត?

នៅកំឡុងពេលដែលខ្ញុំបានសិក្សាភាសារអង់គ្លេសនៅសាលា UCLA, ខ្ញុំហើយនិងមិត្តរបស់ខ្ញុំបាននាំគ្នានិយាយអំពី “The Silence of the Lambs” និង “The Crying Game,” ហើងមានហេតុផោលអ្វីខ្លះដែលធ្វើឲ្យភាពយន្តមួយនេះមានភាពល្បីល្បាញយ៉ាងនេះ។ ហើយនៅពេលនោះមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលបាននិយាយអំពីរឿងនេះ, បន្ទាប់មកក៏មានសិស្សដ៏ទៃទៅបាននិយាយមកកាន់ពួកយើង។ ពួកគេបានចូលមកដល់ហើយនិយាយថា“ សួស្តី ខ្ញុំគឺជាសិស្សផ្នែកភាពយន្តហើយខ្ញុំបានយល់ខ្លះៗអំពីដំណើររឿងនោះ។តើអ្នកពិតជាមិនដឹងថាអ្វីដែលអ្នកកំពុងតែនិយាយមែនទេ“។ នៅពេនោះខ្ញុំពិតជាអៀនពូកគេណាស់“ហើយខ្ញុំបានគិតថាខ្ញុំគួតែចូលរៀនមេរៀនដែលទាក់ទងជាមួយនិងខ្សែភាពយន្តបន្ថែមទៀត“។
បន្ទាប់មកខ្ញុំក៏បានចូលសិក្សាឆ្នាំទីបីនៅសកលវិទ្យាល័យ, នៅពេលនោះខ្ញំក៏បាននិយាយពីសិល្បៈភាពយន្តម្តងទៀត។ ខ្ញុំពិតជាមានចំណាប់អារម្មណ៍ជាមួយនិងខ្សែភាពយន្តណាស់ហើយខ្ញុំក៏បានចូលរួមស្ម័គ្រចិត្តជាមួយនិងសិស្សទាំងនោះ។ បន្ទាប់ពីបញ្ចប់ឆ្នាំសិក្សាខ្ញុំក៏បាន ដាក់ពាក្យចូលក្នុងសាលាភាពយន្ត។ ខ្ញុំក៏ទទួលបានជោគជ័យ។

តើអ្នកណាដែលជាដៃគួរប្រគួតប្រជែងដ៏ធំសម្រាប់អ្នក?

វាគឺជាឱកាសដ៏អស្ចារ្យមួយនៅក្នុងប្រទេសវៀតណាម។ ព្រោះថាមិនទាន់មានឧស្សាហកម្មភាពយន្តនៅឡើយ នៅក្នុងប្រទេសវៀតណាម, នៅកំឡុងពេលកំពុងតែមានការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះហើយមានមនុស្សជាច្រើនដែលបានសាទរក្នុងការបង្កើតឧស្សាហកម្មភាពយន្ត, ប៉ុន្តែគេត្រូវការបថពិសោធន៍។ ដូច្នេះហើយបានជាអ្នកទាំងអស់មិនទាន់ដឹច្បាស់ថាអ្វីទៅជាពិធីការយ៉ាងពិតប្រាកដ ព្រមទាំងរបៀបនៃការធ្វើការរបស់គេ។ ហើយទាំងនោះគឺជាអ្វីដែលខ្ញុំទាមទារសម្រាប់ការរៀបចំនេះ, ប៉ុន្តែក្នុងពេលតែមួយ, ខ្ញុំយល់ឃើញថាមនុស្សទាំងអស់ត្រូវមានចំណេះដឹងនៅក្នុងកម្រឹតណាមួយព្រមទាំងគុណភាពនៃការបង្កើតភាពយន្ត។ ហើយទាំងនេះគឺជាចំណុចដ៏លំបាកបំផុតនៅក្នុងការពន្យល់ទៅកាន់ពួកគេ, អំពីអ្វីដែលខ្ញុំកំពុងតែសិក្សាស្វែងយល់និងអ្វីដែលខ្ញុំកំពុងតែធ្វើជាមួយនិងវិស័យភាពយន្ត។

តើចំណុចណាដែលអ្នកមានការចាប់អារម្មណ៍ក្នុងការបង្កើតខ្សែភាពយន្ត?

ញុំស្រលាញ់គ្រប់បែបយ៉ាងដែលទាក់ទាងជាមួយនិងការបង្កើតខ្សែភាពយន្ត។ មិនមាននរណាម្នាក់ដឹងទេថាខ្ញុំពេញចិត្តក្នុងការផលិតខ្សែភាពយន្តពីព្រោះតែខ្ញុំតែងតែសរសេពីស្គ្រីបរបស់ខ្ញុំផ្ទាល់, ដោយដាក់ចូលនិងធ្វើការកែសម្រួកដោយខ្លួនខ្ញុំផ្ទាល់។ វាប្រៀបដូចជាមានបុគ្គលិកលក្ខណៈបីខុសពីគ្នា។ នៅពេលដែលខ្ញុំកពុងតែនិពន្ធ, ខ្ញុំតែងតែបង្កប់នូវពត៍មាននៅខាងក្នុង ហើយវាជាអ្វីដែលខ្ញុំពេញចិត្ត។ ខ្ញុំចូលចិត្តប្រមូលផ្តំនូវពត៍មាន។ ដូចជាយើងបានក្រោកឈរឡើងនៅកន្លែងជប់លៀងដូច្នេះឯង, ខ្ញុំបានធ្វើវាជាចំណែកតូចៗនៅក្នុងចានដូចជា, គ្រឿងផ្សំដូច្នេះដែរ។ ហើយក៏ធ្វើការអញ្ចើញពួគេមកកាន់ពិធីជប់លៀងទាំងអស់គ្នា។ បន្ទាប់មកការកែសម្រួលវាប្រៀបដូចជា ការសម្អាត យករបស់ដែលមិនមានតម្លៃចេញ។ ដែលនេះជាមធ្យោបាយក្នុងការផលិតភាពយន្តរបស់ខ្ញុំ។

Guest Select AIR Ultem

  • AIR Ultem/OM2001

ខ្ញុំពិតជាស្រលាញ់វ៉ែនតាមួយគួរនេះណាស់។ វាពិតជាស្រាល។ ជាពិសេសនៅមុំកែងរបស់វាគឺយើងអាចសរេបាន។ ព្រោះថាជាទូរទៅវាបីតជាមានភាពពិតបាកក្នុងការសរេ។ ខ្ញុំពាក់វ៉ែនតាជារៀងរាល់ថ្ងៃ។ ខ្ញុំពិតចាត្រូវការវ៉ែនតាណាដែលមានសោភ័ណ្ឌភាពសម្រាប់ខ្ញុំ។ វាពិតជាវ៉ែនតាដ៏អស្ចារ្យ។ សូមអគុណ។

លេខកូដផលិតផល:
OM2001
ពណ៌:
C4 Wine
TOP

TOP